Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, September 26, 2011

សង្ខេបប្រវត្តិសាស្រ្តកម្ពុជា

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​កម្ពុជា បានអោយ ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​ នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​ ​ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​ មួយ​ក្នុង​ ​ប្រទេស​កម្ពុជា ដែល ​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា ​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក ។ ​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស ​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​ ។

ស្ថានភាព​សង្គម​មុន​សម័យ​អង្គរ

នៅ ​ដើម​គ្រឹស្តសករាជ​មាន​រដ្ឋ​មួយ​ដែល​ សំខាន់​ជាងគេ​បាន​កើតឡើង​នៅ​អាស៊ី ​អាគ្នេយ៍​ ​មានឈ្មោះ​ថា​អាណាចក្រ​ភ្នំ​។​ ​តាម​ ​ឯកសារ​អ្នកការទូត​កាំ​ង​ថៃ​ ​បឋម​ក្សត្រ​នៃ​អាណាចក្រ​ភ្នំ​ឈ្មោះ​ហ៊ុនទៀន​ ​នៅ​ឧបទ្វីប​ណ្ឌូ​ចិន​ក្នុង​កំឡុង​៥​សតវត្ស​ ​អាណាចក្រ​ ​ភ្នំ​ជា​មហាអំណាច​មួយ​ដែល​មាន​រដ្ឋ​ចំណុះ​មួយ​ចំនួន​។​ ​ឆ្លៀតឱកាស​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​អាណាចក្រ​ភ្នំ​ ​ព្រះរាជា​នគរ​ ​ចេ​ន​ឡា​នាម​ភ​វ​វរ្ម័ន​ ​បាន​លើកទ័ព​មក​វាយ​និង​ដាក់​អាណាចក្រ​ភ្នំ​ជា​ចំនុះ​។​ ​ក្រោយមក​ចេ​ន​ឡា​ក៏​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​ ​អ​ធិ​តេ​យ្យរ​ហូត​ដល់​ពាក់កណ្តាល​ទី​២​នៃ​សតវត្ស​ទី​៨​។​ ​នៅ​សតវត្ស​ទី​៨​ ​ចេ​ន​ឡា​ស្ថិត​ក្នុង​សម័យកាល​ខ្មៅ​ងងឹត​ ​គ្មាន​ស្ថេ​រ​ភាព​ ​នយោបាយ​ដោយ​ការ​បែកបាក់​ផ្ទៃក្នុង​។​ ​នេះ​ជា​មូលហេតុ​ដែល​នាំ​អោយ​ជ្វា​ហ៊ាន​លូកដៃ​មក​កកូរ​កិច្ចការ​ផ្ទៃក្នុង​ របស់​ ​ប្រទេស​ជាតិ​។

ស្ថានភាព​សង្គម​សម័យ​អង្គរ

ពី ​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែ​រហូត​ដល់​ពាក់កណ្តាល​ទី​១​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ​ដោយ​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់​ព្រមទាំង​បាន​គ្រងរាជ្យ​ យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ (៨០២-៨៥០)។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​។​ ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​និង​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។​ ​ ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​ មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ ​ដែល​គេ​ហៅ​ ​ថា​ ​យុគមាស​។

ស្ថានភាព​សង្គម​ក្រោយ​សម័យ​អង្គរ

ឆ្នាំ ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ ទួល​បា​សាន​ ​បន្ទាប់​មក​ក៏​ ​លើក​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​(ចតុមុខ​) វិញ​។​ ​លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​។​ ​ ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖
  • អាណាចក្រ​ខាងជើង​ ​មាន​រាជធានី​នៅ​កំពង់សៀម​គ្រប់គ្រង​ដោយ​ព្រះបាទ​ស្រី​រាជា​ ​។
  • អាណាចក្រ​ខាងកើត​ ​មាន​រាជធានី​នៅ​ស្រី​ស​ឈរ​គ្រប់គ្រង​ដោយ​ព្រះ​បាន​ស្រីសុរិយោទ័យ​ ​។
  • អាណាចក្រ​ខាងត្បូង​ ​មាន​រាជា​ធានី​នៅ​ចតុមុខ​គ្រប់គ្រង​ដោយ​ព្រះបាទ​ធម្ម​រាជា​ ​។
ការ ​បែកបាក់​ ​និង​ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​បាន​ផ្តល់​ ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស​។​ ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក ​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។ ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ ខ្លាំ​ឡើងៗ​មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ​ក្បួនច្បាប់​ អ្ន់កប្រាជ្ញ​បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ចំនុះ​សៀម​។​ ​ នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​(១៦១៨ – ១៦២៨) ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅ​ឧត្តុង្គ​។​ ​នៅ​ន្លោះ​ឆ្នាំ​(១៦២០-១៨៦៣) មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។

កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ត្រូវ ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​សៀមរាប​ទៅ​ ​អោយ​សៀម​។​ ​រហូត​ដល់​ ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ ​នរោត្តម​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​ ​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម ​អោយ បារាំង ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា​ចលនា​ ​តស៊ូ​របស់​ក្រឡាហោមគង់​ ​(១៨៨៥- ១៨៨៦) ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​(១៨៨៥-១៨៨៦)។ ទោះបី​ចាល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ​ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​ វង្ស​ ​(១៩២៧ -១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​(១៩៤១ – ១៩៥៥)។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan