ខេត្តមណ្ឌលគិរី៖ ការរៀបចំពិធី អាពាហ៍ពិពាហ៍
របស់ជនជាតិដើម ភាគតិចព្នង បាននឹងកំពុងធ្វើការបង្ហាញ ជួនសារធាណជន
ជាតិនិងអន្តរជាតិ នឹងឆ្លុះបញ្ចាំងពី ទំនៀមទំលាប់ប្រពៃណីដែលបានអភិរក្ស
ថែរក្សានឹងការពារទុកឲ្យកូនចៅជំនន់ក្រោយ បានដឹងស្គាល់និង បានឃើញ ។
តាមការសន្និដ្ឋានពីមជ្ឈដ្ឋាននានានៅទីនេះបានសំដែងនូវការព្រួយបារម្ភ ផងដែរអំពីកា របាត់បង់ខ្លះៗនូវ វប្បធម៍នឹងទំនៀមទំលាប់ ប្រពៃណី របស់ជនជាតិព្នង។
លោក ភី ងូក អតីតចៅសង្កាត់រមនា លោកជាជនជាតិដើម ភាគតិចព្នង បានឲ្យមជ្ឈមណ្ឌល ពត៌មាន ដើមអម្ពិល ដឹងថា នាពេលអនាគត ខាងមុខទំនៀម ទំលាប់ ប្រពៃណីជនជាតិនៅ តំបន់នេះប្រហែល ជាអាច ប្រ ឈមទៅរកការបាត់បង់ខ្លះៗ ពីព្រោះបច្ចុប្បន្ននេះ លោកបាន សង្កេតឃើញនឹងបាន អះ អាង ថាទាំងការរស់នៅ ស្លៀកពាក់ ផ្ទះសំបែង ពូកគេមានការកែប្រែ ច្រើន ខុសពីបុរាណ មករស់នៅបែបសម័យ រីឯប្រពៃណីពូកគេហាក់បី ដូចជាមាន ការខ្វះ នូវការអ ភិ រក្ស នឹងជួយថែរក្សាការពារ។
បើទោះបីយ៉ាងណាក្ដីជនជាតិដើមភាគតិចព្នង ភាគច្រើននៅតែបន្តថែរក្សា បានយ៉ាងល្អ ។ ជាក់ស្ដែងនៅ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លោក ទី ឈឿន ជាជនជាតិ ដើមភាគតិចព្នង រស់នៅ ភូមិចំការតែ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានរៀបចំពិធី អាពាហ៍ពិពាហ៍ កូនប្រុស របស់ គាត់តាម ប្រពៃណីព្នង ហើយគាត់ប្រាប់ ភ្នាក់ងារយើង ថាការរៀបចំពិធី អាពាហ៍ពិពាហ៍របស់ បងប្អូន ជនជាតិព្នង មានពិធីសែនព្រេន ច្រើនដូចជា ឪពុកម្ដាយ ព្រមទាំង មេបាខាងប្រុស ត្រូវហែរ កូនកំលោះពីផ្ទះរបស់ ខ្ឡួនទៅផ្ទះ កូនក្រមុំដោយមានតំណាង មេកន្រ្ទាញម្នាក់កាន់ដាវកាំ បិតដើរខាងមុខអម ដោយមានកា រវាយឃ្មោះ ទះដៃបន្ទរ ។ លុះដល់មាត់របងផ្ទះកូនក្រមុំ ត្រូវឈប់ ដើ ម្បីធ្វើការ សែនព្រេនម្ដងដោយ ការចេញមកទទូលរបស់ ឪពុកម្ដាយ ខាងស្រី រួចហែរបន្តចូលក្នុង ដីរបងផ្ទះកូនស្រីជិតដល់មាត់ ទ្វារផ្ទះត្រូវរៀបចំសែនព្រេនម្ដងទៀត ដោយមានកូនក្រមុំ ចេញមកទទួលផង ទើបគេចាប់ផ្ដើមហែរ សាមីខ្លួនទាំងពីរចូលក្នុងផ្ទះ ដើម្បីធ្វើពិធីសែនព្រេន ធំនៅក្នុងពិធីរៀបការនេះ។ ក្នុងពិធីសែនព្រេនធំនោះ ខាងកូនក្រមុំ មានរៀបចំ ជ្រូកទាំងមូល មួយក្បាល ពាងស្រារលូង មួយពាង ស្រាពាងធម្មតាមួយ នឹងមាន់ពីរក្បាល។
លោក ទី ឈឿន បានបញ្ជាក់បញ្ជាក់ផងដែរថា ក្នុងពីធីរៀបអាពាហ៍ពិពាហ៍ តាមទំនៀម ទំលាប់ប្រពៃណី របស់បងប្អូនជនជាតិ ដើមភាគតិចព្នង នេះមានរយ:ពេល ៣ថ្ងៃ ហើយគាត់ ក៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចបងប្អូនដែល ជាជនជាតិដើមភាគតិច មេត្តាជួយអភិរក្ស នឹងថែរក្សាការពារ ដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍យើងខ្ញុំផងដែរ៕

0 comments:
Post a Comment