Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

ប្រាសាទបន្ទាយក្តី


ប្រាសាទបន្ទាយក្តីមានសណ្ឋានស្រដៀងនិងប្រាសាទតាព្រហ្មនិងប្រាសាទព្រះខ័នដែរប៉ុន្តែមានទំហំតូចជាង។គោ                                                        បុរៈទាំង៤កន្លែងមានព្រះភក្រ្តរបស់ព្រះអវលោកិតេស្វរៈបែរព្រះភក្រ្តទៅកាន់ទិសទាំងដូចប្រាសាទបាយ័នដែរ  ដោយ មានកំពែងព័ទ្ធជុំវិញ។ផ្លូវចូលមានគោបុរៈទាំង៤ទិសមានក្រឡាផ្ទៃ 800x400ម៉ែត្រ ។ ប្រាសាទ បន្ទាយក្តីត្រូវបានគេចាត់ចូល ជាវត្តខាងព្រះពុទ្ធសាសនាសព្វថ្ងៃមានសភាពទ្រុឌទ្រោមខ្លាំង ។
តើប្រាសាទបន្ទាយក្តីមានអ្វីទស្សនាខ្លះ ?
មុនទៅដល់ប្រាង្គប្រាសាទមេនឹងមានព្រះវិហាររបស់ព្រាហ្មសម្រាប់ធ្វើពិធីខាងសាសនាបន្ទាប់មកទៀតជាគោបុរៈ                                     ផ្នែកខាងក្នុងនាំទៅកាន់ប្រាង្គមេនិងប្រាង្គបរិវារទាំង៤។ទិសមានរោងទងទិសខាងជើងត្បូងនៅត្រង់មុខប្រាង្គមេដូច ​ នឹងប្រាសាទដែលកសាងក្នុងរចនាបថបាយ័នដែររូបនាងទេពអប្សរកំពុងរាំពត់ពែនយ៉ាងស្រស់ស្អាតនៅប្រាង្គ បមេមានតម្កល់ព្រះពុទ្ធរូបកំពុងសមាធិ ។ ដោយសារប្រាសាទបន្ទាយក្តីគឺជាប្រាសាទខ្នាតតូចយើងអាចទស្សនាទិសខាងកើតតម្រង់ទៅទិសខាងលិចដោយ                                                              ប្រើ​​​ពេលវេលាមិនយូរណាស់ណាទេគឺប្រមាណជា៣០នាទីទៅ១ម៉ោងតែប៉ុណ្ណោ។ន្ទាប់មកយើងក៏អាចដើរទស្សនា ​ទៅកាន់ស្រះស្រង់ដែលនៅខាងមុខប្រាសាទបានផងដែរ ។
ប្រាសាទបន្ទាយក្តីនេះព្រះបាទជយវរ្ម័នទី៧ទ្រង់កសាងដើម្បីឩទិសថ្វាយព្រះពុទ្ធសាសនាក្នុងសតវត្សរ៍ទី១២នៃពុទ្ធសករាជ(ព.ស ១៧២៤.១៧៤៤) ។

ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
១. ប្រាសាទបាយ័ន
២. ប្រាសាទតាព្រហ្ម
៣. ប្រាសាទព្រះខ័ន
៤. ប្រាសាទនាគព័ន្ធ
៥. ប្រាសាទតាសោម
៦.ស្រះស្រង់
៧. ប្រាសាទតាណី
៨. ប្រាសាទតាព្រហ្មកិល
៩. ប្រាសាទបន្ទាយឆ្មារ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan