Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Thursday, July 5, 2012

កម្មករ​រំសាយ​ការបិទផ្លូវ តែមាន​ការព្រមាន​ដើរ​ហែ​ក្បួន​ចូល​ក្រុង​នៅ​ថ្ងៃស្អែក​







ថ្ងៃទី 4 កក្កដា 2012
ដោយ: រតនា
Cambodia Express News

កណ្ដាល: ​បន្ទាប់ពី​មានការ​សន្យា​ពី​មន្ត្រី​ក្រសួង​ការងារ នៅវេលា​ម៉ោង ១ និង ៣០​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ ការតវ៉ា​បិទផ្លូវ​លេខ​ជាតិ​៤ ដែលមាន​ការចូល​ពី​កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ប្រមាណ ៤.០០០ នាក់ នៅ​ម្ដុំ​បែក​ចាន ត្រូវបាន​រំសាយ តែមាន​ការព្រមាន​ពី​លោក រ៉ុង ឈុន ថា បើ​មិនមាន​ដំណោះស្រាយ​ជា​ផ្លូវការ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែរ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​។​


​លោក សាទ សាមុធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញមក​មុខមក​សម្រុះសម្រួល​ជាមួយ​លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​ក្រុមកម្មករ ដោយ​សន្យាថា នឹង​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​បន្ទាប់ពី​មានការ​សន្យា​យ៉ាង​ដូច្នេះ ក្រុមកម្មករ​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ បាន​រំសាយ​ពី​ការតវ៉ា​បិទផ្លូវ​។​

​ដោយឡែក លោក រ៉ុង ឈុន បាន​ព្រមាន​ថា បើ​ពុំមាន​ដំណោះស្រាយ​ផ្លូវការ​ណាមួយ ដែលមាន​ការចូលរួម​ពី​ក្រសួង​ការងារ តំណាង​សហជីព និង​ថៅកែ​ក្រុមហ៊ុន​នោះទេ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​។​

​លោក រ៉ុង ឈុន បាន​បន្តថា ការតវ៉ា​ឈរ​បិទផ្លូវ​ជាតិ​លេខ​៤ ដោយសារតែ​ភាគី​រោងចក្រ​កាត់ដេរ តៃ​យៀន បាន​ចាក់​មេក្រូ​រំខាន​ដល់​ការតវ៉ា​របស់​កម្មករ​នៅមុខ​រោងចក្រ​កាត់ដេរ​។ កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ក៏​ទាមទារ​នូវ​លក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ ១៥ ដុល្លារ ក្នុង​មួយខែ​, ប្រាក់​ថ្លៃ​ទឹកដោះគោ​សម្រាប់​កម្មការិនី ដែលមាន​កូនខ្ចី ចំនួន ១៥ ដុល្លារ ក្នុង​មួយខែ​, ប្រាក់រង្វាន់​ទៀងទាត់ ១៥ ដុល្លារ ក្នុង​មួយខែ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​កម្មករ នៅពេលដែល​ពួកគេ​សុំច្បាប់​ឈប់សម្រាក ជាដើម​។​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan