ក្រៅពីភ្នំគូលែនដែលជារមណីយដ្ឋានដ៏ប្រណីត និងជាទីពេញនិយមសម្រាប់ ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិហើយនោះ ក៏នៅមានភ្នំបីទៀតនៅក្នុងខេត្ត សៀមរាប គឺភ្នំបាខែង ភ្នំក្រោម និងភ្នំបូក ។ ភ្នំទាំង បីនេះសុទ្ធតែមានប្រាសាទតាំងពី លើកំពូលភ្នំ ។ ភ្នំបូកមិនសូវជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្មាន ឡើយដោយសារតែភ្នំនេះនៅឆ្ងាយដាច់ពីប្រាសាទផ្សេងៗទៀតដែលនៅក្នុងខេត្តសៀម រាប ។ បើយើង ធ្វើដំណើរហួសប្រាសាទ បន្ទាយ ស្រីបន្តិចនឹង ឃើញភ្នំមួយនោះភ្នំបូកនេះឯង ។ ភ្នំបូកនេះគឺជាភ្នំមួយ ក្នុងចំណោមភ្នំបីដែលព្រះបាទ យសោវរ្ម័នទី១ បានកសាងទុក ។ ភ្នំបូកមានកម្ពស់ប្រមាណជា៧០ម៉ែត្រ ហើយសម្រាប់អ្នកទេសចរ ត្រូវដើរឡើងភ្នំដើម្បីទស្សនាប្រាសាទ ។ នៅលើកំពូលភ្នំ មានប្រាសាទបីស្ថិត នៅជើងទម្រតែមួយ ហើយប្រាសាទនេះមានលក្ខណៈស្រដៀងនិងប្រាសាទភ្នំក្រោម ប៉ុន្តែប្រាសាទភ្នំបូក នេះនៅមាន ក្បូរក្បាច់ចម្លាក់ល្អជាងប្រាសាទភ្នំក្រោម ។
តើប្រាសាទភ្នំបូក មានអ្វីទស្សនាខ្លះ ?
លិង្គព្រះឥសូរ មានកម្ពស់ប្រមាណជាង២ម៉ែត្រ សូម្បីតែមានសភាពទ្រុឌទ្រោម ក៏ដោយ ប៉ុន្តែនៅ ឃើញពីភាពធំអស្ចារ្យនៅជើងទម្រយោនីដែលត្រូវដើមឈើវល្លិ គ្របដណ្តប់ ។ ជើងទម្រយោនីដ៏ធំនេះ ជាទួលរាងការ៉េ ។រូបចម្លាក់ទេពធីតា នៅជាប់នឹងជញ្ជាំងប្រាសាទ នឹងឃើញសំពត់ សម្លុយ ដែលយើង មិនធ្លាប់ឃើញនៅក្នុងរចនាបថសម័យណាៗទាំងអស់ ។ អ្នកបុរាណវិទ្យាបានចាត់ទុករចនាបថនេះថា ជាយុគសម័យមួយគឺយុគសម័យភ្នំបាខែងនោះឯង ។
ប្រាសាទដែលកសាងក្នុងសម័យតែមួយ
១.ប្រាសាទភ្នំបាខែង
២.ប្រាសាទភ្នំក្រោម
0 comments:
Post a Comment