Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Tuesday, April 2, 2013

សុគន្ធថេរ៉ាយុ ជួបនាយពែកមីដំបូង




ភ្នំពេញ: ​តារាចម្រៀង ញញឹម​ស្រស់ រូប​សង្ហា សុគន្ធ ថេ​រ៉ា​យុ នឹង​ជួប​ជាមួយ​នាយ​ពែ​កមី​ដំបូង​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខ​ដែល​កំពុងតែ ​រំកិល​ខ្លួន​ចូលមក​តាមរយៈ​បទ “​ឪ​ក៏​យ៉ាប់ កូន​ក៏​យ៉ាប់​”​។​ បន្ទាប់ពី​ចេញ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​រីករាយ​ក្នុងការ​រាំ​កម្សាន្ត​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្នែ​រហើយ​នោះ​តារាចម្រៀង​រូប​ស្រស់​នេះ​បាន​កំពុង ​ត្រៀមខ្លួន​ដើម្បី​ស្វាគមន៍​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ពីរ​ទៀត​។​

​ជួប​ ជាមួយ​ស៊ី​អ៊ី​អី​ន (CEN) តាម​ទូរស័ព្ទ តារា​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា “​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ខ្ញុំ​មាន​ចម្រៀង​បី​បទ​សម្រាប់​បំរើ ទស្សនិកជន ដែលជា​បទ​ប្រពៃណី​ខ្មែរ មាន​ចំណងជើង​’​សង្សារ​ឆ្នាស់​” “​បារាំង​ថា​យ៉ាប់​” “​ឪ​ក៏​យ៉ាប់ កូន​ក៏​យ៉ាប់​” ចំណែក​បទ​ទី​៣​នោះ​ខ្ញុំ​ឆ្លើយឆ្លង​ជាមួយ​បង​ពែ​កមី​។​

​ ថេ​រ៉ា​យុ បន្តថា “​សម្រាប់​ដើមឆ្នាំ​នេះខ្ញុំ​ទទួលបាន​ ស្ប៉ត​ពាណិជ្ជកម្ម​ពីរ​ដែល​គេ​កំពុងតែ​ទាក់ទង តែ​មិនទាន់បាន​ចុះ​កុងត្រា​ជាមួយគ្នា​ទេ​ត្រូវ​ចាំ​ដល់​ចូលឆ្នាំ​ហើយ ទើប​ដឹង​ដំណឹង​ម្តងទៀត​”​។​

​សុគន្ធ ថេ​រ៉ា​យុ ឈាន​ជើង​ចូល​អាជីព​ជា​អ្នកសិល្បៈ​នៅក្នុង​ឆ្នាំ ២០០៧​។ ការ​ប្រឡូក​ចូល​ដំបូង ថេ​រ៉ា​យុ មាន​អាជីព​ជា​តារាចម្រៀង​។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ប្រឡូក​ចូល​ជា​អ្នកសិល្បៈ​ដោយមាន​ការស្រលាញ់​ ពេញចិត្ត​តាំងពី​តូច​។
បទ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​និង​ល្បី​សម្រាប់​តារា​ វ័យក្មេង​រូបនេះ​រួមមាន​បទ “​ប៉ា​ប៉ា​កូន​ចង់បាន​ប្រពន្ធ​” បទ “​បង​ឡប់ៗ​ស្រលាញ់​អូន​ដល់​ថ្នាក់​ហ្នឹង​” “​កាត់ចិត្ត​បែបណា​បើ​បង​នៅតែ​ស្រលាញ់​ស្រី​” តាមរយៈ​បទ​ប​នោ​ស​ញ្ចេ​ត​នា​ទាំងអស់នេះ បាន​ជ្រោង​ឲ្យ​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ថោ​ន​រូបនេះ​ទទួលបាន​ ប្រជាប្រិយភាព​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan