សម្រាប់អ្នកវិភាគនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែសរសេរលិខិតសុំព្រះរាជទានទោស ពីព្រះមហាក្សត្រផ្ទាល់ ហើយប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ សរសេរលិខិតសុំអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី នោះហាក់បីដូចជាប្រទេសមួយគ្មាននីតិរដ្ឋ ៖
ដោយ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី10 កក្កដា ឆ្នាំ2013 ម៉ោង10:48 VOD
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ពន្លយពាក្យឲ្យលោក សម រង្ស៊ី
សរសេរលិខិតស្នើលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន
មុននឹងវិលចូលប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតជាតិថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣នេះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
បានថ្លែងនៅចុងបញ្ចប់ នៃវេទិកាតុមូលរបស់វិទ្យុអាស៊ីសេរី
នៅរាត្រីថ្ងៃអង្គារ ទី០៩ ខែកក្កដានេះថា
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី
គួរតែសរសេរលិខិតមួយច្បាប់ដាក់ជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយផ្ទាល់ ដែលជាមធ្យោបាយល្អក្នុងការវិលចូលស្រុកវិញ។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ហាក់ផ្ទុយគ្នា
នឹងការអះអាងរបស់អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត
ច័ន្ទថារិទ្ធ ដែលបានប្រកាសថានគរបាលនឹងអនុវត្តដីកា ចាប់ខ្លួនលោក សម
រង្ស៊ី ភ្លាម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងរូបនេះ
វិលត្រទ្បប់ចូលប្រទេសវិញ។
សម្រាប់អ្នកវិភាគនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា លោក សម រង្ស៊ី
គួរតែសរសេរលិខិតសុំព្រះរាជទានទោស ពីព្រះមហាក្សត្រផ្ទាល់
ហើយប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ
សរសេរលិខិតសុំអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី
នោះហាក់បីដូចជាប្រទេសមួយគ្មាននីតិរដ្ឋ ៖
ដោយឡែក អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ ជំរុញឲ្យលោក សម រង្ស៊ី
សរសេរលិខិតដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ផ្ទាល់ដើម្បីឲ្យលោកជួយទួល ស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រ
៖
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា
កាត់ទោសកំបាំងមុខដាក់ពន្ធនាគារ១២ឆ្នាំ ពីបទក្លែងបន្លំអក្សរក្នុង
ឯកសារសាធារណៈ ការផ្សាយព័ត៌មានមិនពិត
ការដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
និងបរិហារកេរ្តិ៍លោក ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែក
ក្នុងរបបខ្មែរក្រហម។
ប៉ុន្តែបន្ទាប់ពីការនិរទេសខ្លួនប្រមាណ៤ឆ្នាំ កាលពីថ្ងៃទី០៧
ខែកក្កដា លោក សម រង្ស៊ី បានបញ្ជាក់ថា លោកនឹងមកកម្ពុជាវិញ
នៅមុនថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ
ទោះជារដ្ឋាភិបាលចាប់ខ្លួនលោកក៏ដោយ៕
0 comments:
Post a Comment