Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 2, 2013

អាមេរិក​ដាក់ពង្រាយ​រ៉ា​ដា SBX ដែលមាន​មូលដ្ឋាន​នៅ​សមុទ្រ​




ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២ មេសា ២០១៣ ថា សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​រ៉ា​ដា​ដ៏​ទំនើប​នៅ​ឆ្នេរ​របស់​ជប៉ុន ដែលមាន​សមត្ថភាព​តាមដាន​មី​ស៊ី​ល​កូរ៉េខាងជើង និង បាន​បញ្ជូន​នាវា​ពិឃាត​ទី​ពីរ​មកកាន់​តំបន់ ។​

រ៉ា​ដា Sea-Based X-Band Radar (SBX) ដែលមាន​បា​ឡុង​ដ៏​ធំ​មួយ​បំពាក់​នៅលើ​សំណង់​អណ្តូង​ប្រេងកាត ត្រូវ បាន​រចនា​ឡើង​ដើម្បី​តាមដាន​មី​ស៊ី​ល​ឆ្លង​ទ្វីប និង ផ្តល់នូវ​ទិន្នន័យ​ទៅកាន់​បញ្ជាការ​ដាច់ដោយឡែក​មួយ​ដែល​អាច​បាញ់​គ្រាប់​ ស្កាត់ ។​ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក ច​ច លី​តថល បាន​សង្កត់ធ្ងន់ថា ការដាក់​ពង្រាយ​ប្រព័ន្ធ SBX ត្រូវ​បានកំណត់​កាលបរិច្ឆេទ​រួចហើយ និងពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​កំពុង​កើនឡើង​ជុំវិញ​កូរ៉េខាងជើង​ នោះ ទេ ។​

​លោក លី​តថល បាន​និយាយថា "​ប្រព័ន្ធ SBX កំពុងស្ថិត​ក្រោម​ដំណើរការ​សាកល្បង​នៅ​សមុទ្រ​តាម​ការគ្រោងទុក ។ ការសម្រេចចិត្ត​អំពី​ការដាក់​ពង្រាយ​ច្រើន​ថែមទៀត​មិនទាន់​ត្រូវបាន​ធ្វើឡើង ​នៅឡើយ​ទេ​នៅ​ចំណុច​នេះ ។ វា​មិន​ត្រឹមត្រូវ​នោះទេ​ដែល​ភ្ជាប់​ប្រព័ន្ធ SBX នៅត្រង់ចំណុច​នេះ​ទៅនឹង​អ្វីដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​នាពេល​ បច្ចុប្បន្ន​" ។​

​មុននេះ ក្រុមមន្ត្រី​អាមេរិក បានប្រកាសថា នាវា​ពិឃាត​ប្រឆាំងនឹង​មី​ស៊ី​ល USS John McCain ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​ខាងលើ​ហើយ ។ មន្ទីរ​បញ្ច​កោណ​ដំបូង​ឡើយ​បាន​និយាយថា នាវា​ពិឃាត​ស្រដៀង​នេះ​ឈ្មោះថា USS Fitzgerald បាន​ត្រូវ​ដាក់ពង្រាយ ។

​នៅ​ព្រលប់​ថ្ងៃ​អង្គារ លោក​លី​តថល​បាន​និយាយថា នាវា​ពិឃាត​ប្រឆាំង​គ្រាប់​មី​ស៊ី​ល USS Decatur ក៏ត្រូវ​បានដាក់​ពង្រាយ​មកកាន់​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ដែរ ។ លោក លី​តថល បាន​និយាយថា "​នាវា​នេះ​បានមក​ដល់ទី​តាំង​ដែល​បាន កំណត់​ក្នុង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច​ដើម្បី​អនុវត្ត​បេសកកម្ម​ការពារ​ គ្រាប់​មី​ស៊ី​ល ។ នាវា​ទាំងនេះ​ក៏​ជួយ​ការពារ​ផល ប្រយោជន៍​របស់​យើង ទ័ព​របស់​យើង​ក្នុង​តំបន់ និង សម្ព័ន្ធមិត្ត​ដទៃទៀត រួមទាំង​ជប៉ុន​" ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan