ការប្រារព្ធពិធីសមាជប្រជាជន ជាប្រវត្ដិសាស្ដ្រនៅទីរួមខេត្ដសៀមរាបត្រូវបានចូលរួមដោយប្រជាជន កម្មករ កសិករ នារីរកស៊ីផ្លូវភេទ សិស្ស និសិត្ស សេវាកម្មចំនីអាហារ សហគមន៍ដីធ្លី សហគមន៍ជនក្រីក្រ ទាំង២៤ខេត្ដក្រុង។
សមាជនេះធ្វើឡើងដោយប្រជាជន ដើម្បីបង្ហាញពីទុក្ខកង្វល់និងបញ្ហាផ្សេងដែលគាត់មាន ទៅកាន់តំណាងគណបក្សនានា ដើម្បីអោយពួកគេជួយដោះស្រាយ។
ក្នុងនោះមានតែគណបក្សសង្គ្រោះជាតិមួយគត់ដែលចូលរួមក្នុង
សមាជនេះ គឺលោកជំទាវ កែ សុវណ្ណារ័ត្ន ជាបេក្ខជនតំណាង រាស្រ្ដគណបក្សសង្គ្រោះប្រចាំខេត្ដសៀមរាប។ លោកជំទាវបាន
ធ្វើការបេ្តជ្ញាចិត្តនិងបង្ហាញពីគោលនយោបាយគណបក្ស និង គោលជំហរបស់លោកជំទាវដើម្បីដោះស្រាយរាលទុក្ខកង្វល់
របស់ប្រជាជន នៅពេលដែល គណបក្សសង្រ្គោះជាតិ ឈ្នះ
ឆ្នោត។
ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ
0 comments:
Post a Comment