ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 04 កក្កដា 2012
Source - RFI: http://www.khmer.rfi.fr/cambodian-workers-block-N4-road-in-protest
កម្មកររោងចក្រកាត់ដេរ ប្រមាណ ៤.០០០ នាក់ បានធ្វើបាតុកម្ម តវ៉ា ឈរបិទផ្លូវជាតិលេខ ៤ អស់ពេលជាង ៥ម៉ោង ចាប់ពីម៉ោងជាង ៨ព្រឹកថ្ងៃពុធ ទី៤កក្កដានេះ ។ ការតវ៉ាបិទកំណាត់ផ្លូវពីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល កាលពីព្រឹកមិញ ដើម្បីទាមទារឲ្យរោងចក្រកាត់ដេរ យីហោ តៃយៀន ផ្តល់ដំណោះស្រាយលើការតវ៉ារបស់កម្មករ ៥ ចំណុច រួមមាន ការដំឡើងប្រាក់ធ្វើដំណើរ ប្រាក់ស្នាក់នៅ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ រហូតដល់ ១៥ ដុល្លារ ជាដើម។ រហូតដល់ម៉ោង ១ និង ៣០ នាទី រសៀលទើបកម្មករ ដែលដឹកនាំដោយលោក រ៉ុង ឈុន បានរំសាយចេញពីផ្លូវ ដោយមានការសន្យាថា នឹងចរចាស្វែងរកដំណោះស្រាយពីមន្ត្រីក្រសួងការងារ។
បន្ទាប់ពី មានការសន្យាពីមន្ត្រីក្រសួងការងារ នៅវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១២ ការតវ៉ាបិទផ្លូវលេខជាតិ៤ ត្រូវបានរំសាយ។ កម្មកររោងចក្រកាត់ដេរ តៃយៀន ប្រមាណ ៤.០០០ នាក់ នៅម្ដុំបែកចាន ត្រូវបានរំសាយ បន្ទាប់ពីឈរតវ៉ា បិទផ្លូវ អស់រយៈពេលជាង ៥ ម៉ោង ចាប់តាំងពីម៉ោងជាង ៨ ព្រឹក។
បាតុកម្មរបស់កម្មកររោងចក្រកាត់ដេរនោះ ដឹកនាំដោយលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហព័ន្ធសហជីពកម្ពុជា និងមានការចូលរួមពីសមាជិកសភារបស់គណបក្សសមរង្ស៊ី។
កម្មករ រោងចក្រកាត់ដេរ តៃយៀនទី១ តៃយៀនទី២ និងខេមវែល សុំទាមទារសុំឱ្យមានការដោះស្រាយនូវលក្ខខណ្ឌការងារ ៥ ចំណុច រួមមាន៖ ១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ។ ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ។ ៤-សុំឱ្យក្រុមហ៊ុនឡើងប្រាក់រង្វាន់ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ និងទី៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ។
យ៉ាងណាក៏ដោយ នៅម៉ោងជាង ១ រសៀល លោក សាទ សាមុធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមកសម្រុះសម្រួលជាមួយលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា និងក្រុមកម្មករ ដោយសន្យាថា នឹងរកដំណោះស្រាយជូនកម្មករ។ បន្ទាប់ពីមានការសន្យាយ៉ាងដូច្នេះ ក្រុមកម្មករក៏បានយល់ព្រមរំសាយពីការតវ៉ាបិទផ្លូវ។
លោក រ៉ុង ឈុន ក៏បានឲ្យដឹងថា នៅរសៀលនេះ មិនមានការជួបចរចា រកដំណោះស្រាយអ្វីទេ។ លោកបានព្រមានថា នៅថ្ងៃ៥កក្កដាស្អែកនេះ លោកនឹងដឹកនាំកម្មករ ធ្វើបាតុកម្ម ដើរហែក្បួន ចូលទីក្រុងភ្នំពេញ រហូតដល់មានដំណោះស្រាយ៕

0 comments:
Post a Comment