Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, June 9, 2013

សំខាន់៖ វិធីងាយឲ្យលោក កឹម សុខា សុំទោស





ដោយ៖ ខ្មែរ សុវណ្ណភូមិ
................................
យើងបានដឹងថារឿងធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា ទាក់ទងនឹងសំដីដែលលោកបាន​លើក​ឡើង​ថាគុកទួលស្លែងជាគុកសិប្បនិមិ្មតនេះ ត្រូវបានបញ្ឆេះដោយលោក ហ៊ុន សែន ផ្ទាល់ និងរៀបចំដោយបក្សប្រជាជន ហើយតាមសំបកក្រៅគឺចង់ឲ្យលោក កឹម សុខា សុំទោស តែធាតុពិតគឺខុសពីនេះពោលគឺវាមានបំណងដូចតទៅ៖

១)រកលេសចាប់កំហុស ដាក់ទោសមេដឹកនាំបក្សប្រឆាំងម្នាក់ទៀត និងកំទេចបក្សប្រឆាំងដ៏មាន​ប្រជាប្រីយភាពនេះចោលទាំងស្រុង។ ដូច្នេះហើយបានជាគេអនុម័តច្បាប់ប្រឆាំង​អ្នកមិន​ទទួល ស្គាល់ របបខ្មែរក្រហមបានយ៉ាងឆាប់បន្ទាប់ពី ហ៊ុន សែន បានស្រែកប៉ុន្មានថ្ងៃ ដែលតាមធម្មតា រដ្ឋសភាពនេះនឹងប្រើរយៈពេលរាប់ឆ្នាំទំរាំបង្កើតច្បាប់បានមួយៗ ដោយទាំងមានជំនួយពី សហគម អន្តរជាតិជួយថែមទៀត។



២) ដើម្បីបង្វែចំណាប់អារម្មណ៍ប្រជាជន បញ្ញាវ័ន្តកុំឲ្យគិតទៅលើសំដីរបស់ ខៀវ សំផន ថ្មីៗនេះ ដែលបានលើកឡើងថា ៖ «ខ្ញុំ ខៀវ សំផន ទទួលខុសត្រូវតិចជាង ហ៊ុន សែន ក្នុងរបបកាប់សំ លាប់ខ្មែរក្រហម»។ ជាពិសេសគឺចង់លាបព័ណគណបក្សសង្រ្គោះជាតិ ថាជាគណបក្សមាន និន្នាការគាំទ្រពួកខ្មែរក្រហម ហើយយកលេសនិយាយគម្រាមប្រជាជនថាបើគណបក្សង្រ្គោះជាតិ ឈ្នះនឹងមានរបបខ្មែរក្រហមវិលតរលប់មកវិញ។

៣) បង្ករឿងនេះឲ្យធំ ដើម្បីបង្វែចំណាប់អារម្មណ៍ប្រជាជនឲ្យគិតលើរឿងនេះ ដោយកុំឲ្យគិត លើរឿង សង្គមផ្សេងៗទៀត ជាពិសេសសារនៃការឃោសនាសំខាន់ៗរបស់បក្ស សង្រ្គោះជាតិ ដែលកំពុងតែ ធ្វើឲ្យបក្សប្រជាជនងើបមុខមិនរួច។
៤) ចង់កំដៅខួក្បាលប្រជាជនឲ្យគិតដល់របបនេះ កុំឲ្យភ្លេចវា ព្រោះវាជាគន្លិះតែមួយគត់ ដែល បក្សប្រជាជនបានប្រើប្រាស់សម្រាប់គម្រាម និងទាញយកសន្លឹកឆ្នោតពីប្រជាជនខ្មែរបាន។
៥) មានយួននៅពីក្រោយ ក្នុងការជម្រុញ ព្រោះរបបខ្មែរក្រហមសម្លាប់ខ្មែរក៏យួនបង្កើត បក្សប្រ ជាជន សព្វថ្ងៃអួតថាអ្នកមកសង្រ្គោះក៏យួនអ្នកបង្កើតដូចតែគ្នា ហើយគុកទួល ស្លែងគឺយួនជា អ្នករៀបចំ និងរក្សាទុក្ ព្រោះថាគុកសម័យនោះមាន១៥៨គុកទូទាំងប្រទេស តែមានទែគុក នេះទេគេរក្សាទុក។ សួរថាតើអ្នកណាអ្នករៀបចំគុកនេះទុក ឲ្យដើម្បីអ្វី? ទង្វើនេះគ៏ដើម្បីពោល និយាយខ្លីឲ្យខ្មែរបន្តដឹងគុណយួន ខ្មែរគំគួនខ្មែរ ឲ្យខ្មែរបន្តទទួលយកយួនគ្រប់គ្រងខ្មែរតទៅទៀត និងឲ្យបរទេរសមើលមកខ្មែរថាជាជាតិសាសន៍សាហាវ ព្រៃផ្សៃ និងយួនជាអ្នកមកសង្រ្គោះទេ មិនមែនមកឈ្លានពានខ្មែរ។ 

ទាំងនេះគឺជាធាតុពិតនៃការបង្កឲ្យមានបាតុកម្មប្រឆាំងលោក កឹម សុខា និងច្បាប់មិនបានការមួយ ឡើងភ្លាមៗនាពេលនេះ។ 

តាមពិតរឿងនេះជារឿងតូចតាចទេ ព្រោះយើងគិតថាបើលោក ហ៊ុន សែន ពិតជាបុរសខ្លាំង ជាអ្នក​ដឹកនាំស្រឡាញ់ខ្មែរពិត ជាមនុស្សស្អាតស្អំ ជាមេដឹកនាំមិនចំណុះយួន រឿងបែបនេះគឺងាយ​ដោះ ស្រាយជាទីបំផុត បើលោក ហ៊ុន សែន ហ៊ាន។ ពោលគឺ "ហ៊ានធ្វើដូចមេដឹកនាំក្នុងប្រទេស ​ប្រជា ធិបេតយ្យពិតប្រាកដ ដោយពេលមានរឿងអ្វីសំខាន់ៗខ្វែងគំនិតគ្នាក្នុងជួរអ្នកនយោបាយ ជាពិសេសបក្សជំទាស់ គេតែងអញ្ជើញដៃគូរជំទាស់នោះមកពិភាក្សាគ្នាតាមទូរទស្សន៍ ដេញ ដោល គ្នា ដោយភាតរភាព ញញឹមញញែម ប្រកបដោយវិជ្ជាជីវៈ និងតម្លាភព ដើម្បីឲ្យប្រជាជន បាន ស្តាប់ បានគិត និងបានយល់ទាំងអស់គ្នា ដោយមិនបានគិតរឿងចាញ់ឈ្នះទេ តែគេគិត រឿងស្វែងយល់ពីគ្នា និងធ្វើការរួមគ្នាដើម្បីជាតិនិងប្រជាជនគេជាអ្នកឈ្នះ"។ 



ដូច្នេះយើងសូមអំពាវនាវឲ្យ លោក ហ៊ុន សែន ធ្វើបែបនេះ ដោយអញ្ជើញលោកកឹមសុខា មកអង្គុយ ទល់មុខគ្នា សួរដេញដោលគ្នានៅកម្មវិធីទូរទស្សន៍ណាមួយ ថាហេតុអ្វីបានជាលោក លើកឡើងបែបនេះ ដើម្បីបកស្រាយរឿងនេះឲ្យបានច្បាស់ បានឭដល់ប្រជាជនគ្រប់គ្នា ដើម្បី បញ្ឈប់ការយល់ច្រឡំ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងខ្មែរនឹងខ្មែរ ភាពចាស់ទុំនយោបាយ និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើងផង។ 

យើងសង្ឃឹមថាលោក ហ៊ុន សែន នឹងមែនជាមនុស្សកំសាក ហើយហ៊ានចេញមុខអញើ្ជញលោក កឹម សុខា មកជជែកដេញដោលគ្នារឿងនេះ យ៉ាងខែងរ៉ែង ឲ្យសម នឹងឈ្មោះរបស់ លោកថា ជាបុរសខ្លាំងនៅកម្ពុជាពិតៗ ហើយពេលនោះលោកកឹម សុខា ខុសឬត្រូវយើងនឹងដឹង និងគាត់ សុំទោសឬមិនសុំទោសសម្រេចលើគាត់ ហើយយើងនឹងវិន្និច្ឆ័យ។ បើគាត់ខុស ហើយមិនសុំទោស នោះ មិនបាច់លោក ហ៊ុន សែន ស្រែកឲ្យយើងតវ៉ាទេ គឺយើងធ្វើតែម្តង មិនខ្វល់ថាលោក កឹម សុខា ជាអ្នកណានោះទ។


 


http://ki-media.blogspot.com/2013/06/blog-post_4189.html

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan