Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 5, 2013

កូរ៉េខាងជើង​​​ថា​ មិន​ធានា​សុវត្ថិភាព​លើ​ស្ថានទូត​បរទេស​​ក្រោយ​​ ១០​មេសា

កូរ៉េខាងជើង​ បាន​​ជូនដំណឹង​ឲ្យ​ស្ថានទូត​បរទេស​​​ក្នុង ​ទីក្រុង​ព្យុងយ៉ាង​​​​ ពិចារណា​​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ ១០ ​មេសា​នេះ ​​ព្រោះ​ខ្លួន​មិន​ហ៊ាន​ធានា​សុវត្ថិភាព​ក្រោយ​កាលបរិច្ឆេទ​ខាងលើ​ទេ។ ​​ជំហាន​ថ្មី​នេះ​​ ជា​សញ្ញា​មួយ​​​ដែល​បង្ហាញ​ថា ​ផ្កាភ្លើង​សង្គ្រាម​រវាង​កូរ៉េខាងជើង​ និង​សហរដ្ឋអាមេរិក​ព្រម​ទាំង​សម្ពន្ធមិត្ត​កូរ៉េខាងត្បូង​​ខិត​​​កាន់​តែ​ ជិត​​ហើយ។
ការដង្ហែមីស៊ីល​របស់​កូរ៉េខាងជើង​ក្នុង​ក្បួន​ព្យុហយាត្រា​កន្លង​មក
ទោះ ​ជា​មាន​ការ​ព្រមាន​បែប​នេះ​​ ក៏​មិន​ទាន់​មាន​ស្ថានទូត​ណាមួយ​ត្រៀម​ជម្លៀស​បុគ្គលិក​ចេញ​​នៅ​ឡើយ​ទេ។ ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ព្យុងយ៉ាង​បញ្ជាក់​ថា ​ខ្លួន​មិន​ទាន់​សម្រេច​ដក​ទូត​ចេញ​នៅ​ឡើយ​ទេ ​ដោយ​និយាយ​​ថា ​ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អន្តរជាតិ​​ពី​ការ​វិវឌ្ឍ​ចុងក្រោយ​នេះ។
ចំណែក ​ស្ថានទូត​ រុស្ស៊ី​ដែល​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ក៏​មិន​ ទាន់​ធ្វើ​សកម្មភាព​ជម្លៀស​ណាមួយ​ដែរ ​ប៉ុន្តែ​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ភាព​តានតឹង​ដែល​ចេះ​តែ​កើន​កម្ដៅ​ពី ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​រុស្ស៊ី​​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​ពិភាក្សា​ជាមួយ​ចិន ​អាមេរិក ​និង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ចំនួន ៦ ​ចរចា​លើ​បញ្ហា​កូរ៉េខាងជើង​ដើម្បី​ឲ្យ​ច្បាស់​ថា ​មាន​អ្វី​នៅ​ពីក្រោយ​នេះ​ឲ្យ​ប្រាកដ។​​​​​​
​ ក្រោយ​កូរ៉េខាងជើង​​បញ្ជូន​មីស៊ីល​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត ​និង​ជូន​ដំណឹង​ដល់​ស្ថានទូត​បរទេស​​ឲ្យ​ត្រៀម​ចាកចេញ​មុន​ថ្ងៃ​ទី​ ១០ ​មេសា​​ ​កូរ៉េខាងត្បូង​បាន​បញ្ចេញ​​នាវាចម្បាំង​ពីរ​គ្រឿង​ដែល​មាន​ប្រព័ន្ធ​ការពារ ​មីស៊ីល​ទៅ​កាន់​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច ​និង​ខាងកើត​ដើម្បី​ធានា​សុវត្ថិភាព​អធិបតេយ្យភាព​​របស់​ខ្លួន​។
ទ័ព​កូរ៉េខាងត្បូង​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំ​ប្រទល់​កូរ៉េខាងត្បូង-កូរ៉េខាងជើង
​ ​ឆ្លើយ​តប​នឹង​​ការ​សាយភាយ​កម្ដៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​គេ​សង្កេត​ឃើញ​ប្រទេស​​មួយ​ចំនួន​បាន​រៀបចំ​បញ្ជូន​យន្តហោះ​ និង​នាវា​​របស់​ពួកគេ​​ដើម្បី​​ជម្លៀស​ប្រជាជន​​​ចេញ​ពី​កូរ៉េខាងត្បូង​​ ដោយ​ក្នុង​នោះ​រួម​មាន​ថៃ​ និង​អូស្ត្រាលី។ ​​ ​ដោយ​ឡែក​ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក​ Albert del Rosario ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សេអ៊ូល​កាល​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​​បាន​បញ្ជាក់​ដែរ​​ថា ​​ទីក្រុង​ម៉ានីល​បាន​ត្រៀម​ខ្លួន​រួចរាល់​យ៉ាង​ពេញលេញ​ដើម្បី​ជម្លៀស​ ប្រជាជន​របស់​ខ្លួន​ចំនួន ៤៣០០០ ​នាក់​​ដែល​កំពុង​ធ្វើ​ការ​នៅ​កូរ៉េខាងត្បូង​ ប្រសិន​បើ​មាន​ការ​ប្រឈម​ណាមួយ​កើត​ឡើង៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ BBC, Channelnewsasia

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan