Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 10, 2013

ខេមរៈ សិរីមន្ត លប​មក​ចូល​បុណ្យ​សព​កូន​យាយ ណាង ស្ងាត់ៗ

តារា​ចម្រៀង លោក​ខេមរៈ សិរីមន្ត បាន​បាត់​មុខ​ឈឹង ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​កាល​ពី​ថ្ងៃ​ទី ០៧ មីនា សប្ដាហ៍​មុន។ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ប្រភព​ខ្សឹប​ប្រាប់​ថា លោក បាន​លប​មក​ចូល​បុណ្យ​សព​​​​​លោក អ៊ាច វណ្ណៈ កូន​ប្រុស​យាយ​ណយ សំណាង ស្ងាត់​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ករណី​លប​មក​ចូល​រួម​បុណ្យ​សព​កូន​ប្រុស​យាយ ណាង ស្ងាត់​ៗ​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ០៨ មីនា កន្លង​ទៅ គឺ​ក្រោយ​ហេតុការណ៍​អាក្រក់​តែ​ ១ ថ្ងៃ​ប៉ុណ្ណោះ។ ព័ត៌មាន​នេះ បាន​ធ្លាយ​ចេញ​ក្នុង​ពេល​ដែល​ភ្នាក់ងារ Sabay នាំ​យក​បច្ច័យ​ទៅ​ចូល​បុណ្យ​សព​​​​​លោក អ៊ាច វណ្ណៈ ដែល​ត្រូវ​ជា​កូន​របស់​អ្នក​ស្រី​ណយ សំណាង កាល​ពី​ថ្ងៃ​ទី ៩ មិនា កន្លង​ទៅ ហើយ​ត្រូវ​សាច់​ញាតិ​របស់​សព​មួយ​ចំនួន បាន​ខ្សឹប​ប្រាប់។
ប្រភព​ជា​សាច់​ញាតិ​សព លោក អ៊ាច វណ្ណៈ ប្រាប់​ថា “ព្រឹក​ម្សិលមិញ ខេមរៈ ភារុណ ម៉ោ​ចូល​បុណ្យ ដល់​យប់​ឡើង បង ខេមរៈ សិរីមន្ត ម៉ោ ទៀត!” ។ ប៉ុន្តែ​ទោះ​យ៉ាងណា ប្រភព​ដដែល​មិន​បាន​​និយាយ​លម្អិត​ទេ ដោយ​គេ​បាន​និយាយ​ថា “ចង់​ដឹង​ច្បាស់​សួរ​ពូ​ខ្ញុំ(អ៊ាច វណ្ណា ប្អូន​ប្រុស​សព អ៊ាច វណ្ណៈ) ទៅ​ទើប​ដឹង!”។
ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក អ៊ាច វណ្ណា ប្អូន​ប្រុស​សព​បាន​លោក អ៊ាច វណ្ណា បាន​ទទួល​ស្គាល់​ថា លោក សិរីមន្ត ពិត​ជា​បាន​មក​ចូល​រួម​បុណ្យ​សព​បង​ប្រុស​លោក​មែន គឺ​ថ្ងៃ​តែ​មួយ​ជាមួយ​លោក ខេមរៈ ភារុណ ជា​បង​ដែល​បាន​មក​ចូល​រួម និង​ប្រគល់​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​បង​ប្រុស​លោក ជូន​បង​ថ្ងៃ​ស្រី​របស់​លោក នា​ព្រឹក​ថ្ងៃ​ទី ០៨ មីនា។
លោក វណ្ណា លើក​ឡើង​ថា “តាម​ខ្ញុំ​បាន​សង្កេត​មើល គឺ​ថា​សភាព​នៃ​រាង​កាយ​​របស់​លោក​ខេមរៈ សិរីមន្ត  ពិត​ជា​មិន​មាន​បញ្ហា​អ្វី​ឡើយ”។
តាម ​ការ​បញ្ជាក់​របស់​លោក វណ្ណា ដដែល បាន​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ដែល​លោក​ខេមរៈ សិរីមន្ត មក​ចូល​បុណ្យ​សព​របស់​បង​ប្រុស​ខ្លួន​នោះ លោក ​ខេមរៈ សិរីមន្ត បាន​រៀប​រាប់​ពី​រឿង​រ៉ាវ​នៃ​គ្រោះ​ថ្នាក់​ ថ្ងៃ​នោះ ឲ្យ​ក្រុម​គ្រួសារ​លោក​ស្ដាប់​ថា មុន​ពេល​គ្រោះ​ថ្នាក់​លោក សិរីមន្ត បាន​ឃើញ ឡាន​កុងតឺន័រ​នោះ​មុន​គេ ខណៈ​អ្នក​ផ្សេង​ទៀត ខ្លះ​កំពុង​តែ​ដេក​លក់ ខ្លះ​កំពុង​ស្ដាប់​បទ​ចម្រៀង។ ដូច្នេះ​លោក ក៏​ស្រែក​ប្រាប់​ឲ្យ​គ្រប់​គ្នា​ឱន​ចុះ ប៉ុន្តែ​មាន​តែ​លោក​ប៉ុណ្ណោះ ដែល​ក្រាប​ចុះ​ទាន់​ទើប​ផុត​ជីវិត ស្រប​ពេល​លោក ស្ថិត​នៅ​ខាង​ស្ដាំ​ដៃ​ផង។
លោក អ៊ាច វណ្ណា បន្ត​តាម​សំដី​លោក លោក ខេមរៈ សិរីមន្ត ថា
“គាត់​បាន​សន្លប់​មួយ​ភាំង ទើប​ដឹង​ខ្លួន​វិញ  គាត់​គិត​ថា ខ្លួន​មិន​រស់​ទេ ឡាន​របស់​គាត់​ខ្ទេច​អស់ មនុស្ស​បាន​ស្លាប់ និង​របួស​ពេញ​ឡាន ហើយ​គាត់​បាន​លូន​ចេញ​ពី​ឡាន បន្ទាប់​មក​បាន​ទូរស័ព្ទ​ឲ្យ​ក្រុម​គ្រួសារ​គាត់​ជា​មុន ទើប​​ប្រមូល​របស់​មាន​តម្លៃ​មួយ​ចំនួន​ទុក​តាម​ក្រោយ ហើយ​គាត់​បាន​ដើរ​មក​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឲ្យ​គេ​ជួយ គាត់​ជា​មនុស្ស​មាន​សំណាង​ជាង​គេ!”។
លោក អ៊ាច វណ្ណា សង្កត់​ធ្ងន់​ថា តាម​ការ​ពិនិត្យ​របស់​លោក ខេមរៈ សិរី​មន្ត មាន​របួស​តែ​ដៃ និង​ជើង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។
លោក ​យាយ ណយ សំណាង បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​រលីងរលោង​បន្ថែម​ថា “សិរី​មន្ត​វា​មក​ឱប​ខ្ញុំ វា​​យំ វា​​រៀប​រាប់​ហេតុការណ៍​នោះ​ឲ្យ​ខ្ញុំ​ស្ដាប់ ខ្ញុំ​និយាយ​អត់​ចេញ​ទេ!”។
បើ ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​​ណយ សំណាង លោក​ខេមរៈ សិរីមន្ត និង​ក្រុម​គ្រួសារ បាន​ចូល​បុណ្យ​សព​កូន​ប្រុស​របស់​គាត់ មាន​ចំនួន​ជិត​មួយ​ពាន់​ដុល្លារ ។ ក្នុង​នោះ​លោក​ខេមរៈ សិរីមន្ត បាន​ចូល​បុណ្យ​ចំនួន​៥៤០ដុល្លារ ឪពុក​នឹង​ម្ដាយ​​របស់​​លោក​ខេមរៈ សិរីមន្ត ចំនួន១៥០ដុល្លារ ផង​ដែរ។
បើ​ទោះ​នេះ​ជា​ការ​ចេញ​មុខ​យ៉ាង​ស្ងាត់​ កំបាំង របស់​លោក សិរីមន្ត ប៉ុន្តែ​ជា​លើក​ដំបូង បន្ទាប់​ពី​គ្រោះ​ថ្នាក់​កាល​ពី​ថ្ងៃ​ទី ០៧ មីនា។ ដូច្នេះ ដោយ​ផ្អែក​តាម​ប្រភព​ក្រុម​គ្រួសារ​លោក យាយ ណយ ល្មម​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ប្រាកដ​ចិត្ត​ហើយ​ថា តារា​ចម្រៀង​ល្បី​រូប​នេះ ពិត​ជា​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ពិត​ប្រាកដ​មែន។ អីចឹង​ហើយ គេ​ជឿ​ថា លោក នឹង​ចេញ​មុខ​បក​ស្រាយ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មិន​ខាន។
តាម​ដាន​ព័ត៌មាន​តារា​ដែល​មាន​បញ្ហា​ផ្សេង​ៗ​ទៀត ចុច​ទី​នេះ
From sabay sabay

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan