ការរកឃើញថ្មីរបស់ក្រុមអ្នកស្រាវជ្រាវសាកល
វិទ្យាល័យ University of Pavia ប្រទេសអុីតាលីបានបង្ហាញថា
ការរួមភេទទៀងទាត់ អាចជួយបង្កើនថាមពលដល់ខួរក្បាល
កាត់បន្ថយភាពតានតឹងនិងធ្វើឱ្យផ្លូវចិត្តមានភាពក្លៀវក្លា ។
មានប្រសិទ្ធភាពបែបនេះក៏ព្រោះតែ អំឡុងពេលរួមសិច
លំហូរឈាមទៅកាន់ខួរក្បាលត្រូវបានបង្កើន
ហើយលក្ខណៈបានជួយធ្វើឱ្យល្អប្រសើរកម្រិតអុកស៊ីសែន ។
បន្ថែមពីលើនេះទៀត
សិចបានជួយការពារបណ្តាកោសិកាខួរក្បាលប្រឆាំងនឹងការរួញថយចុះ
។ វេជ្ជបណ្ឌិត Ghoshបានបញ្ជាក់ថា៖
«មានភស្តុតាងមួយចំនួនដែលបញ្ជាក់ថា
មនុស្សចំណាស់ដែលនៅមានភាពក្លៀវក្លាផ្នែកសិចប្រឈមនឹងការកើតជំ
ងឺភ្លេចភ្លាំងតិចបំផុត ។ ប៉ុន្តែចំណុចនេះ
វាអាចអាស្រ័យលើមូលហេតុផ្សេងៗទៀតផងដែរ
»។ចំណែកអ្នកជំនាញផ្នែកសិច លោកស្រី Tracey Cox បានបញ្ជាក់ថា
អំឡុងពេលរួមសិច កម្រិតអ័រម៉ូន Oxytocin បានកើនឡើងប្រហែលជា
៥០០ភាគរយ ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យអ្នករួមភេទរួច
មានអារម្មណ៍ធូរស្រាលនិងងងុយដេក ។
លោកស្រីបន្តថា
បុរសណាដែលសម្រេចកាមតម្រេកច្រើនជាង៣ដងក្នុងមួយសប្តាហ៍
មានអាយុវែងជាងអ្នកដែលសម្រេចកាមតែម្តងឬក៏គ្មានសោះ ។ ដោយឡែក
ការប្រើឧបករណ៍សម្រេចកាមដោយខ្លួនឯងទៀងទាត់
ក៏ទទួលបានអត្ថប្រយោជន៍សុខភាព
ផ្លូវចិត្តផងដែរ ៕
ផ្លូវចិត្តផងដែរ ៕
0 comments:
Post a Comment