Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 2, 2013

កូរ៉េខាងជើង ចំណាយប្រាក់ ១៦ភាគរយ នៃប្រាក់ចំណាយ សរុបប្រចាំឆ្នាំ លើផ្នែកយោធា

សេអ៊ូលៈ ប្រទេសកូរ៉េខាងជើង បានរំពឹងថា នឹង ចំណាយទឹកប្រាក់ចំនួន ១៦ភាគរយ នៃកញ្ចប់ថវិការបស់ខ្លួនទៅ  លើវិស័យការពារជាតិ ក្នុងឆ្នាំ២០១៣នេះ ពោលកើនឡើងចំនួន ០,២ភាគរយ បើប្រៀបធៀបទៅឆ្នាំមុន។ នេះបើ យោងតាមរបាយការណ៍ នៃភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃអង្គារ កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើង នូវសំដីរបស់សមាជិកបក្សកម្មករកូរ៉េខាងជើង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choe Kwang-jin បានបង្ហាញថា  ក្នុងកិច្ចប្រជុំ នៃសភាជាន់ខ្ពស់ប្រចាំទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ កន្លងទៅនេះ បានចេញសេចក្តីសម្រេចថា តម្រូវការទឹកប្រាក់នេះ ប្រើប្រាស់ចាំបាច់ស្របពេល ដែលមានជម្លោះកើតឡើងរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តផ្សេងៗទៀត៕
Photo by DAP-NEWS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan