Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Wednesday, June 5, 2013

មើល​លក្ខណៈ​មនុស្ស​ តាម​រយៈការ​ចូលចិត្ត​​ផ្លែ​ឈើ​

តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឈើ​មួយ​ណា​? អ្នក​មាន​ដឹង​ទេ​ថា​ តាម​រយៈ​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​នោះ អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា​បាន​។ ហើយ​ចុះ​រាល់​ថ្ងៃ​មាន​ដែល​សង្កេត​ពី​ខ្លួន​ឯង​ដែរ​អត់​? បើ​អត់​សូវ​ច្បាស់​ទេ​ ចាំ​ Sabay បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​ទាក់ទង​នឹង​ការ​ចូល​ចិត្ត​ផ្លែ​ឈើ​របស់​អ្នក​ទៅ​ចុះ​។
១. ​ឪឡឹក​៖
អ្នក ​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ឪឡឹក​ ច្រើន​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ខ្ពស់​។ អ្នក​មិន​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ​។ ជាង​នេះ​ទៅ​ទៀត​ អ្នក​តែង​តែ​ប្រាប់​គេ​គ្រប់​គ្នា​ពី​ផ្លូវ​ណា​ល្អ​ និង​គួរ​ធ្វើ​ តែ​អ្នក​មិន​ទាន់​បាន​សម្រេច​ក្នុង​ការងារ​មួយ​ចំនួន​នៅ​ឡើយ​។
២. ម្នាស់​៖
អ្នក ​ជា​មនុស្ស​ដែល​គិត​ពី​សម្រស់​។ អ្នក​តែង​តែ​គិត​មុន​នឹង​ហារ​មាត់​និយាយ​ទៅ​កាន់​អ្នក​ដទៃ​។ ហេតុ​នេះ​ហើយ​ទើប​អ្នក​ជា​មនុស្ស​ដែល​គេ​ចូល​ចិត្ត​ច្រើន​។​ ម្យ៉ាង​ទៀត​ អ្នក​ក៏​ជា​មនុស្ស​ដែល​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​។
៣. ទំពាំង​បាយ​ជូរ​៖
អ្នក ​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​ គឺ​ជា​មនុស្ស​ដែល​ពូកែ​លាក់​ការ​សម្ងាត់​។ ដោយ​សារ​តែ​បែប​នេះ​ ទើប​គ្មាន​នរណា​ម្នាក់​អាច​យល់​ចិត្ត​អ្នក​បាន​ងាយ​។ ដូច​នេះ​ អ្នក​គួរ​តែ​រៀន​បើក​ចំហ​អារម្មណ៍​របស់​ខ្លួន​ទៅ​មនុស្ស​គ្រប់​គ្នា​ ជាជាង​លាក់​ទុក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​។
៤. ប៉ោម​៖
អ្នក ​គឺ​ជា​មនុស្ស​ដែល​ខំ​ប្រឹង​ធ្វើ​ការ​ ហើយ​ច្រើន​ជា​មនុស្ស​តែង​ខ្លួន​មិន​សូវ​ទាន់​សម័យ​ប៉ុន្មាន​ទេ​។​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បញ្ចេញ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​ និង​អាច​ធ្វើ​អ្វី​ដែល​គេ​ស្នើ​សុំ​បាន​ដោយ​មិន​ខ្លាច​លំបាក​អ្វី​ឡើយ​។​
៥. ចេក​៖
អ្នក ​ច្រើន​ជា​មនុស្ស​ដែល​ចេះ​ទន់​ភ្លន់​ និង​បើក​ចិត្ត​ទូលាយ​ ប៉ុន្តែ​អ្នក​ដទៃ​ដែល​ជួប​អ្នក​ដំបូង​អាច​គិត​ថា​អ្នក​ជា​មនុស្ស​ឆ្មើង​ឆ្មៃ ​ និង​ក្អេងក្អាង​បន្តិច​។ អ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្រមើស្រមៃ​ខ្ពស់​ ទោះ​បី​ការ​ស្រមៃ​ទាំង​នោះ​មិន​ដែល​ក្លាយ​ជា​ការ​ពិត​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត​ អ្នក​ពេល​ខ្លះ​ក៏​ជា​មនុស្ស​ខ្ជិល​ច្រអូស​ណាស់​ដែរ។
៦. ស្វាយ​៖
សម្រាប់ ​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្លៃ​ស្វាយ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ដឹក​នាំ​គេ​ ជាជាង​ឲ្យ​គេ​ដឹក​នាំ​។​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រកួត​ប្រជែង​ក្នុង​ជីវិត​។ ចំពោះ​រឿង​ស្នេហា​ អ្នក​ជា​មនុស្ស​ទន់​ភ្លន់​ ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គូ​ស្នេហ៍​ និង​ជា​មនុស្ស​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​។
៧. ​ក្រូច​៖
បង្ហាញ ​ថា​អ្នក​ជា​មនុស្ស​ដែល​ចេះ​អំណត់​ និង​មាន​កម្លាំង​ចិត្ត​ខ្ពស់​។ អ្នក​មាន​ដែល​ចាប់​អារម្មណ៍​​ទេ​ថា អ្នក​ជា​មនុស្ស​ដែល​អៀន​ច្រើន​ ខំ​ប្រឹង​ធ្វើ​ការ​ងារ​បាន​ដោយ​ប្រុង​ប្រយ័ត្ន​។ ចំពោះ​រឿង​ស្នេហា​ មនុស្ស​ប្រភេទ​នេះ​ តែ​ចេះ​លះ​បង់​ និង​មិន​ចូល​ចិត្ត​បង្ក​ជម្លោះ​ឡើយ។
៨. ​ល្ហុង​៖
អ្នក ​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ល្ហុង​ ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​ និង​ហ៊ាន​ប្រឈម​មុខ​គ្រប់​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​។ មនុស្ស​ប្រភេទ​នេះ​ តែង​មាន​មនោសញ្ចេតនា​ខ្ពស់​ និង​ចេះ​យល់​ចិត្ត​អ្នក​ដទៃ​។ ក្នុង​បញ្ហា​ស្នេហា​ អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​ព្រោះ​តែ​អ្នក​មាន​ចរិត​ល្អ​តាំង​ពី​កំណើត​ និង​ចេះ​ប្រើ​អារម្មណ៍​បាន​ល្អ​។
បន្ទាប់ ​ពី​បាន​អាន​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​ហើយ​ មាន​ឃើញ​ថា​ត្រូវ​នឹង​អ្នក​ដែរ​អត់​? នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ផ្លែ​ឈើ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ សម្រាប់​ផ្លែ​ឈើ​ផ្សេង​ទៀត​ អ្នក​អាច​រង់​ចាំ​អាន​នៅ​អត្ថបទ​ក្រោយៗ​ទៀត​ណា!
​ប្រែ​សម្រួល​៖ សរ​ សុគន្ធី

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan