ចំណងស្នេហ៍របស់ប៉ា និងម៉ាក់ខ្ញុំបានកើតឡើងរយៈពេលជិត៣០ ឆ្នាំហើយ។
ចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់បន្សល់កូនចំនួន ៥ នាក់
ដែលសុទ្ធតែជាកូនល្អ មិនដើរខុសគន្លង ដូចជាសេពគ្រឿងញៀន
ដែលធ្វើឲ្យពួកគាត់ពិបាកចិត្តឡើយ។ ពួកយើងជាកូនៗ ស្រលាញ់
គាត់ណាស់ ហើយគ្រួសារក៏មានសុភមង្គលណាស់ ទោះបីពេលខ្លះ
ពួកគាត់ឈ្លោះ ប្រកែកគ្នាខ្លះក៏ដោយ។
ចំណែក
ការរកស៊ីវិញពួកគាត់ទាំងពីរនាក់
ពួកគាត់ខិតខំតាំងពីបាទដៃទទេ រហូតដល់មានទ្រព្យ សម្បត្តិ
មានមុខមាត់នឹងគេ។ ពួកគាត់មានផ្ទះជួលចំនួនពីរកន្លែង
ដែលមួយនៅភ្នំពេញ និងមួយទៀតនៅឯខេត្តមណ្ឌលគិរី
រួមទាំងចំការកៅស៊ូចំនួន ៥០ ហិចតាថែមទៀតផង។
ការពិតការរកស៊ីនេះកាក់កបល្អណាស់ ហើយជីវភាពពួកយើងក៏ល្អប្រសើរ
ទោះបីជាយើងជំពាក់បំណុលធនា គារមួយចំនួនក្តី។
រឿងហេតុគឺកើតឡើងពេលដែលលោកប៉ារបស់ខ្ញុំ
មកធ្វើផ្ទះជួលនៅខេត្តមណ្ឌលគិរី
គាត់បានស្គាល់នារីម្នាក់ដែលមានប្រវត្តិមិនល្អសោះ
ហើយបានជ្រុលជ្រួសមានកូនរហូតដល់ទៅពីរ។
សុភមង្គលគ្រួសារខ្ញុំចាប់ផ្តើមប្រេះស្រាំ នៅពេលរឿងហេតុទាំងមូល
ត្រូវបានដឹងដល់អ្នកម៉ាក់របស់ខ្ញុំ។
ពួកខ្ញុំជាកូន
បានព្យាយាមពន្យល់ ដល់លោកប៉ារបស់ខ្ញុំ ទាំងក្តៅផង ទាំងត្រជាក់ផង
នៅតែមិនអាចទៅរួច។ តាមរយៈរឿងនេះ
ខ្ញុំបានមើលឃើញភាពអាត្មានិយមរបស់ប៉ាខ្ញុំ
ដែលពួកខ្ញុំជាកូនមិនបានដឹងទាល់តែសោះតាំងពីចាប់ផ្តើម។
ដើម្បីនាងម្នាក់នោះ គាត់នឹងលះបង់គ្រួសារដ៏កក់ក្តៅមួយនេះ លះបង់អ្វីៗគ្រប់យ៉ាងដើម្បីបានយកនាងមករស់នៅ និងបានគ្រប់គ្រងក្នុងផ្ទះជួលមួយនោះ។ ពេលខ្លះ គាត់តែងអះអាងពីភាពរុងរឿង និងទង្វើល្អដែលបានមកពីនាងប៉ុន្តែ អ្នកម៉ាក់ខ្ញុំទេ ដែលជាអ្នកគាំទ្រគាត់ និងស្ម័គ្រចិត្តខ្ចីលុយធនាគារមួយចំនួនឲ្យគាត់ដើម្បីសាងសង់ ផ្ទះជួលនោះឡើង រួមទាំងចំការកៅស៊ូទាំងមូលផង ព្រោះគាត់យល់ថា មរតកទាំងនោះ នឹងក្លាយជារបស់កូនទាំង៥ នៅពេលគាត់ចាស់ទៅ។
ដើម្បីនាងម្នាក់នោះ គាត់នឹងលះបង់គ្រួសារដ៏កក់ក្តៅមួយនេះ លះបង់អ្វីៗគ្រប់យ៉ាងដើម្បីបានយកនាងមករស់នៅ និងបានគ្រប់គ្រងក្នុងផ្ទះជួលមួយនោះ។ ពេលខ្លះ គាត់តែងអះអាងពីភាពរុងរឿង និងទង្វើល្អដែលបានមកពីនាងប៉ុន្តែ អ្នកម៉ាក់ខ្ញុំទេ ដែលជាអ្នកគាំទ្រគាត់ និងស្ម័គ្រចិត្តខ្ចីលុយធនាគារមួយចំនួនឲ្យគាត់ដើម្បីសាងសង់ ផ្ទះជួលនោះឡើង រួមទាំងចំការកៅស៊ូទាំងមូលផង ព្រោះគាត់យល់ថា មរតកទាំងនោះ នឹងក្លាយជារបស់កូនទាំង៥ នៅពេលគាត់ចាស់ទៅ។
ធម្មតា អ្នកម៉ាក់ខ្ញុំមិនចេះរស់នៅឯខេត្តទេ គាត់រស់នៅ
និងគ្រប់គ្រងផ្ទះជួលមួយទៀតឯភ្នំពេញ ចំណែកពួកខ្ញុំក៏រៀនសូត្រ
នៅទីក្រុង មិនបានមានឱកាសទៅលេងខេត្តឡើយ។
ក្រោយ
មកក្រោមការសម្របសម្រួលរបស់ចាស់ទុំ
លោកប៉ាខ្ញុំក៏មិនបានយកនាងនោះ ចូលទៅ
គ្រប់គ្រងក្នុងផ្ទះជួលនោះទៀតទេ ពួកខ្ញុំ និងអ្នកម៉ាក់
ក៏សុខចិត្តបំភ្លេចរឿងនោះចោល និងធ្វើល្អ
ហើយគោរពលោកប៉ាដូចដើមវិញ។
ចំណែក
ខ្ញុំ ជាកូនច្បងក៏បានបញ្ឈប់ការសិក្សាត្រឹមកម្រិតបរិញ្ញាបត្រ
ហើយមកគ្រប់គ្រងផ្ទះជូល និងចំការកៅស៊ូឯខេត្ត ខ្ញុំបាន បោះបង់ការងារ
និងមិត្តភ័ក្ដិមករស់នៅកណ្ដោចកណ្ដែងតែឯកឯងខេត្ត ចំណែកលោក ប៉ា
និងអ្នកម៉ាក់ខ្ញុំ យូរៗទើបពួកគាត់មកលេងខ្ញុំម្តង។
ខ្ញុំហាក់បីរស់នៅក្នុងទីកន្លែងមួយ មានតែឯង គ្មានមិត្តភ័ក្ដិ
គ្មានការងារ គឺមានតែភាពឯកាតែប៉ុណ្ណោះ។ តែទោះយ៉ាងណាក៏ ដោយ
ពួកយើងជាកូនសង្ឃឹមថា ភាពកក់ក្ដៅក្នុងគ្រួសារ
នឹងធ្វើឲ្យលោកប៉ាភ្ញាក់រលឹក ប៉ុន្កែអ្វីៗ
ដែលធ្វើហាក់បីដូចជាគ្មានប្រយោជន៍សោះ។
ពេលវេលាកន្លងផុតទៅ ដោយឥតន័យយ៉ាងនេះអស់ពេលមួយឆ្នាំចុងបញ្ចប់
ដោយសារបញ្ហាសុខភាពអ្នកម៉ាក់ខ្ញុំ
គាត់មិនបានមកលេងខ្ញុំឯខេត្តដូចមុនបាន។ ឃើញឱកាសបែបនេះ លោក
ប៉ាខ្ញុំបានចាប់ផ្តើមទាក់ទងនឹងនាងម្នាក់នោះវិញ
ដោយគាត់ថែមទាំងអះអាងទៀតថា កូនតូចៗ២នាក់របស់គាត់នោះ
គាត់មិនចោលជាដាច់ខាត។
ចុង
បញ្ចប់រឿងនេះបានដឹងដល់អ្នកម៉ាក់ខ្ញុំម្តងទៀត
ហើយគាត់ក៏បានសម្រេចចិត្តលែងលះគ្នា
តែម្ដងក៏ព្រោះតែគាត់មិនអាចរស់នៅរបៀបនោះបានទេ។
ប៉ុន្តែនៅពេលយើងទៅពិគ្រោះជាមួយមេធាវី
មេធាវីបានព្យាយាមអង្វរយើង ដោយមិនឲ្យលែងលះគ្នាឡើយ។ គាត់ថា
បើលែងលះគ្នា ទ្រព្យសម្បត្តិ ដែលគាត់មានទាំងប៉ុន្មាន
នឹងត្រូវបែងចែកជា២ចំណែក។ ដូច្នេះយ៉ាងហោចណាស់
ក៏លោកប៉ារបស់ខ្ញុំ ទទួលបានផ្ទះជូល មួយកន្លែង
និងចំការកៅស៊ូខ្លះផង។
ពួកខ្ញុំដែល
ជាកូនបានជំរុញឲ្យម៉ាក់លែងលះគ្នា ទៅ
ព្រោះមិនចង់ឲ្យគាត់រស់នៅដោយភាពមិនសប្បាយចិត្តរហូតសម្រាប់
ជីវិតចុងក្រោយរបស់គាត់នោះទេ។គាត់គួរណាស់តែបានសោយសុខ
រស់នៅដោយភាពសប្បាយរីករាយ។
សូមប្រិយមិត្ត មិត្តអ្នកអានគេហទំព័រ Sabay ជួយបញ្ចេញយោបល់ផង៖
១.តើពួក
ខ្ញុំគួរដើរទៅផ្លូវណា
បើអ្នកម៉ាក់ខ្ញុំមិនចង់ឲ្យបាត់បង់ទ្រព្យសម្បត្តិទៅនាងនោះ?
សូមបញ្ជាក់ថា ពួកយើងបានព្យាយាមពន្យល់ លោកប៉ារបស់ខ្ញុំ
រហូតទាល់តែគាត់គិតថា ពួកយើងជាកូនជាមនុស្សអាក្រក់ទៅវិញ។
២.ពួក យើងបានទុកពេលវេលាឲ្យលោកប៉ាកែខ្លួនយូរមកហើយ ហើយក៏សង្ឃឹមថា ពេលវេលានឹងធ្វើឲ្យគាត់យល់អំពីសារប្រយោជន៍នៃគ្រួសារ ប៉ុន្តែគាត់មិនព្រមកែ សោះ ហើយពួកយើងតែងតែទុកពេលវេលាជូនគាត់ជានិច្ច ឬក៏ពួកយើងត្រូវរង់ចាំ ដល់ថ្ងៃគាត់ស្លាប់ឬយ៉ាងណា?
២.ពួក យើងបានទុកពេលវេលាឲ្យលោកប៉ាកែខ្លួនយូរមកហើយ ហើយក៏សង្ឃឹមថា ពេលវេលានឹងធ្វើឲ្យគាត់យល់អំពីសារប្រយោជន៍នៃគ្រួសារ ប៉ុន្តែគាត់មិនព្រមកែ សោះ ហើយពួកយើងតែងតែទុកពេលវេលាជូនគាត់ជានិច្ច ឬក៏ពួកយើងត្រូវរង់ចាំ ដល់ថ្ងៃគាត់ស្លាប់ឬយ៉ាងណា?
ពីមនុស្សអត្មានិយម! !
ប្រសិនបើ
ប្រិយមិត្ត មានបញ្ហាវិបត្តិស្នេហាស្រដៀងនេះ ឬស្នេហាជោគជ័យ
ដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទពិសោធន៍
ឬជួយជាយោបល់ក្នុងការដោះស្រាយបញ្ហាក្នុងជីវិត
សូមផ្ញើអត្ថបទរឿងរបស់អ្នកមកកាន់ Sabay តាមរយៈ
may.soklim@cidc.com.kh ។ ឬអ្នកអាចទូរស័ព្ទមកយើង ០១៦ ៧៩២ ១៥១
ប្រសិនបើអ្នកពិបាកក្នុងការសរសេររៀបរាប់រឿងរបស់ខ្លួន។ Sabay
នឹងសរសេរចុះផ្សាយជូន។
0 comments:
Post a Comment