Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Sunday, March 24, 2013

ព្រៃឈើ​រាប់​រយ​ហិកតារ​នៅ​ស្ទឹងត្រែង​ត្រូវ​គេ​កាប់​រាន


សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​យក​ដី​អនាធិបតេយ្យ​កំពុង​កើត​មាន​ច្រើន​នៅ​ឯ ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ហាក់​ដូច​ជា​មិន​មាន​វិធានការ​បង្ក្រាប​ជាក់​ លាក់​ឡើយ។

ដោយ រដ្ឋា វីសាល 2013-03-24 RFA

ព្រៃ​ឈើ​ប្រមាណ ២០០ ទៅ ៣០០​ហិកតារ​ថ្មី​ទៀត ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ដើម​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។
សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​សហគមន៍​ឃុំ​សំអាង និង​ឃុំ​អន្លង់ជ្រៃ ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន គឺ​នៅ​តំបន់​វាលដែង ឃុំ​សំអាង ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ជ្រៃ និង​នៅ​តំបន់​ភ្នំ​ម្លូរ ព្រំ​ប្រទល់​ស្រុក​ថាឡាបរិវ៉ាត់ ជាប់​នឹង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ជ្រៃ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៣ ថា កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យប្រវត្តិ​ប្រមាណ ៥០​នាក់ ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​ប្រាក់​ជួល​ឲ្យ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក មិន​បាន​យក​ចិត្ត​ទុក​ដាក់ បង្ក្រាប​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ទេ៖ «ព្រៃ​ហ្នឹង​គេ ​អ្នក​មាន​លុយ​កាប់​ដល់​ក​ហើយ ប្រហែល​ជា ៧-​៨​គីឡូដី។ កាប់​តាំង​ពី​ខែ​វស្សា រហូត​ដល់​ឥឡូវ មិន​ទាន់​បាត់​ទេ មិន​ទាន់​ឈប់​កាប់​ទេ។ គេ​អត់​ទប់ស្កាត់​ទេ ព្រោះ​មេ​ឃុំ​ស្អី​គេ ធ្វើ​មិន​ដឹង​មិន​ឮ គេ​ថា​គេ​ធ្វើ​អ្វី​ធ្វើ​ទៅ។កន្លែង​សំខាន់ៗ​អស់​ហើយ កន្លែង​សត្វ​នៅ​និយាយ​ទៅ​មាន​តែ​ព្រៃធំ​ភ្នំ​ម្លូ​ហ្នឹង ពីរ​បី​ភ្នំ​អស់​រលីង​ហើយ»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​សំអាង សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ព្រៃ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ជិត​ខាង​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ និង​ជា​ពិសេស​ក្រុម​បុគ្គល​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន បាន​ជួល​កម្មករ​កាប់​ព្រៃ​នោះ។
លោក​បន្ត​ថា សកម្មភាព​កាប់​រាន​ព្រៃ​នេះ ធ្វើ​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បាន​ទទួល​លាភ​សក្ការ​ពី​អ្នក​ជួល​កម្មករ​កាប់​រាន​ព្រៃ៖ «មិន ​ត្រឹម​ប៉ុណ្ណឹង​ទេ មាន​ទាំង​ប៉ូលិស​ស្រុក ទាហាន​ស្រុក​ទៅ​កាប់​យក​ដែរ​ហ្នឹង​ណា។ ប៉ុន្តែ​សហគមន៍​គេ​អត់​ហ៊ាន បើ​គេ​ឃើញ​អា​ទាហាន​ហ្នឹង​ទៅ​សុទ្ធ​តែ​ស័ក្ដិ​៤ ស័ក្ដិ​៥ កាន់​កាំភ្លើង​ទៅ​ដែរ​ហ្នឹង។ កាំភ្លើង​សុទ្ធតែ​ម្នាក់ៗ​មួយ​ដើម ពិបាក​ដែរ​គ្នា ហើយ​បើ​មេ​ឃុំ មេ​ភូមិ​អត់​ធ្វើ​អើពើ​ផង»
អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា ថាវរិទ្ធ បដិសេធ​មិន​អធិប្បាយ​ពី​បញ្ហា​នេះ ពីព្រោះ​លោក​អះអាង​ថា ជាប់​រវល់។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក អ៊ីវ ឯកសាវត្តី មិន​អធិប្បាយ​ពិស្ដារ​ពី​សកម្មភាព​កាប់​ព្រៃ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​ ទេ ប៉ុន្តែ​លោក​អះអាង​ថា កំពុង​ចាត់​ការ​រឿង​នេះ​ហើយ៖ «ក្រុម​ការងារ​គេ​កំពុង​ចុះ​ធ្វើ​ការងារ​ហ្នឹង​ហើយ​តើ!»
ចំពោះ​បញ្ហា​នេះ មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​អនាធិបតេយ្យ​កើត​មាន​ច្រើន បន្ទាប់​ពី​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល បាន​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដី​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ ចាស់​សកម្មភាព​ថ្មី។
លោក​កត់​សំគាល់​ថា សកម្មភាព​បង្ក្រាប​របស់​ក្រុម​អាជ្ញាធរ​នៅ​មាន​ការ​រើសអើង បង្ក្រាប​បាន​តែ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​គ្មាន​អំណាច​គ្មាន​ប្រាក់៖ «យើង​សំណូមពរ​ឲ្យ​ខាង​អាជ្ញាធរ​ហ្នឹង ឲ្យ​តែ​អ្នក​ខុស​យើង​ចាប់​មក​ទាំង​អស់ កុំ​ថា​ទៅ​ដល់​អ្នក​មាន​អំណាច យើង​ដោះ​លែង ឬ​ថា​ជា​ថ្នូរ​នឹង​លុយ​កាក់​ដោះ​លែង​ចាប់​បាន​តែ​អ្នក​ក្រ អ្នក​ទន់​ខ្សោយ។ សូម​ឲ្យ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា»
កាល​ពី​ដើម​សប្ដាហ៍​នេះ​កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​ ចំនួន ៨​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ក៏​ប៉ុន្តែ​កម្មករ ៧​នាក់ ត្រូវ​បាន​ចៅក្រម​តុលាការ​អប់រំ​ដោះលែង​វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan