រៀល (និមិត្តសញ្ញា ៛ ) ជារូបិយប័ណ្ឌរបស់ប្រទេសកម្ពុជា។ មានប្រាក់រៀលផ្សេងគ្នា២ គឺ ១ដែលត្រូវបានអោយប្រើ រវាងឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧៥ និង ១ទៀតដែលត្រូវបានអោយប្រើពីថ្ងៃទី១ មេសា ១៩៨០។ នៅក្នុងប្រទេសកម្ពុជា ប្រាក់ដុល្លាអាមេរិកក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ជាមួយប្រាក់រៀលដែរ។ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៨០ កម្ពុជាគ្មានប្រព័ន្ឋរូបិយវត្ថុទេ (គេមិនចាយលុយ)។
ប្រាក់រៀលដំបូង ១៩៥៣ ១៩៧៥
នៅឆ្នាំ១៩៥៣ សាខាស្ថាប័នបេសកកម្មប្រចាំកម្ពុជាឡាវវៀតណាម(Institut d'Emission des Etats du Cambodge, du Laos et du Vietnam) ប្រចាំនៅកម្ពុជា បានចេញផ្សាយនួវក្រដាសប្រាក់ព្យាស្ត្រ និងក្រដាសប្រាក់រៀល។ ស្របពេលជាមួយគ្នាដែរ សាខារបស់ស្ថាប័ននេះ នៅវៀតណាមខាងត្បូង និងឡាវក៏បានធ្វើដូចគ្នាដែរ ដោយចេញផ្សាយរៀងគ្នា នូវប្រាក់ដុងនិងប្រាក់គីប។
កាក់
កាក់១០ ២០ និង ៥០ សេន នៅឆ្នាំ ១៩៥៣ ផលិតឡើងពីអាលុយមីញូម។
ក្រដាសប្រាក់
ក្រដាសប្រាក់ដំបូងក្រដាសប្រាក់ព្យាស្ត្រនិងក្រដាស់ប្រាក់រៀលត្រូវបានប្រើព្រមគ្នា។ តែដល់ឆ្នាំ ១៩៥៥ ធនាគារជាតិនៃកម្ពុជាបានប្រកាសអោយប្រើប្រាស់តែក្រដាសប្រាក់រៀល។ នៅពេលនោះមានក្រដាសប្រាក់ប្រភេទ ១ ៥ ១០ ២០ ៥០ ១០០ និង ៥០០ រៀល។ ក្រដាសប្រាក់ប្រភេទ ១០០០ និង ៥០០០ រៀលត្រូវបានបោះពុម្ព តែមិនត្រូវបានដាក់អោយប្រើប្រាស់ទេ។ ការរចនានៅលើប្រដាសប្រាក់គឺនិយាយអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រវត្តិសាស្ត្រ និង រឿងទេវកថា។
សម័យខ្មែរក្រហម ១៩៧៥ ១៩៨០
ទោះបីជាខ្មែរក្រហមបានបោះពុម្ពក្រដាសប្រាក់ (មានប្រភេទ ០,១ ០,៥ ១ ៥ ១០ ៥០ និង ១០០ រៀល ដែលចុះកាលបរិច្ឆេទ១៩៧៥) ក៏ដោយ ក៏ក្រដាសប្រាក់នេះ មិនត្រូវបានដាក់អោយប្រើប្រាស់ទេ ដោយសារគោលការណ៍ បំបាត់ប្រាក់កាស នៅសម័យខ្មែរក្រហម។
ប្រាក់រៀលក្រោយឆ្នាំ១៩៨០
ប្រាក់រៀលត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី ១ មេសា ១៩៨០។ នៅពេលនោះ ៤៛=១$។ ១៛ ស្មើ ១០កាក់ និង ស្មើនឹង ១០០សេន។ ដោយគ្មានក្រដាស់ប្រាក់ដែលត្រូវជំនួស រដ្ឋាភិបាលបានចែកប្រាក់រៀលទាំងនោះដល់ប្រជាពលរដ្ឋ។ នៅតំបន់ជនបទ ប្រាក់រៀលត្រូវបានប្រើ ដើម្បីទិញនូវទំនេញសព្វសារពើ។ នៅទីក្រុងនិងតំបន់មានទេសចរណ៍ គេនិយមចាយប្រាក់ដុល្លា។ នៅតំបន់ក្បែរព្រំដែនថៃ ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ក្រុងប៉ៃលិន គេក៏ឃើញមានចាយប្រាក់បាតថៃដែរ។
កាក់
កាក់ដំបូងជាកាក់៥សេន ដែលត្រូវបានផលិតពីអាលុយមីញ៉ូមនៅឆ្នាំ ១៩៧៩។ កាក់មិនត្រូវបានគេបោះពុម្ពទៀតទេ។ រហូតដល់ឆ្នាំ ១៩៩៤ ទើបគេឃើញមានការបោះពុម្ពកាក់ឡើងវិញ ដែលមានប្រភេទ ៥០ ១០០ ២០០ និង ៥០០ រៀល។ ប៉ុន្តែ ដោយកាក់មិនមានការពេញនិយម ក្នុងការចាយវាយ វាក៏បានបាត់ស្រមោលបន្តិចម្ដងៗពីលើទីផ្សារ។
ក្រដាសប្រាក់
ក្រដាស់ប្រាក់ផលិតនៅឆ្នាំ ១៩៨០ មានប្រភេទ ១ ២ និង ៥ កាក់ ១ ៥ ១០ ២០ និង ៥០ រៀល។ ដោយសារមានវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩០ គេក៏បានបោះពុម្ពក្រដាសប្រាក់ប្រភេទថ្លៃជាង មាន ប្រភេទ ៥០ ១០០ ២០០ ៥០០ ១០០០ និង ២០០០ រៀល។ ក្រោយមក នៅឆ្នាំ ១៩៩៥ ក្រដាសប្រាក់ប្រភេទពី ១០០ ទៅ ១០០០០០ រៀលត្រូវបានចេញផ្សាយ។ ក្រដាសប្រាក់ប្រភេទលើ ១០០០០រៀល មិនសូវឃើញមានគេចាយទេ។ ក្រដាស់ប្រាក់ប្រភេទថ្មីៗ ត្រូវបានគេដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០១ ដល់ ២០០៧។
ក្រដាស់ប្រាក់រៀលដែលកំពុងចរាចរនៅក្នុងទីផ្សារកម្ពុជាមានដូចតទៅ(លេខនៅក្នុងវង់ក្រចក ជាឆ្នាំដែលគេដាក់អោយប្រើប្រាស់ក្រដាសប្រាក់)៖
៥០៛(២០០២) ១០០៛(២០០១) ៥០០៛(២០០២ ២០០៤) ១០០០៛(២០០៥ ២០០៧) ២០០០៛(២០០៧) ៥០០០៛(២០០១ ២០០៤) ១០០០០៛(២០០១ ២០០៥) និង ៥០០០០៛(២០០១)។
0 comments:
Post a Comment