Monday, December 3, 2012
ពួកអវកាសយានិកចិនអាចដាំបន្លែលើឋានព្រះចន្ទ
9:22 PM
specialshowtoday
No comments
ក្រោយការពិសោធន៍មួយនៅមន្ទីរពិសោធន៍មកអ្នកទទួលខុសត្រូវចិនម្នាក់ថ្លែងនៅក្រុងប៉េកាំងថា បណ្តាអវកាសយានិកចិននាពេលអនាគតនឹងអាចទទួលបានបន្លែស្រស់ និងខ្យល់អុកស៊ីហ្សែនដោយសារការដាំបន្លែនៅឯមូលដ្ឋានទាំងឡាយនៅក្រៅផែនដី។
លោកដេងយីប៊ិញ អនុប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលអវកាសយានិករបស់ចិនមានមូលដ្ឋាននៅក្រុងប៉េកាំងគូសបញ្ជាក់ថា ការពិសោធន៍នេះផ្តោតលើការបង្កើតយន្តការមានតុល្យភាពឌីណាមិកនៃអុកស៊ីហ្សែន ឌីអុកស៊ីតដឺកាបោន និងទឹករវាងមនុស្សនិងបណ្តារុក្ខជាតិក្នុងប្រព័ន្ធបិទជិតមួយ ។
យោងតាមលោកដេងថាកាប៊ីនមួយទំហំ៣០០ម៉ែត្រគូបត្រូវបានបង្កើតឡើងដើម្បីផ្តល់ខ្យល់ ទឹក និងស្បៀងអាហារដល់មនុស្ស២នាក់ដែលចូលរួមក្នុងការពិសោធន៍ ។ បន្លែចំនួន៤ប្រភេទត្រូវបានដាំក្នុងកាប៊ីននោះដើម្បីស្រូបយកឌីអុកស៊ីតដឺកាបោនហើយបង្កើតអុកស៊ីហ្សែនសម្រាប់មនុស្ស២នាក់ ដែលរស់នៅក្នុងកន្លែងបិទជិត ។ ពួកអ្នករស់នៅក្នុងកាប៊ីននេះក៏អាចបេះបន្លែស្រស់សម្រាប់ធ្វើអាហារផងដែរ ។
លោកដេង បន្តថា បទពិសោធន៍នេះជាលើកដំបូងនៅចិនមានសារសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍រយៈពេលយូរ នៃកម្មវិធីអវកាសមានមនុស្សចូលរួមរបស់ចិន ។កាប៊ីនពិសោធន៍នោះជាប្រព័ន្ធទ្រទ្រង់ជីវិតហៅកាត់ថា CELSS (CONTROLLED ECOLOGICAL LIFE SUPPORT SYSTEM) ផលិតកាលពីឆ្នាំ២០១១ ដែលអាចប្រើប្រាស់ក្នុងបណ្តាទីតាំងនៅក្រៅផែនដីដូចជានៅភពព្រះចន្ទ ឬភពព្រះអង្គារជាដើម ។ CELSS សំដៅធានាចំពោះបណ្តាអវកាសយានិកនូវការផ្គត់ផ្គង់ដ៏ស្ថិតស្ថេរនូវខ្យល់ដកដង្ហើម ទឹកនិងស្បៀងដោយសាររុក្ខជាតិ និងបន្លែបង្ការទាំងឡាយពុំពឹងផ្អែកតែលើរបស់ស្តុកយកទៅ ។
ប្រព័ន្ធCELSSដែលកាន់តែរីកចម្រើនក៏នឹងរួមមានការចិញ្ចឹមសត្វនានាសម្រាប់ផ្តល់សាច់ដល់អវកាសយានិក និងការប្រើប្រាស់ មីក្រូប សម្រាប់កែច្នៃកាកសំណល់ទៀតផង ។ ពួកអ្នកប្រាជ្ញអាល្លឺម៉ង់ក៏ចូលរួមក្នុងការពិសោធន៍នោះដែរ
http://kohsantepheapdaily.com.kh/article/58456.html
0 comments:
Post a Comment