ដោយ ខ្មែរ សុវណ្ណភូមិ
ការជួបចរចារបស់លោក រ៉ុង ឈុន និងតំណាងកម្មករជាមួយលោក វង សូត រដ្ឋមន្រ្តីក្រសួងការ ងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈត្រូវបានបរាជ័យនៅថ្ងៃនេះ។ ក្នុងជំនួបនោះខាងក្រុមហ៊ុនក៏បានបញ្ជូន តំណាង របស់ខ្លួនមកចូលរួមផងដែរគឺ មិញ ហួ ដែលជាប្រធានរដ្ឋបាល។
សូមបញ្ជាក់ថាក្រសួងការងារបានសុំជួបចរចានៅថ្ងៃនេះដោយសារតែកម្មករបានបានធ្វើបាតុកម្មជាច្រើនថ្ងៃមកហើយៗកាលពីម្សិលមិញនេះបានឈានទៅដល់កាដង្ហែរក្បួនពីរោងចក្រ សំដៅមកទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤។ ការដង្ហែរក្បួនបាតុកម្មនេះត្រូវបានរារាំងដោយកងកំលាំងប្រដាប់អាវុធយ៉ាងច្រើន នាក់ នៅខាងកើតកន្លែងថ្លឹងឡានប្រហែលជា៣០០ម៉ែត្រ។
មូលហេតុនៃការធ្វើបាតុកម្មនេះគឺកម្មករបានទាមទារនូវ៥ចំនុចដូចខាងក្រោមដូចជា៖
១) អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារ នៅពេលរោងចក្រប្តូរឈ្មោះ
២) ប្រាក់ធ្វើដំណើនិងប្រាក់ស្នាក់នៅ១៥ដុល្លាក្នុង១ខែ
៣) ប្រាក់រង្វាន់ទៀងទាត់ ១៥ ដុល្លាក្នុងខែ
៤) ប្រាក់ថ្លៃទឹកដោះគោសម្រាប់អ្នកមានកូន១៥ដុល្លាក្នុង១ខែ
៥) សូមកុំឲ្យមានការកាត់លុយមុខដំណែងបច្ចេកទេសពេលដែលកម្មករឈប់លើសពី៣ថ្ងៃ
ដោយសារតែគ្មានដំណោះស្រាយណាមួយត្រូវបានឯកភាពគ្នា លោករ៉ុង ឈុន និងកម្មករបានសម្រេចចិត្ត ថានឹងបន្ត ធ្វើបាតុកម្មនៅមុខរោងចក្របន្តទៀត ហើយនឹងអាចបន្តមកប្រមូលផ្តុំគ្នានៅក្រុងភ្នំពេញក្នុង ពេលណាមួយផងដែរបើ នៅតែគ្មានដំណោះស្រាយ។
0 comments:
Post a Comment