Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

ប្រវត្តិប្រាសាទព្រហ្មកិល

ដោយ យ៉េន សុជាតិ

ប្រាសាទ​ព្រហ្ម​កិល​មាន​ភាព​ចាស់​បន្តិច​ហើយ​ប្រាសាទ​នេះ​ស្ថិត​នៅ​ ក្នុង​ភូមិ បោសមែក ​ ឃុំ ជើងទៀនស្រុក​ ចុងកាល់ ខេត្តឧត្តរមានជ័យ ប្រាសាទ​នេះ​ស្ថិត​នៅ​ទិស​ខាង​ត្បូង​ភូមិ​ជាប់​នឹង​ស្ពាន​អូ​ជីក​ដែល​ជា​ ព្រំ​ប្រទល់​រវាង​ខេត្ត​សៀមរាប​និង​ខេត្ត​ឧត្តរមានជ័យ ដែល​មើល​ពី​ផ្លូវ​ជាតិ​លេខ​៦៩ ទៅ ឃើញ​តែ​កំពូល​ប្រាសាទ​ផុស​ចេញ ពី​ព្រៃ​ជិត​ស្ពាន​អូ​ជីក ស្ដី​។
មិន​តែ​ប៉ុណ្ណោះ ​ប្រាសាទ​ព្រហ្ម​កិល​នេះ​ មាន​ប្រវត្តិ​ទាក់ទង​និង​រឿង​តា​ដំបង​ក្រញូង តាម​ការ​និយាយ​លោក​តា ធឹង ថុល គាត់​មាន​ប្រសាសន៍​ថា កាល​ដើម​ឡើយ​មាន​អ្នកមាន ​បុណ្យ​បាន​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្ត្រី​ម្នាក់ ប៉ុន្តែ​មិន​ដឹង​គាត់​មក​ចាប់​កំណើត​នៅ​ក្នុង​ខេត្ត​ណា​ច្បាស់​លាស់​ទេ កាល​នោះ​ ស្ដេច​ពី​សម័យ​មុន​បាន​លឺ​ថា​ បើ​អ្នក​មាន​បុណ្យ​មក​ចាប់​កំណើត​ហើយ​ នោះ​ និង​មាន​អ្នក​គ្រងរាជ្យ​បន្ត​ទៀត​ ពេល​លឺ​ដូច្នេះ ​ស្ដេច​មាន​ការ​ព្រួយបារម្ភ ​ពី​រាជ្យ​បល្ល័ង្ក​ក៏​ចាត់​ឲ្យ​ ពួក​អាមាត្យ​ក្នុង​វាំង​ដើរ​រក​ស្ត្រី​ណា​មាន​ផ្ទៃ​ពោះ​ទាំងអស់​គ្រប់​ខេត្ត ​ក្រុង​ទូទាំង​ប្រទេស ​ឲ្យ​មក​ពិនិត្យ​មើល​ផ្ទៃ​ពោះ ​តែ​បើ​កាល​ណា​គេ​យក​ កំបោរ​មក​លាប​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ​បើ​មាន​ភាព​សើម​នោះ​បញ្ជក់​ថា​មាន​ អ្នក​មាន​បុណ្យ​មក​ចាប់​កំណើត ហើយ​ក៏​ចាប់​ស្ត្រី​នោះ​ មក​បូជា​ទាំង​រស់​នៅ​ពេល​យប់​ទៅ ពេល​ដែល​កំពុង​បូជា​នោះ​ ក៏​ផ្ទុះ​ផ្ទៃ​កូន​ចេញ​ទៅ​ជាប់​នឹង​ដុប(ព្រៃ​តូច) ​ផ្ដៅ ហើយ​ពេល​ដែល​រំលង​បាន​មួយ​យប់​ ពេល​ព្រឹក​ឡើង​ក៏​មាន​អ្នកស្រុក​បាន​ធ្វើ​ដំណើរ​នាំ​គ្នា​មក​កាប់​ផ្ដៅ​មាន​ គ្រួសារ​ម្នាក់​បាន​ទៅ​កាប់​ផ្ដៅ​បាន​ប្រទះ​ឃើញ​អ្នក​មាន​បុណ្យ​ជាប់​លើ​ដុប ​ផ្ដៅ តែ​មាន​រូបរាង​ខ្វិន​ដៃ​ខ្វិន​ជើងពេល​នោះ​ពួក​គាត់​បាន​យក​មក​ចិញ្ចឹម​។ លុះ​​​​​​​​​​​​​ក្រោយ​ពេល​ដែល​កុមារ​នេះ​មាន​ការ​ធំធាត់​ហើយ​ចេះ​វា លុះ​ក្រោយ​មក​មាន​លឺ​ដំណឹង​មាន​អ្នក​មាន​បុណ្យ​អ្នក​ភូមិ​ក៏​ផ្អើល​នាំ​ គ្នាទៅ ​មើល​ពេល​កុមារ​នោះ​ លឺ​ដូច្នេះ​ក៏​ចង់​ឃើញ​អ្នក​មាន​បុណ្យ​និង​គេ​ កុមារ​នោះ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ព្រៃ ប៉ុន្តែ​កុមារ​នេះ​មិន​ដឹង​ថា​ខ្លួន​ជា​អ្នក​មាន​បុណ្យ​ទេ ពេល​នោះ​បាន​ជួប​និង​អ្នក​បរ​រទេះ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ក៏​សុំ​គេ ​ជិះ​ផង​ខណៈ​ពេល​ដែល​ឡើង​ជិះ​រទេះ​​នោះ​ភ្លាម​ស្រាប់​តែ​បាក់​រទេះ​អ្នក​ ស្រុក​ទៅ​ហើយ​ពេល​នោះ​ខ្លួន​គាត់​ក៏​ឆ្ងល់​និង​ខ្លួន​ឯង​ ក្រោយ​មក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទៀត​ ក៏​មាន​រទេះ​បរ​កាត់​ទៀត​គាត់​ក៏​សុំ​ ជិះ​ទៀត​ក៏​បាក់​រទេះ​ភ្លាម​ទៅ​ពេល​នោះ​គាត់​ក៏​ឆ្ងល់​នឹង​ខ្លួនឯង ​ហេតុអ្វី​ក៏​បាក់​រទេះ​គេ​ទៀត ​ខ្លួន​គាត់​មិន​ដឹង​ថា​ខ្លួន​ជា​អ្នក​មាន​ បុណ្យ​ទេ​ ពេល​ធ្វើ​ដំណើរ​បន្ត​ទៅ​ទៀត​ ក៏​ប្រទះ​ឃើញ​នូវ​កញ្ចប់​បង្វេច​និង​សេះ​មួយ​ក្បាល ​គាត់​ឃើញ​បែប​នេះ​ក៏​គិត​ថា​បើ​អញ​ឡើង ជិះ​សេះ​នេះ​បាន​​អញ ​និង​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ហើយ​ពេល​នេះ។​ ខណៈ​ពេល​ដែល​គាត់​ចាប់​ខ្សែ​សេះ​នោះ​ឡើង​​ជិះ​ ស្រាប់​តែ​សេះ​នោះ​ផ្អើល​រត់​ ក៏​ខ្សែ​នោះ​ទាក់​និង​ដៃ​ជាប់​ក៏​ទាញ​គាត់ ​អូស​ធ្វើ​អោយ​ដៃ​របស់​គាត់​ត្រង់ ​បាន​ម្ខាង​គាត់​ចាប់​ផ្ដើម​ឆ្ងល់​ គាត់​ក៏​យក​ដៃយកជើង អោយ​សេះ​ទាញ​ធ្វើ​អោយ​ដៃ​ជើង​គាត់​ត្រង់​អស់​ទៅ ពេល​នោះ​គាត់​បាន​ក្រឡេក​មក​ឃើញ​កញ្ចប់​មួយ​ គាត់​ក៏​ចាប់​បើក​មើល​ទៅ​ឃើញ​ របស់របរ​សុទ្ធ​តែ​ជា​សំលៀក​បំពាក់​ស្ដេច​ទាំង​អស់ ​គាត់​ក៏​ចាប់​ផ្ដើម​យក​ ពាក់​ទៅ​មើល​អ្នក​មាន​បុណ្យ លុះ​ធ្វើ​ដំណើរ​តាម​សេះ​ទៅ​ដល់​ព្រះ​រាជា​វាំង​ក៏​បាន​ជួប​និង​តា​ដំបង​ ក្រញូង​ពេល​នោះ​តា​ដំបង​ក្រញូង​មិន​អោយ​ចូល​ក្នុង​ព្រះ​រាជា​វាំង​ទេ ពេល​នោះ​កុមារ​ដែល​មាន​ឈ្មោះ​ថា​តា​ព្រហ្ម​កិល​នោះ​គាត់​មិន​សុខ​ចិត្ត​ទេ គាត់​ចង់​ឃើញ​អ្នក​មាន​បុណ្យ​គាត់​ក៏​សម្រុក​ចូល​ពេល​នោះ ​តា​ដំបង​ក្រញូង​បាន​ដាក់​ខសន្យា​ថា​បើ​អ្នក​ឯង​ប្រកួត​ឈ្នះ​យើង​និង​អោយ​ឯង ​ចូល​ភ្លាម តែ​បើ​ចាញ់​នោះ​សូម​អ្នក​ឯង​ទៅ​វិញ ពេលនោះ​តា​ព្រហ្ម​កិល​ក៏​យល់​ព្រម​តាម​តា​ដំបង​ក្រញូង ពេល​ដែល​ពួក​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​អស់​រយៈពេល​យូរ​បន្តិច តា​កិល​បាន​យក​ឈ្នះ​តា​ដំបង​ក្រញូង​ដោយ​គាត់​យក​ដំបង​វាយ​ តា​កិល​គេច​ហើយ​ខុស​ក៏​របូត​​ដំបង​ពី​ដៃ​មិន​ដឹង​ធា្លក់​ដល់​ណា​ទេពេល​នោះ​ ហើយ​ដែល​តា​កិល​បាន​យក​ឈ្នះ​បាន​ហើយ​ដំបង​នោះ​ក៏​រសាត់​ធ្លាក់​ក្នុង​ខេត្ត​ បាត់ដំបង​ទៅ​ ដូច្នេះ​ប្រាសាទ​នេះ​វា​ទាក់​ទង​និង​ខេត្ត​បាត់ដំបង​ទៅ ក្រោយ​មក​តា​កិល​បាន​ចូល​ទៅ​ក្នុង​ព្រះ​រាជា​វាំង​ពេល​ចូល​ទៅ​គ្មាន​អ្នក​ មាន​បុណ្យ​ទេ​ តែ ​តាម​ការ​ពិត​ទៅ​គាត់​គឺ​ជា​អ្នក​មាន​បុណ្យ​ទៅ​វិញ​ ហើយ​ការ​បាត់ដំបង​​នេះ​ធ្វើ​អោយ​តា​ដំបង​ក្រញូង​រក​មិន​ឃើញ​គាត់​បាន​និយាយ​ ថា​អោយ​ក្រអូប​ដូច​ម្អម​ស្អុយ​ដូច​ត្មាត។ តាម​គាត់​និយាយ​បរិយាយ​ខាង​លើ​នេះ​ទើប​សព្វថ្ងៃ​គេ​ហៅ​ប្រាសាទ​នេះ​ជា​ថា​ ប្រាសាទ​ព្រហ្ម​កិល​រហូត​ដល់​បច្ចុប្បន្ន​នេះ ​ហើយ​ប្រាសាទ​សព្វថ្ងៃ​គឺ​មាន​ការ​ការពារ​ពី​រាជ​រដ្ឋាភិបាល​ផង​ដែរ និង​មាន​មនុស្ស​ទៅ​លេង​ច្រើន​ដែរ ​ពីព្រោះ​ប្រាសាទ​នេះ​វា​ជាប់​នឹង​ស្ពាន​ទិព្វ​(ហៅថា​ស្ពាន​អូ​ជីក)​ដែល ​ជា​ស្ពាន​​ខណ្ឌ​ចែក​ព្រំប្រទល់​រវាង​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្ត​សៀមរាប ​ហើយ​ស្ពាន​នេះ​ពេល​មាន​មនុស្ស​មក​លេង​តែ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សារ​តែ​មាន ​ទឹក​ក្រោម​ស្ពាន​ច្រើន​ធ្វើ​អោយ​ប្រជាជន​មក​លេង​ទឹក​ហើយ​ប្រាសាទ​នេះ​មាន​ ទីតាំង​ក្បែរ​និង​ស្ពាន​នោះ។
ការ ​ដែល​មិន​មាន​​មនុស្ស​ឆ្លងកាត់​តាម​ផ្លូវ​នោះ​មិន​​ចូល​ទៅ​មើល ក៏​ដោយ​សារ​តែ​គ្មាន​ផ្លូវ​ចូល​ទៅ​ច្បាស់លាស់ ហើយ​តំបន់​នោះ​កាល​ពី​មុន​ជា​តំបន់​មីន ដូចនេះ ខ្ញុំ​សូម​អំពាវនាវ ដល់​អាជ្ញាធរ និង​ ស្ថាប័ន​ដែល​ពាក់ព័ន្ធ សូម​ជួយ​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​នោះ​ជា ជា​ទាក់ទាញ​ទេសចរ ឲ្យ​ចូល​ទស្សនា និង​ដាក់​សញ្ញា​សំគាល់ ឬ​ប្រាប់​ដំណឹង ដើម្បី​អ្នក​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​បាន​ដឹង និង ស្គាល់ ដូចជា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ វាង​ស្ពាន ទិព្វ​ ទៀត​នោះ​ឲ្យ​អ្នក​ដំណើរ​ឆ្លងកាត់​កាន់តែ​មិន​ស្គាល់​នូវ ប្រាសាទ​នេះ និង មិនបាន លើកស្ទួយ​ជីវភាព​ប្រជាជន​ក្នុង​តំបន់​នោះ​តាម​សក្ដានុពល​ទេសចរណ៍​ដែល​ បុព្វបុរស បាន​បន្សល់​ទុក ក្នុង​ដី​សុវណ្ណ​ភូមិ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan