Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

ប្រាសាទ ធម្មានន្ទ



ប្រាសាទធម្មានន្ទមានទីតាំងនៅគីឡូម៉ែត្រលេខពីរ ផ្លូវវង់តូច ដែលចេញតាមទ្វារជ័យ នគរធំ មានប្រាសាទពីរនៅទន្ទឹមៗគ្នា ។ បា្រសាទមួយស្ថិតនៅខាងជើងផ្លូវឈ្មោះថា ប្រាសាទធម្មានន្ទ ចំណែកឯប្រាសាទមួយទៀតដែលស្ថិតនៅខាងត្បូងផ្លូវឈ្មោះថា បា្រសាទចៅសាយ ។ នៅទីនោះយើងសូមលើកយកតែប្រាសាទមួយក្នុងចំណោមប្រាសាទទាំងពីរមកធ្វើការបកស្រាយ ប្រាសាទមួយនោះគឺប្រាសាទ ធម្មានន្ទ ។ ប្រាសាទធម្មានន្ទគឺជាប្រាសាទដែល មានខ្នាតតូចដែលព័ទ្ធជុំវិញដោយប្រឡាយទឹក ដែលជនជាតិខ្មែរយើងមានជំនឿថា ប្រឡាយទឹកនេះជាប្រឡាយទឹកដែលឡោមព័ទ្ធភ្នំ ព្រះសុមេរុ ។ ប្រាសាទនេះខុសពីប្រាសាទចៅសាយត្រង់ថា មានធម្មមន្ទីរមួយកន្លែង នៅខាងស្តាំដៃ ឬនៅទិសខាងត្បូងនៃប្រាសាទ ។ ចំណែកប្រឡាយទឹកសព្វថ្ងៃនេះរីង គោកអស់ទៅហើយ ។
តើប្រាសាទធម្មានន្ទមានអ្វីទស្សនាខ្លះ ?
រូបចម្លាក់នៅសសរទ្វារខាងមុខ។មានរូបទេពអប្សរាដ៏មានសម្រស់ស្រស់ស្អាតដូចអប្សរានៅបា្រសាទអង្គរវត្តដែរ ហើយអ្វីដែលគួរឲចាប់អារម្មណ៍ផងដែរនោះគឺមានរូបទេពអប្សរានៅជាមួយនិង រូបចម្លាក់ទ្វារបាល ។
ផ្តែរខាងក្នុងមានរូបចម្លាក់ព្រះនារាយណ៍ទ្រង់គ្រុឌ ព្រះនារាយណ៍កន្ធែកព្រះបាទនៅលើស្មាគ្រុឌ មានអាវុធគ្រប់ដៃ ។ ចំណែកឯគ្រុឌវិញបានយកក្បាលវែកត្រសុលនាគចេញមក ពាក់កណ្តាល ដូច្នេះហើយបានជាមានក្បាលនាគម្ខាងពីរ ។ គេអាចចាត់ទុកថាប្លែក ហើយទិដ្ឋភាពបែបនេះគឺមានតែនៅបា្រសាទធម្មានន្ទ រីឯប្រាសាទផ្សេងៗទៀតមិន មានឡើយ ។


តួប្រាង្គប្រាសាទ
ក្បូរក្បាច់រចនាមានទាំងរូបមនុស្ស និងសត្វ ប្រភេទផ្សេងៗជាច្រើនឆ្លាក់រូបចម្លាក់ផុស លម្អនៅតាមផ្នែកផ្សេងៗដូចជាជញ្ជាំងមុខប្រាសាទ និង ជើងគ្រឹះនៃប្រាសាទ ។
នៅតាមគោបុរៈ
នៅមុខប្រាសាទមានរូបសម្លាក់សត្វគ្រុឌឈរពត់ខ្លួននៅលើជ្រុងកែងដំបូលនៃគោបុរៈ យ៉ាងស្រស់សង្ហារ ។
ប្រាសាទដែលកសាងក្នុងយុគសម័យតែមួយ
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបឹងមាលា
៦. ប្រាសាទភិមៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan