Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 5, 2013

២៥​ចំណុច​ បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​ស្រលាញ់​អ្នក​

ការ​ស្រលាញ់​ មិន​មែន​សុទ្ធ​តែ​ត្រូវ​និយាយ​ចេញ​ពី​មាត់​នោះ​ទេ​ ប៉ុន្តែ​ទង្វើ​ និង​កាយវិការ​របស់​គេ​ក៏​​អាច​បញ្ជាក់​ឲ្យ​អ្នក​យល់​ពី​អារម្មណ៍​របស់​គេ​ ចំពោះ​អ្នក​បាន​ដែរ។​ ប្រសិន​បើ​អ្នក​កំពុង​មា​ន​ភាព​​ស្រពិច​ស្រពិល​ចំពោះ​បុរស​ម្នាក់​ថា ​ស្រឡាញ់​អ្នក ​ឬ​អត់ ​នោះ​ចំណុច​ទាំង​២៥​ ខាង​ក្រោម​អាច​ជួយ​អ្នក​បាន។
១. គេ​តែង​ចង​ចាំ​នូវ​អ្វី​ដែល​អ្នក​និយាយ៖ ពេល​បុរស​ម្នាក់​ស្រឡាញ់​អ្នក​ គេ​តែង​ចង​ចាំ​រាល់​ពាក្យ​ដែល​អ្នក​​បាន​និយាយ​ ព្រោះ​គេ​ចាត់​ទុក​អ្នក​​​ជា​មនុស្ស​សំខាន់​ម្នាក់​។
២.​ គេ​ធ្វើ​ខ្លួន​ជា​មនុស្ស​ក្លាហាន​៖ គេ​នឹង​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ក្លាហាន​ និង​ចិត្ត​ល្អ​ ព្រោះ​គេ​គិត​ថា​អ្នក​នឹង​ចាប់​អារម្មណ៍​ចំពោះ​ឥរិយា​បថ​របស់​គេ។
៣. គេ​តែង​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​៖ បើ​គេ​​ពិត​ជា​ស្រឡាញ់​អ្នក​​នោះ គេ​នឹង​បារម្ភ​ពី​ទុក្ខ​លំបាក​របស់​អ្នក ​ទោះបី​អ្នក​មិន​បាន​ប្រាប់​ ឬ​សុំ​ឲ្យ​គេ​ជួយ​ក៏​ដោយ។
៤. គេ​រៀប​ផែន​ការ​ជីវិត​ដោយ​ប្រាប់​អ្នក​មុន​គេ​៖ គេ​នឹង​និយាយ​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​របស់​គេ​ជាមួយ​​អ្នក​​ ហើយ​រឿង​នេះ​គេ​​មិន​ដែល​និយាយ​ប្រាប់​អ្នក​ផ្សេង​​ឡើយ។
៥. គេ​កាន់​ដៃ​របស់​អ្នក​៖ នៅ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ គេ​នឹង​កាន់​ដៃ​អ្នក​​ជាប់​ ឬ​​ដឹកដៃ​អ្នក​ដើរ​ឆ្លង​ថ្នល់​​ ដែល​ជា​កាយវិការ​បញ្ជាក់​ពី​ការ​ការពារ​អ្នក​។
៦. គេ​ឲ្យ​តម្លៃ​លើ​គំនិត​ និង​យោបល់​របស់​អ្នក​៖ គេ​នឹង​មិនដែល​ជំទាស់​នឹង​យោបល់​របស់​អ្នក​ ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​មិន​មាន​យោបល់​របស់​អ្នក​ឡើយ។
៧. គេ​​មាន​អារម្មណ៍​ច្រណែន​ពេល​អ្នក​និយាយ​ជាមួយ​បុរស​ដទៃ
៨. គេ​ប្រើ​ពាក្យ​ “យើង” ​ជំនួស​ឲ្យ​ពាក្យ​ “ខ្ញុំ” ​ឬ ​”អ្នក”​​ រាល់​ពេល​និយាយ​ជាមួយ​អ្នក។
៩. គេ​តែង​ការពារ​អ្នក​គ្រប់​ពេល​៖ រាល់​​ពេល​អ្នក​នៅ​ឆ្ងាយ​ពី​គេ​ គេ​តែង​តែ​ទូរស័ព្ទ​​សួរ​សុខ​ទុក្ខ​របស់​អ្នក ហើយ​គេ​មាន​អារម្មណ៍​ធូរ​ស្បើយ​នៅ​ពេល​ដឹង​ថា​អ្នក​បាន​សុខ​។
១០. គេ​ចាប់​អារម្មណ៍​ចំពោះ​ជីវិត​របស់​អ្នក៖ បើ​បុរស​នោះ​ពិត​ជា​ស្រឡាញ់​អ្នក​ គេ​​តែង​តែ​ចង់​ដឹង​ពី​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក មិន​ថា​ជា​រឿង​តូច​តាច​ក៏​ដោយ​។
១១. គេ​នឹង​រង់​ចាំ​ជួយ​អ្នក​គ្រប់​ពេល៖ គេ​ត្រៀម​ជា​ស្រេច​ ដើម្បី​ជួយ​អ្នក​គ្រប់​កាលៈទេសៈ ទោះ​បី​គេ​កំពុង​តែ​រវល់​ក៏​ដោយ។
១២. គេ​តែង​ប្រើ​ពាក្យ​សុំ​ទោស​ នៅ​ពេល​មាន​បញ្ហា​ ទោះ​បី​មិនមែន​ជា​កំហុស​របស់​គេ​ក៏​ដោយ​។
១៣. គេ​តែង​តែ​ឲ្យ​អ្នក​ដឹង​ពី​បញ្ហា​ជីវិត​របស់​គេ ទោះ​បី​គេ​ដឹង​ថា​វា​ជា​រឿង​ដែល​គេ​មិន​គួរ​ប្រាប់។
១៤. គេ​គោរព​ និង​ឲ្យ​តម្លៃ​អ្នក​៖ គេ​មិន​ដែល​សម្លឹង​មើល​នារី​ផ្សេង​ ពេល​អ្នក​នៅ​ក្បែរ ហើយ​ក៏​មិន​ដែល​និយាយ​កាត់​ពេល​អ្នក​កំពុង​និយាយ​ជា​មួយ​មិត្ត​ភ័ក្តិ​ដែរ។
១៥. អ្នក​ជា​មនុស្ស​ចុង​ក្រោយដែល​គេ​និយាយ​​ទូរស័ព្ទ​ ឬ​ផ្ញើរ​សារ​ជាមួយ​៖ បើ​សិន​គេ​មាន​អារម្មណ៍​លើ​អ្នក អ្នក​គឺ​ជា​មនុស្ស​ទី​មួយ​ និង​ចុង​ក្រោយ​ហើយ​ដែល​គេ​តែង​តែ​នឹក​ដល់​ មិន​ថា​ក្រោក​ពី​គេ​ង​ ឬ​ចូល​គេង​នោះ​ទេ។
១៦. គេ​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ឲ្យ​តែ​អ្នក​សប្បាយ​ចិត្ត​៖ ឲ្យ​តែ​ជា​សេចក្ដី​សុខ​របស់​អ្នក គេ​ចាត់​ទុក​ជា​សេចក្ដី​សុខ​របស់​គេ​ដែរ។
១៧.​ គេ​​​ធ្វើ​ខ្លួន​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ឯង​ចូល​ចិត្ត​គេ​ដែរ៖ គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្ត​ភ័ក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក។
១៨. គេ​​មិន​ដែល​ខឹង​អ្នក​យូរ៖ ទោះ​អ្នក​បាន​ធ្វើ​ខុស​ដាក់​គេ​ ប៉ុន្តែ​ឲ្យ​តែ​អ្នក​ពោល​ពាក្យ​សុំ​ទោស​ នោះ​គេ​នឹង​បាត់​ខឹង​ភ្លាម​។
១៩. គេ​ចាប់​ផ្ដើម​ចេះ​និយាយ​ច្រើន៖ នៅ​ពេល​បុរស​ម្នាក់​ស្រឡាញ់​អ្នក​ គេ​ចាប់​ផ្ដើម​និយាយ​ច្រើន​ដោយ​មិន​ដឹង​ខ្លួន អាច​ជា​ការ​និយាយ​ពី​នេះ​ពី​នោះ ពី​ជីវិត ការងារ​របស់​គេ​ជាដើម។
២០. គេ​ចូល​ចិត្ត​ចំណាយ​ពេល​ជាមួយ​អ្នក​៖ ការ​ចេញ​ទៅ​ក្រៅ​ជាមួយ​អ្នក​ ពិត​ជា​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត។
២១. គេ​តែង​តែ​ឈរ​នៅ​ខាង​អ្នក​៖ មិន​ថា​អ្នក​ធើ្វអ្វី​ ឬ​គេ​នៅ​ទី​ណា​ គេ​តែង​គាំ​ទ្រ​ និង​នៅ​ខាង​អ្នក​ជានិច្ច​។
២២. ការ​ជ្រើស​រើស​៖ ប្រ​សិន​បើ​គេ​ត្រូវ​ជ្រើស​រើស​អ្វី​មួយ​ក្នុង​ជីវិត​ គេ​នឹង​ជ្រើស​រើស​អ្នក​ភ្លាម​ ដោយ​មិន​ចាំបាច់​គិត​ច្រើន ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជាង​អ្នក​ទៀត​ទេ។
២៣. គេ​មិន​ដែល​ភ្លេច​ថ្ងៃ​ពិសេស​របស់​អ្នក​៖ គេ ​តែង​នឹក​ឃើញ​ថ្ងៃ​ពិសេស​របស់​អ្នក​ ជា​ពិសេស​ថ្ងៃ​កំណើត​របស់​អ្នក​។ ​ពេល​ខ្លះ​គេ​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ដោយ​មិន​ដឹង​ខ្លួន។
២៤. គេ​មិន​ដែល​ប្រ​កាន់​ខឹង​នឹង​អ្នក ទោះ​បី​អ្នក​ចំអក​ឲ្យ​គេ ឬ​រំខាន​ពេល​គេ​ធ្វើការ​ក៏​ដោយ។​
២៥.​ ពេល​ចេញ​ទៅ​ខាង​ក្រៅ​ គេ​មិន​ដែល​ផ្ដោត​អារម្មណ៍​លើ​ស្រី​ដទៃ​ក្រៅ​ពី​អ្នក។
យ៉ាង ​ម៉េច​ដែរ​? តើ​គេ​ម្នាក់​នោះ​ មាន​ប៉ុន្មាន​ចំណុច​ដូច​ចំណុច​ខាង​លើ? ​ដូច្នេះ​​ មិន​បាច់​​ពិបាក​ចាំ​គេ​សារភាព​ក៏​អ្នក​អាច​ដឹង​ពី​ចិត្ត​គេ​បាន​ដែរ​ណា​!
ប្រែ​សម្រួល​៖ សរ សុគន្ធី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan