ប្រាសាទបាពួនគឺជាប្រាសាទដ៏ចំណាស់មួយស្ថិតនៅក្នុងខេត្តសៀមរាប ។ ប្រាសាទនេះចាត់ ទុកថាជា ប្រាសាទ ដំបូង ក្នុងក្រុមប្រាសាទក្រុងព្រះនគរ ដែលមាន ផ្លូវដើរចូលទៅកាន់ប្រាសាទជា ស្ពានថ្មលាតសន្ធឹងវែង ផ្លូវ ដើរចូលឆ្លងកាត់គោបុរៈ រូបកាកបាទបីផ្លូវ តួប្រាសាទបែរមុខទៅទិសខាង កើត ។ ទីតាំងនៃ ប្រាសាទ នៅខាង ក្នុងតំបន់ព្រះរាជវាំងហ្លួងជាប្រាសាទដែលមានកំពូលខ្ពស់ ។ មានព័ស្តុតាងមួយចំនួនពីកំណត់ត្រារបស់លោក ចៀវ តាក្វាន់ រាជទូតមកពីស្រុកចិន នៅចុង សតវត្សរ៍ទី១៨ បានរៀបរាប់ថា កំពូលប្រាសាទបាពួន ស្រោបទៅ ដោយសំរិទ្ធិភ្លឺឆ្អិនឆ្អៅស្អាតខ្លាំង ណាស់ ។ ប្រសិនបើកំពូលប្រាសាទមិនបាក់បែកខូចខាតទេនោះ គេអាចកាត់ ស្មានថា ប្រាសាទ បាពួនអាចមានកម្ពស់ខ្ពស់ជាងប្រាសាទវិមានអាកាស ដែលនៅក្បែរគ្នានោះ ។ បច្ចុប្បន្នប្រាសាទ នេះមានការទ្រុឌទ្រោមជាខ្លាំងនិងកំពុងតែធ្វើការជួសជុសជាបន្តបន្ទាប់ ។ស្ពានថ្មដ៏វែងទៅកាន់តួប្រាសាទ ផ្លូវចូល ពីគោបុរៈខាងកើតានស្ពានថ្មវែងដ៏ប្រណីតមួយ ខាង ក្រោមស្ពានមានសសរមូលសម្រាប់ទ្រទ្រង់ ។ ស្ពាននេះជា ផ្លូវដើរទៅកាន់ប្រាង្គធំ ។
មានរូបចម្លាក់ដូចជា រូបចម្លាក់ពីការប្រហារសត្វ ការតស៊ូរវាងអ្នកចម្បាំងលើគោបុរៈផ្លូវចូល និងរោងថែវនៃតួប្រាសាទ ដោយសិល្បៈរចនាបថបែបបាពួន ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានដូចជាប្រាសាទព្រះវិហារ។
មានរូបចម្លាក់ដូចជា រូបចម្លាក់ពីការប្រហារសត្វ ការតស៊ូរវាងអ្នកចម្បាំងលើគោបុរៈផ្លូវចូល និងរោងថែវនៃតួប្រាសាទ ដោយសិល្បៈរចនាបថបែបបាពួន ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានដូចជាប្រាសាទព្រះវិហារ។
0 comments:
Post a Comment