ថ្ងៃ ព្រហស្បត្ត៏ ទី ៤ ខែ មេសា ឆ្នាំ ២០១៣ ម៉ោង ១១:១៩
យោងតាមកាសែតបាងកកប៉ុស្ត៍ចេញផ្សាយថ្ងៃ០៤មេសានេះ ថៃកំពុងព្រមានកម្ពុជាកុំអោយពិភាក្សាផែនការគ្រប់គ្រងប្រាសាទ ព្រះវិហារ ដរាបណាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅមិនទាន់សំរេចអំពីទឹកដីជាប់ប្រាសាទនេះនៅឆ្នាំនេះទេ។
កម្ពុជាត្រូវទទួលរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក (WHC) លើកទី៣៧ចាប់ពីថ្ងៃ១៦ដល់២៧មិថុនា។ លេខាអចិន្ត្រៃយ៍សំរាប់ប្រភពធនធានធម្មជាតិនិងបរិស្ថាន លោកចូត ត្រាជូបាននិយាយថាគណៈប្រតិភូថៃអាចដើរចេញពីបន្ទប់នៃកិច្ចប្រជុំ ប្រសិនបើបញ្ហានេះនឹងត្រូវបានលើកមកនិយាយ។
គណៈកម្មាធិការ ថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីប្រភពធនធានធម្មជាតិនិងបរិស្ថាន លោកព្រីចា រេងសំប៊ូនស៊ុក កាលពីថ្ងៃម្សិលមិញបានបើកកិច្ចប្រជុំមួយដើម្បីដាក់ចេញគោលជំហររបស់ ថៃលើបញ្ហានេះ។ លោកចូតបាននិយាយថា"យើងធ្វើកិច្ចប្រជុំនេះដើម្បីបញ្ជូនសារទៅ កម្ពុជា"។
គណៈប្រតិភូនេះធ្លាប់បានដើរចេញពីកិច្ចប្រជុំរបៀប នេះកាលពីឆ្នាំ២០១១ នៅពេលអតីតរដ្ឋមន្ត្រីស៊ូវីត ឃុនគិតទិបានដឹកនាំក្រុមថៃទៅចូលរួមកិច្ចប្រជុំWHCលើកទី៣៥នៅ ក្រុងប៉ារីស។ ចូតបាននិយាយថាទស្សនៈរបស់គណៈកម្មាធិការថៃគឺថាបញ្ហានេះគួរ ត្រូវបានលើកមកពិភាក្សាបន្ទាប់ពីតុលាការ ICJ សំរេចអំពីទឹកដីមានជម្លោះនៅជុំវិញប្រាសាទ។
កម្ពុជាបាន ស្នើICJបកស្រាយសាលក្រមរបស់ខ្លួនកាលពីឆ្នាំ១៩៦២ ដែលបានផ្តល់សិទ្ធិអធិបតេយ្យភាពដល់រដ្ឋាភិបាលក្រុងភ្នំពេញលើ ប្រាសាទព្រះវិហារ តែភាគីថៃនិយាយថាតុលាការមិនបាននិយាយអំពីដីទំហំ៤,៦គីឡូម៉ែត្រ ការ៉េដែលអះអាងជាកម្មសិទ្ធិដោយប្រទេសទាំងពីរ។
ICJ បានស្នើអោយមានសវនាការផ្ទាល់មាត់ចាប់ពីថ្ងៃ១៥ដល់១៩មេសាខាងមុខ នៅក្រុងឡាអេ ប្រទេសហូឡង់ ហើយការសំរេចយ៉ាងណាៗត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែតុលា៕

0 comments:
Post a Comment