វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ
បានចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២ នេះថា លោកប្រធានាធិបតី សហរដ្ឋ
អាមេរិក បារ៉ាក់ អូបាម៉ា និង លោកនាយករដ្ឋ មន្ត្រីចក្រភពអង់គ្លេស ឌេវីដ
កាមឺរូន នៅថ្ងៃអង្គារ បានពិភាក្សារួមគ្នា អំពីបញ្ហាក្តៅមួយចំនួន ដោយក្នុង
នោះរួមមាន បញ្ហានៅប្រទេសស៊ីរី, អាហ្វហ្គានីស្ថាន និង អ៊ីរ៉ង់ ផងដែរ។
ក្នុងកិច្ចសន្ទនាតាមរយៈប្រព័ន្ធ វីដេអូ ឆ្លងឆ្លើយមេដឹកនាំនៃមហាអំណាចពិភពលោកទាំងពីរ បានបង្ហាញ នូវ ការព្រួយបារម្ភ ចំពោះអំពើហិង្សា ដែលកំពុងតែអូសបន្លាយឥតឈប់ឈរនៅ ប្រទេសស៊ីរី ស្របពេលដែលការ ប្រយុទ្ធគ្នារវាងរដ្ឋាភិបាល និង ក្រុមប្រឆាំងបានឈានចូល ដល់រយៈពេល ២១ខែទៅហើយនោះ។ មិនទាន់មាន របាយការណ៍ថ្មី ត្រូវបានបញ្ជាក់ឲ្យដឹងពី ចំនួនមនុស្សស្លាប់សរុប មកដល់ពេលនេះទេ ព្រោះចំនួនអាច ច្រើន លើសលប់ពេក។
នៅក្នុងកិច្ចសន្ទនានោះ លោក អូបាម៉ា បានព្រមានសាជាថ្មីចំពោះរដ្ឋាភិបាលស៊ីរី ទៅលើ ព័ត៌មានដែលថាកង កម្លាំងរដ្ឋាភិបាលនេះ បានប្រើ ប្រាស់ អាវុធគីមី ក្នុងជម្លោះ ហើយអាមេរិក សូមអំពាវនាវឲ្យមានការ បញ្ឈប់ជា បន្ទាន់នូវការប្រើប្រាស់អាវុធប្រល័យទាំងនោះ។ នេះបើ តាមការ ផ្តល់ព័ត៌ មានពីមន្ត្រីសេតវិមានអាមេរិក។ ចំពោះ បញ្ហានៅប្រទេសអាហ្វហ្គានីស្ថានវិញ មេដឹកនាំទាំងពីរ បានផ្តោតសំខាន់លើកិច្ចចរចា នៃកិច្ចព្រម ព្រៀង សន្តិសុខទ្វេភាគី ជាពិសេស គឺការដកទ័ពអាមេរិក និង ណាតូ ចេញពីប្រទេសនេះនៅឆ្នាំ ២០១៤នោះ។
ជាចុងក្រោយគឺទាក់ទងទៅនឹងប្រទេសអ៊ីរ៉ង់ ដោយមេដឹកនាំទំាងពីរបានសន្យាថា នឹងសម្លឹង មើលចំពោះការ បន្ត ដាក់ទណ្ឌកម្មបន្ថែមទៀត ព្រមទាំងអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិ ដើម្បីដាក់សម្ពាធ ឲ្យអ៊ីរ៉ង់ លះ បង់ចោលកម្មវិធីនុយក្លេអ៊ែរ ដែលបានអូសបន្លាយមកជាយូរ ណាស់មកហើយ និង ប្រឆាំងច្បាប់អន្តរជាតិ នោះ។ ដោយឡែកចំពោះបញ្ហាសាងសង់ លំនៅ ដ្ឋានរបស់អ៊ីស្រាអែល នៅតំបន់តានតឹងនោះ ក៏ត្រូវបានលើក យក មកពិភាក្សាផងដែរ។

0 comments:
Post a Comment