ក្នុង ​ជំនួប​ពិភាក្សា​ជាមួយ​ក្រុម​បុរស​មាន​បទ​ពិសោធន៍​មួយ ​ក្នុង​ពិធី​ជប់លៀង​មង្គលការ​មួយ​កាល​ពី​ល្ងាចមិញ ​យើង​បាន​រក​ឃើញ​ថា​មាន​មូលហេតុ​ធំៗ​ខ្លះ​ដែល​នៅ​ពេញ និយម​រហូត​ដល់​ពេលនេះ​ក្នុង​ការ​ញុំាង​អោយ​បុរស​ម្នាក់​លង់​ស្រលាញ់ ស្រី​ម្នាក់​យ៉ាង​ងប់។
ហេតុ ​ផលដ៏​មាន​អាយុ​កាល​វែង​តាំង​ពី​បុរាណ​មក​ទាំងនោះ​មាន​ដូចជា នារី​នោះ​មាន​ចិត្តល្អ​ចំពោះ​គ្រួសារ​ខាង​ប្រុស នារី​នោះ​ចេះ​ធ្វើការ​ផ្ទះ​សម្បែង​ពូកែ​ធ្វើម្ហូប នារី​នោះ​ពូកែ​សម្ដី នារី​នោះ​ស្អាត​ល្មមៗ​តែ​ស្អាត​ធម្មជាតិ នារី​នោះ​មាន​ចរិត ខ្លះ​ស្រដៀង​ម្ដាយ​ភាគី​ខាង​ប្រុស និង​នារី​នោះ​ចេះ​លះបង់​ដើម្បី​អ្នកដទៃ។ល។


លោក ​ម៉ុង អមរិទ្ធ​បុគ្គលិក​ធនាគារ​អេស៊ីលីដា​បញ្ចេញ​យោបល់​ថា​ប្រសិន​បើ​នារី​នោះ​ចេះ ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្រួសារ​ខាង ប្រុស​គឺ​គ្មាន​បុរស​ណា​ដាច់​ចិត្ត​ពី​នាង​កើត ទេ។លោក​អះអាង​ថា​ជាទូទៅ​បុរស​លង់​និង​រូប​សម្ផស្ស​ប៉ុន្តែ​ស្លាប់​ចិត្ត​និង ​ចំពោះ​អំពើ​ល្អ​ទៅវិញ។​លោក​សង្កត់ធ្ងន់​ថា មួយ ​ស្រលាញ់​ជា​ប្រពន្ធ​តែ​មួយ​ទៀត​ស្រលាញ់​ជា​ស្រី​ស្នេហ៍​បង្អួត​គេ អា ហ្នឹង​ខុសគ្នា។ប្រុស​ៗ​ទាំងអស់​មាន​ទំនោរ​ចិត្ត​មិន​សូវ​ខុសគ្នា​ទេ​ជឿ​ ខ្ញុំ​ទៅ អញ្ចឹង​បាន​ថា​គេ​ស្រលាញ់​សង្សារ​ស្អាត​តែ​គេ​រៀបការ​ជាមួយ​ស្រី​ដែល​ល្អ”។
ចំណែក​លោក​ទី រ៉ាឌី ​មន្ត្រីរាជការ​នៅ​ក្រសួង អប់រំ​យុវជន​និង​កីឡា​លើកឡើង ដែរ​ថា​ធម្មតា​យើង​ស្រលាញ់​នារី​ម្នាក់​គឺ​ចង់​បាន​គាត់​ជា​ភរិយា។លោក​ បញ្ជាក់​ថា ចំណែក ​ថា​បើ​ចង់​បាន​ជា​សង្សារ​បណ្ដើរ​គ្នា​ធម្មតា​អា ហ្នឹង​មិនមែន​ជា​ការ​ស្រលាញ់​ទេ។ស្រី​ម្នាក់​ដែល​ធ្វើ​អោយ បុរស​គោរព​គាត់​មិន​ហ៊ាន​មើល​ងាយ​គាត់ គិត​ពី​កិត្តិយស​គាត់ និង​គិត​ណាស់​មុន​សន្យា​អី​មួយ​ជាមួយ​គាត់ ពិសេស​ហ៊ាន​ប្រាប់​ពី​អតីតកាល និង​បំណង​អនាគត​អោយ​គាត់​ដឹង ស្រី​នោះ​ហើយ​ដែល​គាត់​គិត​ថា​ចង់​រួម​វាសនា​ជាមួយ។​អញ្ចឹង​ស្រី នោះ​នឹង​ក្លាយ​ជា​ម្ដាយ​របស់​កូ​ន​គាត់ គាត់​មិន​ត្រូវការ​ស្រី​ម្នាក់​ចេះ​តែ​តែងខ្លួន​អាវ​អត់​បាក់​ភ្លី ដើរ​តែ​លេង​អត់​ប៉ះ​ចង្ក្រាន​ចាន​ឆ្នាំង​នោះ​ទេ។ស្រី​ពូកែ​ទាំង​ការងារ​ សង្គម​ទាំង​ការងារ​ផ្ទះ​ជា​ស្រី្ត​ដ៏​មាន​តម្លៃ​ក្នុង​សម័យនេះ។បើ​បាន​ទៅ​ បុរស​ណា​បុរស​នោះ​មិន​ហ៊ាន​ប្រហែស​ទេ​ខ្លាច​គេ​ឆក់​បាត់
ក៏ ​ប៉ុន្តែ​មាន​បុរស​ជា​ច្រើន​សារភាព​ថា​គេ​នៅតែ​ទប់ចិត្ត​មិន ជាប់​ជាមួយ​ស្រី​ដែល​បាន​សម្ដី។លោក​អែម ឯកសារិទ្ធវុត្ថា​កង​រាជ​អាវុធហត្ថ​ស្រុក​កណ្ដាល​ស្ទឹង​បញ្ចេញ​យោបល់​ដែរ​ថា នារី​បាន​សម្ដី​គួរ​អោយ​​ក្នាញ់​ឆាប់​រៀបការ​ជាង​នារី​ទុយមុយ។ខ្ញុំ ​ឃើញ​ជុំវិញ​ខ្លួន​ខ្ញុំ​ច្រើន​មក​ហើយ ឈ្លោះ​គ្នា​ចុះ​ឡើង​ៗ​រៀបការ​បាត់។ចរិត​មនុស្ស​ប្រុស​មិន​ចង់​អោយ​ស្រី​ និយាយ​លើ​ទេ តែ​បើ​គេ​ឆ្លាត​និយាយ​ត្រូវ​ទៅ​ជា​នឹក​គេ​តែ​ម្តង។ទៅ​ឃើញ​អ្នកណា​ៗ​ក៏​ចេះ​ តែ​នឹក​ដល់​គេ​ដែរ។អា ហ្នឹង​វា​ជា​រឿង​ពិត។ស្រីៗ​ក្រមិចក្រមើម​ពិបាក​អោយ​យើង​ភ្លេច​គេ​ណាស់ ពេលខ្លះ​ទៅ​ជា​អាណិត គេ។​”នេះ​ជា​ការ​លើកឡើង​របស់​បងប្រុស​វុត្ថា។
ប៉ុន្តែ ​លោក​សេង​ឃាង​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ពិភព​ថ្មី​បញ្ចេញ​យោបល់​ថា បុរស​ម្នាក់​ដែល​ជួប​ស្រី​ម្នាក់​មាន​ចរិត​ស្រដៀង​នឹង​ម្ដាយ​បង្កើត​របស់​គេ គេ​នឹង​លង់​ស្រលាញ់​ដោយ​មិន​ដឹង​ខ្លួន​ហើយ​ភាគច្រើន​ស្នេហា​បែប​ហ្នឹង​ពិបាក ​ដក​ចិត្ត​វិញ​ណាស់។
យើង ​ត្រូវ​ដឹង​ថា​កូនប្រុស​មាន​ចរិត​ស្រលាញ់​ម្ដាយ​ណាស់។ជាទូទៅ​គេ​គិត​ថា​ ម្ដាយ​គេ​គឺ​ជា​ស្ត្រី​ដែល​ល្អ​បំផុត​តស៊ូ​បំផុត​និង​ស្មោះត្រង់​បំផុត។នេះ​ ជា​ការ​គិត​របស់​កូនប្រុស​សឹង​តែ​១០០%។ដល់ ​ពេលណា​មួយ​គេ​ជួប ស្រី​ម្នាក់​ដែល​មាន​ចរិត​ស្រដៀង​ម្ដាយ​គេ រឺ​មាន​រង្វង់​មុខ​ស្រដៀង​រឺ​មួយ​និយាយ​ស្ដី​ស្រដៀង ធ្វើអ្វី​មួយ​ស្រដៀង​គ្នា គេ​មាន​អារម្មណ៍​ថា​ដូច​យល់ចិត្ត​គ្នា ស្គាល់​គ្នា​យូរ ណាស់​មក​ហើយ​អញ្ចឹង។នេះ​ជា​ធម្មជាតិ​មួយ​ដែល​ជា​ចំណុចខ្សោយ​របស់​មនុស្ស ប្រុស​ក្នុង​ការ​លង់​ស្រលាញ់​ស្រីៗ”
ចាំ​អី​ទៀត!បើ​ជំទាស់ បញ្ចេញ​ទស្សនៈ​របស់​អ្នក​មក!
វិបុត្រ