Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, March 7, 2013

សព​កូន​ប្រុស លោក កុយ តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល


សព ​កូន​ប្រុស​នាយ កុយ ឈ្មោះ ជី វីរៈ ដែល​បាន​បាត់​បង់​ជីវិត​គួរ​ឲ្យ​សោក​ស្តាយ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ ចរាចរណ៍​​ដ៏​អាក្រក់​យប់​មិញ​នៅ​កំពង់​សោម ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​​តម្កល់ ធ្វើ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន​រាជ​ធានី​ភ្នំ​ពេញ។
ប្រាប់ ​​ភ្នាក់​ងារ​ព័ត៌មាន​យើង​ទាំង​ក្តុក​ក្តួល លោក កុយ ប្រាប់​ថា សព​កូន​ប្រុស​របស់​លោក បាន​ដឹក​មក​ដល់​ភ្នំ​ពេញ​នៅ​វេលា​ម៉ោង ២ យប់​មិញ ហើយ​​សព​នឹង​ត្រូវ​បូជា​នៅ​រសៀល​ម៉ោង ២ នេះ ។ លោក កុយ បញ្ជាក់​ថា សព​កូន​ប្រុស​របស់​លោក ​មិន​អាច​ទុក​យូរ​បាន​ទេ ព្រោះ​សព ខ្ទេច​មួយ​កំណាត់​ខ្លួន​ទៅ​ហើយ​។
តាម​ភ្នាក់​ងារ​ព័ត៌មាន​ sabay ​ដែល​ពេ​ល​នេះ(8:51 ព្រឹកថ្ងៃ​ទី ០៨ មីនា) កំពុង​ប្រចាំ​ការ​នៅ​ទី​នោះ(វត្ត​សន្សំ​កុសល) បាន​ប្រាប់​ថា មិន​ទាន់​ឃើញ​​សិល្បករ សិល្បការិនី យើង​ទៅ​ចូល​រួម​ច្រើន​នៅ​ឡើយ​ទេ ដោយ​ឃើញ​ថា តែ​មិត្ត​រួម​ក្រុម​កំប្លែង​របស់​លោក ជួង ជី ហៅ​នាយ កុយ ដូច​ជា នាយ ឃ្លោក ជា​ដើម​ប៉ុណ្ណោះ។
ជី វីរៈ មាន​អាយុ ២២ ឆ្នាំ ​ជា​កូន​ទី​៤ ក្នុង​ចំណោម​កូន៦នាក់​ (ប្រុស​៤ ស្រី២) របស់​លោក ជួង ជី ហៅ កុយ ។ រូប​គេ​គឺ​ជា​សមាជិក​ក្រុម​រាំ​របស់​លោក ខេមរៈ សិរីមន្ត ដែល​ជួប​គ្រោះ​ថ្នាក់​យប់​មិញ​នៅ​ខេត្ត​ព្រះ​សីហនុ ។​
សព​កូន​ប្រុស​យាយ ណយ សំណាង ពេល​នេះ កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​ទំពូង






អត្ថបទ៖ ទារិកា

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan