Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, December 7, 2012

មន្ត្រី​ថា​កម្ពុជា​​រីក​ចម្រើន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្សតែអង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិវាយ​តម្លៃផ្សេង



សមមិត្ត អុង យ៉ិន​ទៀង
Friday, 07 December 2012
វង្ស សុខេង
The Phnom Penh Post

ភ្នំពេញៈ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា កម្ពុជា​បាន​និង​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​នយោបាយ សេដ្ឋកិច្ច អន្តោប្រវេសន៍​ដើម្បី​ការ​ងារ សេរី​ភាព​សារ​ព័ត៌​មាន​ និង​ការ​អប់រំ​។
លោក​ ឱម យ៉ិន​ទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី ៦៤ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ដែល​មាន​សមាជិក​សភា ព្រឹទ្ធ​សភា ​និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ​នាក់​ ចូល​រួម ​កាល​ពី​ថ្ងៃ​ពុធ នៅ​ព្រឹទ្ធ​សភា​ថា គណបក្ស​នយោបាយ​ទាំង​អស់ ​នៅ​កម្ពុជា​ បាន​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា ទទួល​បាន​ស្ថិរភាព​នយោបាយ ​ក្នុង​ឆ្នាំ​១៩៩៨​។ លោក​បាន​ថ្លែង​ក្នុង​សុន្ទរ​កថា​ បើក​កម្ម​វិធី​ទិវា​សិទ្ធិ​មនុស្ស​នេះ​ថា៖«នៅ​ពេល​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ មាន​គណបក្ស​នយោបាយ​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង​ និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី​។ គណបក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​បាន​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពួក​គេ​ដោយ​សេរី​ស្រប​តាម​ច្បាប់ (sic!)»
ទោះបី ​យ៉ាង​ណា អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​កិច្ច​ការ​នារី​ លោក​ស្រី ហោ ម៉ាលីន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​ទិវា​នេះ​ដែរ​ថា សិទ្ធិ​នយោបាយ​ នៅ​តែ​មាន​គម្លាត​ធំ​ រវាង​ស្ត្រី​និង​បុរស​ ដែល​កំពុង​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លះ​ទៀត ​មាន​ចាប់​ពី​ថ្នាក់​ឧបនា​យក​រដ្ឋ​មន្ត្រី​ រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​មេដឹក​នាំ​គណបក្ស ប្រឆាំង​ ដោយ​រារាំង​លោក សម រង្ស៊ី​ មិន​ឲ្យ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​គាត់​ឡើយ។ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖«​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​នយោបាយ អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដ៏​សំខាន់​លោក សម រង្ស៊ី ​វិល​មក​កម្ពុជា​វិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​គាត់​ទេ​ ខ្ញុំ​គិត​ថា ការ​គោរព​សិទ្ធិ​មនុស្ស កាន់​តែ​អាក្រក់​ទៅ​នៅ​កម្ពុជា​ នេះ​គឺ​យើង​គ្រាន់​តែ​មើល​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​»

យ៉ាង ​ណា​ក្តី ដោយ​សំដៅ​ទៅ​លើ​ការ​បណ្តេញ​​ប្រជាជន​ចេញ​ពី​ដី​ធ្លី ​ដែល​ករណី​ខ្លះ រហូតមាន​ការ​បាញ់​សម្លាប់ ឬ​បាញ់​ឲ្យ​រង​របួស ដូច​ជា​ករណី​បាញ់​សម្លាប់​ក្មេង​ស្រី​ ម្នាក់ នៅ​ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ការ​បាញ់​សម្លាប់​ អ្នក​ការ​ពារ​ធនធាន​ធម្មជាតិ​ដ៏​ ល្បី​ល្បាញ​ គឺ​លោក​ ឈុត វុទ្ធី ការ​កាត់​ទោស​ដ៏​ចម្រូង​ចម្រាស ទៅ​លើ​លោក​ ម៉ម សូណង់​ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​វិទ្យុ​ឯករាជ្យ និង​ការ​ទប់ស្កាត់​ ការ​ដើរ​ហែ​ក្បួន​តវ៉ា​មួយ​ចំនួន​ ពី​សំណាក់​អាជ្ញាធរ​ជា​ដើម​។ល។​ គឺជា​ទឡ្ហីករណ៍​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ធ្វើ​ការ​វាយ​តម្លៃ និង​រិះ​គន់​ជា​បន្ត​បន្ទាប់​មក​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថានភាព​អាក្រក់​ ​ឡើង

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan