Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Friday, April 26, 2013

ទម្លាប់អាក្រក់បណ្តាលឲ្យ អ្នកកើតក្រួសតម្រងនោម




មិន​ទទួលទាន​ព្រឹក​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​បង្ក​ ក្រួស​ប្រមាត់​ មិន​ទទួលបាន​អាហារ​ព្រឹក ទទួលទាន​ខ្លាញ់​ច្រើន ទទួលទាន​បួស មិន​ផឹកទឹក​... ជា​មូល​ហេតុដែល​នាំ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​ក្រួស​ប្រមាត់ ក្រួសតម្រងនោម​...
​ក្រួស​ប្រមាត់​ជា​ជំងឺ​ផ្លូវ​ប្រមាត់​មាន​ក្រួស កើតចេញ​មិន​ចំពោះ​ថា នៅ​ផ្នែក​ណា​នៃ​ប្រព័ន្ធ​ថង់​ប្រមាត់ (​ថង់​ប្រមាត់​, ទង​ប្រមាត់​) ។ អ្នកជំងឺ​ច្រើន​មាន​វ័យ​ចាប់ពី​មជ្ឈិមវ័យ​ឡើងទៅ ស្ត្រី​កើត​ច្រើនជាង​បុរស ។ ក្រួស​ប្រមាត់​តែង​អម​ជាមួយ​រលាក​ថង់​ប្រមាត់​ឬ​ទង​ប្រមាត់ ។ រោគសញ្ញា​សំខាន់​គឺ​ឈឺ​នៅ​ផ្នែក​ឆ្អឹងជំនីរ​ក្រោម​ខាងស្តាំ ។ ការឈឺ​អាច​អូសបន្លាយ​១៥​នាទី​ដល់​រាប់​ម៉ោង ។ ជួនកាល​អ្នកជំងឺ​ក្អួតចង្អោរ​ឬ​បែកញើស ។ ការឈឺ​អាច​ឃ្លាត​គ្នា​រាប់​សប្តាហ៍ រាប់​ខែ​និង​ជួនកាល​រាប់​ឆ្នាំ ។​​
ខាងក្រោម​នេះ​ជា​ទម្លាប់​អាក្រក់​មួយចំនួន​បង្ក​ក្រួស​នៅ​ប្រមាត់ ឬ​ក្រួសតម្រងនោម​ដែល​អ្នក​អាច​ពុំទាន់​ដឹង ។​
-​មិន​ទទួលទាន​ពេលព្រឹក​
​ មិន​ទទួលទាន​ព្រឹក​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​បង្ក​ក្រួស​ប្រមាត់ ។ ប្រមាត់​បញ្ចេញ​ជាតិ​រំអិល​នៅពេល​ព្រឹក និង​ជួយ​រំលាយ​អាហារ ។ ប្រសិន​អ្នក​មិន​ទទួលទាន​ព្រឹក ប្រមាត់​ពុំមាន​អាហារ​រំលាយ ប្រមាត់​សន្សំ​យូរ ក្នុង​ថង់​ប្រមាត់ ។ ស្ថានភាព​នេះ​អូសបន្លាយ​ជាតិ​រំអិល​ប្រមាត់​និង​ត្រូវ​រង​កក​ក្នុង​ប្រមាត់ ឬ​ក្នុង​ទង​ប្រមាត់ និង​ក្រង​ផ្តុំ​ទៅជា​ក្រួស ។​
​វិធានការ​បង្ការ ៖ ទទួលទាន​ទឹកដោះគោ និង​នំប៉័ង​ក៏​អាចជួយ​អ្នក​បង្ការ​ក្រួស​ប្រមាត់​
-​ទទួលទាន​ខ្លាញ់​ច្រើន​
​ ជីវភាព​រវល់ ឬ​ដោយសារ​មូលហេតុ​ផ្សេងៗ​មនុស្ស​ជាច្រើន​មាន​និន្នាការ​ចេញ​ក្រៅ​ផ្ទះ​ ទទួលទានជប់លៀង ។ ពិធីជប់លៀង​ជានិច្ចកាល​មាន​សាច់​ច្រើន និង​សម្បូរ​ប្រេង​ខ្លាញ់​... ការទទួល​ទាន​ជាតិ​ខ្លាញ់​ច្រើន គឺជា​មូលហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​ក្រួស​ប្រមាត់ ឬ​តម្រងនោម ព្រោះ​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​នឹង​បង្កើន​ថែម​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ទឹកប្រមាត់ ក​កើតជា​ក្រួស ។ ក្រៅពីនេះ​ទទួលទាន​គ្រឿងក្នុង​សត្វ សាច់​នឹង​បង្កើតជា​សារជាតិ​បំប្លែង​អាស៊ីត Uric នាំ​ដល់​ការកើត​ក្រួស ។​
​ វិធានការ​ការពារ ៖ អ្នក​ត្រូវ​កំហិត​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​របប​ទទួលទាន ទទួលទាន​តិច​ឬ​ចៀសវាង​អាហារ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ចូរ​ទទួលទាន​ច្រើន​ផ្លែឈើ​ស្រស់ និង​បន្លែ ខ្ទឹមស ខ្ទឹមបារាំង ផ្សិត​...​មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ។​
-​ទទួលទាន​បួស​
​ ស្ត្រី​ការិយាល័យ​ទាំងអស់​សុទ្ធតែ​ចង់​បញ្ចុះទម្ងន់ ហេតុនេះ​ភាគច្រើន​នៃ​ពួកគេ​បាន​ប្រកាន់យក​របប​ហូប​បួស ។ តាម​អ្នកជំនាញ បន្លែ​ពួយ​ឡេង ឃិនឆាយ ប៉េងប៉ោះ ទំពាំង និង​បន្លែ​ផ្សេងៗ​សម្បូរ​អាស៊ីត Oxalic... ប្រសិន​ទទួលទាន​ច្រើនពេក​អាច​បង្ក​ការ​ក្រង​ផ្តុំ​ពី​ទឹកនោម និង​បង្កើតជា​ក្រួស​ជាមួយនឹង​បណ្តា​ផលិតផល​សណ្តែកសៀង ឬ​អាហារ​សម្បូរ​កាល់ស្យូម​មា​ន​និន្នាការ​កកើត​ជា​ក្រួស ។​
​វិធានការ​ បង្ការ ៖ ទទួលទាន​បន្លែ​ផ្លែឈើ​មាន​ផ្ទុក Oxalat ឲ្យ​បាន​ច្រើន មុនពេល​ទទួលទាន​ចំហុយ ឬ​ស្ងោរ​ដើម្បី​បន្ថយ​បរិមាណ​អាស៊ីត Oxalic ។​
-​មិន​ចូលចិត្ត​ទទួលទាន​ទឹក​
​ ដោយសារ​រវល់​ការងារ ឬ​ក្រែង​ទទួលទាន​ទឹក បុគ្គលិក​ការិយាល័យ​សឹងតែ​ទូទៅ​មិនបាន​ផ្គត់ផ្គង់​ទឹក​គ្រាប់​គ្រាន់​ឲ្យ​ សរីរាង្គ ។ អ្នកជំនាញការ​ឲ្យ​ដឹងថា ទទួលទាន​ទឹក​តិច​នឹង​បណ្តាល​ឲ្យ​ប្រព័ន្ធ​មូត្រ​សាស្ត្រ​ពុំ​សូវ​មានការ​ងារ បរិមាណ​ទឹកនោម​ត្រូវ​ស្តុក​ទុក​យូរ កម្រិត​របស់​ទឹកនោម​ខាប់ សារជាតិ​កក​កើនឡើង ហើយនឹង​កកើត​ជា​ក្រួសតម្រងនោម នឹង​ក្រួស​ផ្លូវ​មូត្រ ។​
​វិធានការ​ការពារ ៖ ទទួលទាន​ទឹក​ច្រើន ក្នុង​មួយថ្ងៃ​គួរ​ទទួលទាន​ទឹក​ច្រើនជាង​២​លីត្រ ។​
-​មិន​ចូលចិត្ត​លេង​កីឡា​
​ មិន​ចូលចិត្ត​កីឡា​បង្ក​ឥទ្ធិពល​ដល់​ការ​ប្រមូលយក​កាល់ស្យូម បង្កើន​អំបិល​កាល់ស្យូម​ក្នុង​សមាសធាតុ​ទឹកនោម នាំ​ដល់​ក្រួសតម្រងនោម ឬ​ក្រួស​ផ្លូវ​មូត្រ ។​
​វិធានការ​បង្ការ ៖ ចំពោះ​បុគ្គលិក​ការិយាល័យ នៅនឹងកន្លែង​ធ្វើការ​ក្នុងអំឡុង​ប្រមាណ​២​ម៉ោង​ម្តង​ចូរ​អ្នក​ក្រោកឈរ និង​ធ្វើ​លំ​ហាត់​សម្រួល​ខ្លួន​សាមញ្ញ ពេលវេលា​ហាក់​តិច​បំផុត​៣០​នាទី ក្នុង​១​ថ្ងៃ ៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan