Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

ប្រាសាទវិមានអាកាស


                     
ប្រាសាទវិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រ                     
ដៀងនឹងប្រាសាទពីរ៉ាមីដ ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ ម៉ែត្រ មានសណ្ឋាន ជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួន ផ្នែក ។
ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះឡើងលើព្រះពន្លាខ្ពស់ ទៅតាមជណ្តើរគ្រុឌព្រោះព្រះ រាជវាំងនេះគាំងនៅលើព្រះពន្លខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថ                                                     សម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង ។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុង រជ្ជកាលព្រះបាទ ជយវរ្ម័នទី  ៧ ដែលគេប្រើសម្រាប់រាជការត្រួតពលឬ ប្រារឰពិធីខាងសាសនាផ្សេងៗ។ បច្ចុប្បន្ននេះមិន                នៅសេសសល់ស្លាកស្នាមទៀត ឡើយ ព្រោះសំណង់ទាំងនោះធ្វើអំពីឈើ ។

 * តើប្រាសាទវិមានអាកាសមានអ្វីទស្សនាខ្លះ ?        

ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់បួនម៉ែត្រ ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ ម៉ែត្រនៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយប្រវែង ៣៥ ម៉ែត្រ នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំងបីជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះ                ទាំង ៤ ទិស។ប៉ុន្តែភាគច្រើនបាក់ស្ទើរ អស់ ហើយកន្លែងដែលនៅមានសភាព ល្អបំផុត គឺនៅផ្នែកទិស ខាងលិច។ផ្នែកទាំងពីរនៃជណ្តើរឡើងអមសងខាង ដោយបដិមាផុសរូបសិង្ហនិងរូបដំរីនៅមុខជើង គ្រឹះទាំងបីជាន់។តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង ថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជា តួប្រាសាទសង់លើជើងគ្រឹះមានកម្ពស់ ២,៥ ម៉ែត្រ។
តាមអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ បានឱ្យដឹងថា នៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមកផ្តុំជាមួយនឹងនាងនាគក្បាល ៩ដែលប្រែក្រឡាជាស្រីស្អាត រាល់យប់តាមពង្សាវតាបានតំណាលតៗគ្នានៅក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុង ព្រះនគរសម័យ នោះ ។

ស្រះទឹកហ្លួង  មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម៉ែត្រ បណ្តោយ ១២៥ ម៉ែត្រ ។ គែមស្រះ ជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ ចោតចុះផ្នែកខាងក្រោម ។ គេជឿថា ស្រះនេះកសាងក្នុងរជ្ជកាលព្រះ  បាទសុរិយវរ្ម័នទី ១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ។
នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែងវែងតទៅទិសខាងលិចបន្តិចគេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទ វិមានអាកាសកុំឱ្យហូរចុះមកស្រះ។ចំណុច ដែលគួរឱ្យស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀង នឹងរូបចម្លាក់ នៅតាមជញ្ចាំងទីព្រះលាន ស្តេចគម្លង់ ។

ស្រះទឹកខាងកើត នៅទិសខាងកេតនៃគោបុរៈខាងជើង។មានទទឹង ២០ ម៉ែត្របណ្តោយ៤០ម៉ែត្រមានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ៤,៥ ម៉ែត្រ ។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាង ឡើងក្នុងបរិវេណនេះលើកដំបូង ។

របៀងនិងស្រះទឹកខាងលិចនៃស្រះទឹកហ្លួងនៅខាងលិចគោបុរៈខាងលិច។ខាងក្រៅជាកំពែងថ្ម បាយក្រៀមមានលក្ខណៈទ្រុឌទ្រោម ។
បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូចនិងរបៀងទាបៗហើយចំណុចដែលគួរឱ្យស្ងប់ស្ងែង មួយកន្លែងទៀតគឺរូបចម្លាក់នៅលើកំពែង ។

របៀងខាងកើតមានសណ្ឋានជារូបកាកបាទមានសសរមូលនៅខាងក្រេមាប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិត                                                          zស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច ៕
     

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan