Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, June 9, 2013

ការផ្សាយពិសេស៖ ហ៊ុន សែន និងជាម យៀប ត្រូវបានគេស្តីបន្ទោសឡើង បោរមុខ



ដោយ៖ ខ្មែរ សុវណ្ណភូមិ 

តាមព័ត៌មានដែលខ្មែរសុវណ្ណភូមិបានទទួលនៅល្ងាចនេះគឺ បក្សប្រជាជនបានរៀបចំកិច្ចប្រជុំ បន្ទាន់មួយ សម្រាប់ធ្វើការវាយតំលៃសភាពការណ៍នយោបាយ និងសន្ទុះនៃការគាំទ្រ របស់ ប្រជាពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនបន្ទាប់ពីបក្សនេះបានរៀបចំការ ធ្វើបាតុកម្មប្រឆាំងលោក កឹមសុខា នៅថ្ងៃនេះ។ 

តាមភ្នាក់ចារកម្មផ្តល់មកគឺលោក ហ៊ុន សែន និងលោក ជាម យៀប ត្រូវបានសមាជិកគណៈ អចិន្រ្តៃយ៍​ គណៈ​កម្មាធិការកណ្តាលរបស់បក្សទាំង៣២នាក់ផ្សេងទៀតស្តីបន្ទោស ឲ្យយ៉ាង ចាស់ដៃ។ 

លោក ហ៊ុន សែន ត្រូវបានគេស្តីបន្ទោសថាបានធ្វើឲ្យបក្សប្រជាជនចុះប្រជាប្រីយ យ៉ាងខ្លាំង ភាពដោយសារតែរឿងនេះ ព្រោះតាមការស្ថិតិពិតប្រាកដរបស់បក្សអ្នកចូលរួមនៅ ភ្នំពេញ គឺមានត្រឹមតែជាង៦០០០នាក់តែប៉ុណ្ណោះ ទោះបីមានការបង្ខំ ការជួលប្រជាជន និស្សិត សិស្ស និងព្រះសង្ឃ ឲ្យចូលរួម ព្រមទាំងមានអ្នកការពារក៏ដោយ ។ 


ចំពោះលោក ជាម យៀប ត្រូវបានគេស្តីបន្ទោសពីបទមិនគោរពពាក្យសំដី ធ្វើឲ្យសមាជិក បាក់ទឹកចិត្ត ព្រោះលោក ជាម យៀប បានសន្យាថាខ្លួននឹងទៅចូលរួមមហាបាតុកម្ម នេះ តែបែជាគេចមិនទៅចូលរួមវិញ។ 

តាមការសង្កេត យើងឃើញថាលោក ហ៊ុន សែន ពិតជាធ្វើនយោបាយរឹតតែខុស និងកាន់ តែទុច្ចរឹត ព្រោះប្រជាជនខ្មែរពិតជាទទួលស្គាល់ថាមានរបបខ្មែរក្រហម ហើយពួកគាត់ ក៏មិនចង់ឃើញខ្មែរឈ្លោះខ្មែរតទៅទៀត ហើយបាតុកម្មនេះក៏វាគ្មានប្រយោជន៍អ្វី្វ ដល់ជាតិដែរទើបពួកគាត់មិនចួលរួម។ ម្យ៉ាងទៀតពួកគាត់ក៏យល់ដែរថា អ្វីដែលលោក ហ៊ុន សែន លើកយកមកចោទប្រកាន់គ្រាន់តែជាការកាត់យកចំនុច ដ៏ខ្លីមួយនៃពាក្យសំដីរបស់លោក កឹម សុខា សម្រាប់បម្រើនយោបាយខ្លួនតែប៉ុណ្ណោះ។

http://ki-media.blogspot.com/2013/06/blog-post_5963.html#more

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan