ដោយ សេង ម៉ូលីនី និងស៊ុន ណារិន
ថ្ងៃសុក្រ ទី28 មិថុនា ឆ្នាំ2013 ម៉ោង11:21 VOD
អ្នកលេងហ្វេសប៊ុកមួយចំនួន ចាប់ផ្តើមទស្សន៍ទាយថា កៅអីសភា
ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង អាចនឹងទទួលបាន
ក្នុងការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដាខាងមុខ ដោយលើកឡើងថា
គណបក្សកាន់អំណាចនឹងទទួលបានចំនួនកៅអីតិចជាង៩០។
ការទស្សន៍ទាយនេះ ធ្វើឡើងស្របពេលយុទ្ធនាការបោះឆ្នោតចូលមកដល់
ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា និងគណបក្សនយោបាយ
ចាប់ផ្តើមឃោសនាគោលនយោបាយរបស់ខ្លួន។
អ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហោះជាសំណួរ រៀបរាប់ពីចំនួនកៅអី
សម្រាប់អ្នកលេងផ្សេងទៀតជ្រើសរើស
ដោយលើកឡើងថាគណបក្សសង្គ្រោះជាតិនឹងទទួលបានចាប់ទី២០ ទៅ៣០កៅអី
ជម្រើសទីពីរ អាចទទួលបានពី៣០ទៅ៤០កៅអី ជម្រើសទីបី ពី៤០ទៅ៥០កៅអី
ជម្រើសទី៤ ពី៥០ទៅ៦០កៅអី
និងជម្រើសទី៥អាចទទួលបានពី៦០ទៅ៧០កៅអី។
អ្នកលេងហ្វេសប៊ុក បញ្ចេញទស្សនៈក្នុងការទស្សន៍ទាយថា
គណបក្សប្រឆាំង អាចទទួលបានពី ៣០ទៅ៤០កៅអី អ្នកខ្លះថា អាចទទួលបានពី
៥០ទៅ៦០កៅអី។ នៅពេលសួរពីចំនួនកៅអី ដែលគណបក្សប្រជាជនកម្ពុជា
អាចទទួលបាន អ្នកខ្លះបញ្ចេញមតិថា CPP នឹងទទួលបានចំនួន៦០ទៅ៧០កៅអី។
អ្នកខ្លះថា នឹងទទួលបានពី៨០ទៅ៩០កៅអី អ្នកខ្លះថា
អាចទទួលបានពី៥០ទៅ៦០កៅអី។
ការលើកឡើងរបស់អ្នកលេងហ្វេសប៊ុក បង្ហាញថា
គណបក្សប្រជាជនកម្ពុជានឹងមិនអាចទទួលបានកៅអីសភា
ដល់ទៅ៩០កៅអីនោះទេ។ កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីគណបក្សប្រជាជន ដាក់សេចក្តីទុកចិត្តថា ខ្លួននឹងទទួលបាន
លើសពី៩០កៅអី។
អ្នកផ្តល់យោបល់លើហ្វេសប៊ុកម្នាក់ លោក អ៊ូ រិទ្ឋី
២៦ឆ្នាំប្រាប់VOD តាមរយៈទូរស័ព្ទថា
គណបក្សប្រជាជននឹងទទួលបានចាប់ពី៧០ទៅ៨០កៅអី
ចំណែកកៅអីសម្រាប់គណបក្សប្រឆាំង គឺចាប់ពី ៤០ទៅ៥០កៅអី។ លោក
លើកឡើងបែបនេះ តាមលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់២០១២
និងតាមរយៈកម្លាំងរួមគ្នានៃគណបក្សប្រឆាំង។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា ខុមហ្វ្រែល លោក គល់
បញ្ញា មានប្រសាសន៍ថា រូបមន្តនៃការបោះឆ្នោត បង្ហាញថា
គណបក្សណាបញ្ចូលគ្នា នឹងទទួលបានកៅអីសភាកើនឡើង
បើទោះជាទទួលបានសន្លឹកឆ្នោតដដែលក៏ដោយ ៖
អ្នកវិភាគនយោបាយ លោកស្រី ជា វណ្ណាត កត់សម្គាល់ថា
ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ កើនឡើងជាងការបោះឆ្នោត
ឆ្នាំ២០០៨ តាមរយៈគណបក្សមួយនេះ មានគោលនយោបាយច្បាស់ៗ
សម្រាប់ប្រជាពលរដ្ឋ ៖
ការស្ទង់មតិឆ្នាំ២០០៨របស់ IRI បង្ហាញថា
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មាន៧៥ភាគរយ ហើយគណបក្សនេះ
ឈ្នះអាសនៈចំនួន៩០។ រីឯគណបក្សសមរង្ស៊ី បូកនឹងគណបក្សសិទ្ធិមនុស្ស
ទទួលបានអាសនៈសរុបចំនួន២៩។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ឲ្យដឹងថា
អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៩៤ម៉ឺននាក់
ហើយអ្នកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
មានចំនួនជាំង៩លាន៦សែននាក់៕
0 comments:
Post a Comment