Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

សករាជ-សតវត្ស-ទសវត្ស

សករាជ-សតវត្ស-ទសវត្ស
ក្នុងអត្ថបទប្រវត្ដិវិទ្យាគេតែងជួបប្រទះនូវពាក្យសករាជ សតវត្ស និង​ទសរត្ស​។ ដូចនេះ ដើម្បីងាយស្រួល ក្នុងការរៀន ប្រវត្ដិវិទ្យា គេគប្បីយល់ច្បាស់លាស់នូវ ន័យនៃពាក្យទាំងនេះ ជាមុនសិន។

សករាជ
សករាជមានពាក្យ ស័កៈ និង​រាជ។ ស័កៈមានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ។ រាជមានន័យថា ស្ដេច
ឬអច្ឆរិយបុគ្គល។ សករាជមានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ
ឬហេតុអស្ចារ្យ ណាមួយ ដែលជនានុជន​បានកត់ត្រាទុក។ នៅក្នុងកំរងអត្ថបទប្រវត្ដិវិទ្យាប្រទេសកម្ពុជា គេឃើញមានពាក្យ ពុទ្ឋសករាជ ​និងគ្រឹស្ដសករាជ។

ក) ពុទ្ឋសករាជ (ពស)
គឺជាការរាប់ឆ្នាំពីឆ្នាំដែលព្រះពុទ្ឋទ្រង់ចូលនិព្វាន។
ឧទាហរណ៍ៈ ព្រះសក្យមុនីចេតីយដែលស្ថិតនៅមុខស្ថានីយរថភ្លើងក្រុងភ្នំពេញបានកសាងឡើងក្នុងពស២៥០០។

ខ) គ្រឹស្ដសករាជ(គស)
គឺជាការរាប់ឆ្នាំរៀងពីឆ្នាំកណើតរបស់ព្រះយេស៊ូគ្រឹស្ដ។
ឧទាហរណ៍ៈ ប្រាសាទអង្គវត្ដបានកសាងឡើង​ក្នុងគ,ស ១១១៣។

សតវត្ស
សតវត្ស គឺរយៈពេល១០០ឆ្នាំ។របៀបប្រើសតវត្ស មានដូចតទៅ៖
-ពីឆ្នាំទី០១ ដល់ឆ្នាំទី១០០នៃគ,ស គេថាសតវត្សទី១នៃគ,ស
-ពីឆ្នាំទី១០១ ដល់ឆ្នាំទី២០០នៃគ,ស គេថាសតវត្សទី២នៃគ,ស
សតវត្សទី២០នៃគ,សគឺឆ្នាំ(១៩០១-២០០០)

ទសវត្ស
ទសវត្សគឺរយៈពេល១០ឆ្នាំ។ គេប្រើទសវត្សកើម្បីកំនត់ព្រឹត្ដិការណ៍អ្វីមួយដែលមានរយៈពេលខ្លីជាងសតវត្ស។
ឧទាហារណ៍ៈ ក្នុងទសវត្សឆ្នាំ៧០(គិតពីឆ្នាំ១៩៧០-១៩៧៩)ប្រជាជនកម្ពុជាមានការរងទុក្ខវេទនាជាទីបំផុត។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan