Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

ប្រាសាទព្រះគោ មានរចនាផ្កាភ្ញី ប្រកបដោយចំលាក់ ផ្តែរថ្មភក់ផុ

ចំពោះអ្នកដែលនិយមចូលចិត្តទៅលេងនៅខេត្តសៀមរាប ពិសេសចូលចិត្តទស្សនាប្រសាទបុរាណ នានានោះពិតជាមិនខុសបំណងឡើយ។លេខនេះយើងសុំនាំលោកលោកស្រីទៅទស្សនាអច្ឆរិយវត្ថុ មួយទៀតគឺប្រាសាទ ព្រះគោ។

ប្រាសាទព្រះគោកសាងពីឥដ្ឋទាំង៦ប្រាសាទបែងបែកចេញជា២ជួរមួយជួរមានប្រាសាទ៣នៅលើគ្រឹះតែមួយ។ទោះបីជាតួប្រាសាទជាឥដ្ធក៏ដោយតែស៊ុមទ្វារនិងស៊ុមបង្អួចកសាងពីថ្មភក់ ។ ប្រាងប្រាសាទនៅចំ កណ្តាលនៃជួរ មុខមានសិលាចរិកដែលនិយាយពីប្រវត្តិនៃការកសាងប្រាសាទ នេះថាគ្រឹះដែលទ្រទំងន់នៃប្រាសាទទាំង៦នោះមានលក្ខណះដូចប្រភេទថ្មដែលគេយកមកធ្វើរូប ចំលាក់គោនន្ទិដូច្នេះដែរ។
ប្រាសាទមួយក្រុមនេះ មានទាំងអស់៦ធ្វើពីឥដ្ធនៅលើទីទួលតែមួយ។ប្រាសាទកណ្តាល(ខាងមុខ) កសាងឡើងដើម្បីថ្វាយដល់ព្រះបាទជ័យវ័រ្មនទី២ដែលជាព្រះអយ្យកោ(តា) ។ ចំណែកប្រាសាទកណ្តាល(ខាងក្រោយ)កសាងឡើងដើម្បីថ្វាយដល់ព្រះមហាសីរបស់ព្រះបាទជ័យវរ្ម័នទី២។ប្រាសាទអង្គឆ្វេង ​​ (ខាងមុខកសាងលើងដើម្បីថ្វាយព្រះរាជបិតារបស់ព្រះអង្គ។ប្រាសាទអង្គឆ្វេងខាងក្រោយកសាង លើងដើម្បីថ្វាយព្រះរាជមាតា។ចំណែកប្រាសាទខាងស្តាំដៃ២ទៀតត្រូវបានគេសន្និដ្ឋានថា ដើម្បីថ្វាយព្រះរាជវង្សានុវង្សដូចគ្នាដែរ។ ពេលកសាងប្រាសាទនេះរួច មានការពណ៍នាពីប្រាសាទ នេះថាកសាងឡើ់ង ដើម្បីឧទ្ទិសដល់ទេព្តាដែលខ្ពស់ជាងគេ ដែលមានព្រះនាមថាព្រះឥសូរនោះ។

តើប្រាសាទព្រះគោមានអ្វីអោយទស្សនា? 
នោះគឺផ្តែរស្អាតជាងសម័យណាៗទាំងអស់ប្រាសាទមានរចនាផ្កាភ្ញីប្រកបដោយចំលាក់ផ្តែរថ្មភក់ ផុស។ផ្តែរសម័យព្រះគោនោះត្រូវបានបុរាណវិទូ លើកដំកើងថាមានសម្រស់ជាងសម័យណាទាំង អស់។សម័យនោះចាប់មានសិល្បះរបស់ជនជាតិជ្វា ហូរចូលមក ដូចជាផ្តែរមួយមានរូបចំលាក់មុខកាល(មុខដូចយក្សមានភ្នែកលានចេញ)មានទេព្តាជឹះសេះតម្រៀបគ្នាជាជួរមើលទៅគួរអោយជក់ចិត្ត។
ឆ្មាំទ្វារឬទ្វារបាលនៅជញ្ជាំងប្រាសាទព្រះគោ មិនថាជាទ្វរបាលប្រុសឬស្រីទេច្រើនតែឈរនៅក្នុង ស៊ុមផ្ទះកញ្ចក់។ទ្វារបាល ប្រុសច្រើន តែស្លៀកពាក់តុបតែងក្បាល ដៃកាន់លំពែង ដៃឆ្វេងចករត់ចង្កេះ ស្លៀកសំពត់ភ្លីមុខ ក្រវាត់ខ្សែក្រវ៉ាត យ៉ាងស្អាត ដៃដែលកាន់លំពែងមិនសូវណែនទេមើលទៅដូចកេន្នរ។
រូបចំលាក់គោនន្ទិ
រូបគោនន្ទិនេះគេហៅថាប្រាសាទព្រះគោ គឺដោយសារតែមានគោនន្ទិ៣តាំងនៅមុខប្រាសាទ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយមានគឺ=
ប្រាសាទបាគង និងប្រាសាទលលៃ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan