សហមេធាវីបរទេស ការពារលោកនួន ជា ប្តឹងមន្រ្តីរដ្ឋាភិបាលកម្ពុជាថា បានចូលជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការខ្មែរក្រហម RFI/ ស៊ីវ ចាន់ណា |
មាសសុទ្ធមិនខ្លាចភ្លើង ពួកប្រែតនរក ខ្លាចពន្លឺនៃសេចក្តីពិត
សៅរ៍ 10 ធ្នូ 2011
ដោយ ប៉ែន បូណា
RFI
The lawsuit brought by Nuon Chea’s international defense lawyers against 11 Cambodian leaders, including PM Hun Xen, was rejected by the Phnom Penh municipal court. Hun Xen, Chea Xim, Heng Xamrin and 9 other government officials were sued by Nuon Chea’s defense lawyers for interruption and interference in the trial against former KR leaders. In addition the three top CPP leaders, the 2 lawyers also sued: Hor 5 Hong, Kong Sam Ol, Keat Chhon, Ouk Bun Chhoeun, Sim Ka, Khieu Kanharith, Khieu Sopheak and Phay Siphan, all of them belonging to the ruling CPP party.
ពាក្យបណ្តឹងរបស់សហមេធាវីបរទេសការពារក្តីលោក នួន ជា ដែលបានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់ ១១ រូបរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញតម្កល់ទុកឥតចាត់ការ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ជា ស៊ីម លោក ហេង សំរិន ព្រមទាំងមន្ត្រីរដ្ឋាភិបាល៩នាក់ទៀតត្រូវបានសហមេធាវីបរទេសលោកនួន ជា ប្តឹងពីបទរំខាន និងជ្រៀតជ្រែកដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហម។
ទីបំផុតទៅ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន បានសម្រេចតម្កល់សំណុំរឿងដែលប្តឹងដោយសហមេធាវីបរទេសរបស់លោក នួន ជា ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ ១០នាក់ទៀត ទុកឥតចាត់ការឡើយ។ ដីកាតម្កល់រឿងទុកឥតចាត់ការនេះត្រូវបានតុលាការផ្ញើទៅកាន់ សាលាក្តីខ្មែរក្រហមដើម្បីជូនដំណឹងដល់សហមេធាវីបរទេសទាំង២រួចហើយ កាលពីថ្ងៃសុក្រទី ៩ ខែធ្នូ ឆ្នាំ ២០១១។
សហមេធាវីបរទេសពីររូបរបស់លោក នួន ជា គឺលោក MICHIEL PESTMAN និង លោក ANDREW IANUZZI បានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា១១រូបពីបទចោទប្រកាន់ថា បានរំខាន និងជ្រៀតជ្រែកដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១ សហមេធាវី លោក នួន ជា បានប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រធានព្រឹទ្ធ សភា ជា ស៊ីម, លោកប្រធានរដ្ឋសភា ហេង សំរិន, លោក ហោ ណាំហុង , លោក គង់ សំអុល, លោក គាត ឈន់, លោក អ៊ុក ប៊ុនឈឿន, លោក ស៊ឹម កា, លោក ខៀវ កាញារីទ្ធ, លោក ខៀវ សុភ័គ និងលោក ផៃ ស៊ីផាន។
ពាក្យបណ្តឹងនេះបានធ្វើឡើងដោយយោងទៅតាមសេចក្តីអត្ថាធិប្បាយ មួយចំនួនរបស់មេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលទាំងនោះទាក់ទងនឹងដំណើរការកាត់ទោសអតីត មេដឹកនាំកំពូលរបបខ្មែរក្រហម ជាពិសេសទាក់ទងនឹងសំណុំរឿង០០៣ និង០០៤។ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលទាំងនោះធ្លាប់បានបញ្ចេញប្រតិកម្មប្រឆាំងទៅ នឹងសំណុំរឿងថ្មីទាំងពីរដោយប្រាថ្នាចង់ឲ្យតុលាការខ្មែរក្រហមបញ្ចប់ ត្រឹមសំណុំរឿង០០២។
ក៏ប៉ុន្តែ អយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានតម្កល់សំណុំរឿងនេះឥតចាត់ការឡើយ ក្រោមហេតុផលថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើថ្នាក់ដឹកនាំទាំងនោះ។ នៅមិនទាន់មានប្រតិកម្មពីសហមេធាវីទាំងពីរនៅឡើយទេ រហូតមកទល់ពេលនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញក៏ធ្លាប់បានតម្កល់ទុកមិនចាត់ការពាក្យ បណ្តឹងរបស់សហមេធាវីការពារលោក នួន ជា ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងមន្ត្រីតុលាការខ្មែរក្រហមក្នុងរឿង ពុករលួយ
0 comments:
Post a Comment