Freedom of news in the world ,wanted to show the problem in the societies

ជនជាតិខ្មែរកើតនៅលើដីខ្មែរ ត្រូវចេះខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិ យើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួនកើតមកជាខ្មែរ កុំឲ្យបរទេស គេមកបង្វែរ ឲ្យខ្មែរនិងខ្មែរ បែកសាមគ្គីគ្នា ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេច កេរ្តិ៍ឈ្មោះខេមរា រុងរឿងថ្លៃថ្លា តាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ទាល់តែយើង ស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន នោះជាតិយើងបានស្គាល់ក្តីរុងរឿង។

ខ្មែរស្រឡាញ់ខ្មែរចេះជួយខ្មែរនោះប្រទេសរបស់យើងអាចរីកចំរើនបាន

Monday, March 11, 2013

ខេមរៈ សិរីមន្ត​មក​បុណ្យ​៧​ថ្ងៃ​​ក្រុម​រាំ​របស់​​ខ្លួន​អត់?

ថ្ងៃ ​នេះ​ ជា​ថ្ងៃ​គម្រប់​៧ថ្ងៃ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ចំណោទ​រាម​ ឃុំ​បិតត្រាំង​ ខណ្ឌ​ព្រៃនប់​ ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មីនា​ កន្លង​ទៅ ដោយ​បាន​​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៧​នាក់​ ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ ក្រុម​រាំ​របស់​តារា​ចម្រៀង​លោក​ ខេមរៈ សិរីមន្ត​ ចំនួន​៣​នាក់​ក៏​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ។
ល្ងាច ​នេះ​ អ្នក​ដែល​ស្លាប់​នឹង​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ពួក​គេ​ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា។ តើ​តារា​ចម្រៀង​លោក​ ខេមរៈ សិរីមន្ត​ ដែល​មាន​សំណាង​​រួច​ផុត​ពី​ជីវិត​នឹង​មក​ចូល​បុណ្យ​គម្រប់​៧​ថ្ងៃ​ដល់​ក្រុម ​រាំ​របស់​ខ្លួន​ទេ?
លោក ​អ៊ាច វណ្ណា​ កូន​របស់​អ្នក​ស្រី​ ណយ សំណាង​ និង​ត្រូវ​ជា​ប្អូន​ប្រុស​លោក​ អ៊ាច វណ្ណៈ ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ តារា​ចម្រៀង ​លោក​ខេមរៈ សិរីមន្ត​ នឹង​​អញ្ជើញ​មក​រួម​ពិធី​បុណ្យ​ ឬ​យ៉ាង​នោះ​ទេ​។ លោក​ថា ​សំបុត្រ​បុណ្យ​​​គម្រប់​៧​ថ្ងៃ​របស់​បង​ប្រុស​​លោក​ បាន​អញ្ជើញ​​​លោក​ ខេមរៈ សិរីមន្ត ​និង​ក្រុម​គ្រួសារ​របស់​លោក​រួច​រាល់​អស់​ហើយ។
លោក ​អ៊ាច វណ្ណា ​បាន​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា​ នៅ​ថ្ងៃ​ដែល​លោក​ ខេមរៈ សិរីមន្ត ​មក​ចូល​បុណ្យ​​សព​របស់​បង​ប្រុស​លោក ​​បន្ទាប់​ពី​ទទួល​មរណភាព​បាន​មួយ​ថ្ងៃ​នោះ​ លោក​បាន​​អញ្ជើញ​​លោក​ សិរីមន្ត​ សម្រាប់​បុណ្យ​គម្រប់​៧​ថ្ងៃ​ នៅ​ពេល​នោះ​តែ​ម្ដង។ កូន​ប្រុស​យាយ​ណាង​បញ្ជាក់៖ បាទ ​ម៉ែ​គាត់​​​អញ្ជើញ​គាត់​ និង​គ្រុម​គ្រួសារ​គាត់​នៅ​ថ្ងៃ​នោះ​ហើយ។ អ្នក​ផ្សេង​ទៀត​ក៏​អញ្ចឹង​ដែរ​ ឲ្យ​​តែ​​មក​ចូល​បុណ្យ​ យើង​ចែក​​ឲ្យ​គាត់​តែ​ម្ដង
ចំណែក ​ឯ​លោក​ ជួង ជី​ហៅ ​នាយ​កុយ​ វិញ​បាន​ប្រាប់​ដែរ​ថា​ លោក​​ក៏​បាន​អញ្ជើញ​ តារា​ចម្រៀង​​លោក​ខេមរៈ សិរីមន្ត​ និង​ក្រុម​គ្រួសារ​ ឲ្យ​ចូល​រួម​រូប​​បុណ្យ​គម្រប់​៧​ថ្ងៃ​សព​កូន​ប្រុស​​របស់​លោក​ដែរ។ នាយ​កុយ​បាន​បន្ត​ទៀត​ថា​ មិន​ត្រឹម​តែ​ចែក​លោក​ខេមរៈ សិរីមន្ត​ទេ​ អ្នក​សិល្បៈ​​ មិត្តភ័ក្ដិ​ និង​សូម្បី​តែ​ញាតិមិត្ត​ជិត​ឆ្ងាយ​​​​របស់​សព​​កូន​ប្រុស​លោក​ជា​ច្រើន​ ផ្សេង​ទៀត​ ក៏​លោក​បាន​អញ្ជើញ​ដែរ។
នាយ​កុយ​បញ្ជាក់៖ បាទ ​​ហៅ​ច្រើន ​ប៉ុន្តែ​មិន​អស់​គ្នា​ទេ​ប្អូន​ ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ​ពេល​វា​ខ្លី អ្នក​​ខ្លះ​ផ្ដាំ​តាម​គ្នា​ទេ។ សិរីមន្ត​ ក៏​​ហៅ​ដែរ
រី ​ឯ​ម្ដាយ​អ្នក​​រាំ​អម​ឆាក​​​លោក​ សោម​ សុវណ្ណារិទ្ធ​ ដែល​បាន​ស្លាប់​ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដដែល​នោះ​ ក៏​​បាន​ឲ្យ​ដឹង​ដែរ​ថា​ អ្នក​ស្រី​ក៏​បាន​ចែក​សំបុត្រ​បុណ្យ​គម្រប់​៧​ថ្ងៃ​ ឲ្យ​​ទៅ​​ក្រុម​គ្រួសារ​លោក​ ខេមរៈ សិរីមន្ត​ ផង​ដែរ។ ចាស៎! ហៅ​ប្អូន ប៉ុន្តែ​មិន​ដឹង​ថា គាត់​​មក​ឬ​អត់​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​ស្រី។

បើ ​តាម​ការ​បញ្ជាក់​ពី​អាណាព្យាបាល​នៃ​អ្នក​ដែល​ស្លាប់​ខាង​លើ​ សុទ្ធតែ​បាន​​អញ្ជើញ​​តារា​ចម្រៀង​លោក ​ខេមរៈ សិរីមន្ត ​មក​ចូល​រួម​បុណ្យ​សព​របស់​ខ្លួន​ទាំង​អស់។ ប៉ុន្តែ​ទោះ​ជា​​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​គម្រោង​នៃ​ដំណើរ​​របស់​លោក​ខេមរៈ សិរីមន្ត ​មក​ចូល​រួម​បុណ្យ​គម្រប់​៧​ថ្ងៃ​របស់​សមាជិក​ក្រុម​រាំ​​ខ្លួន​នៅ​ឡើយ​ទេ​ ខណៈ​ដែល​សំបុត្រ​បុណ្យ​ត្រូវ​បាន​ម្ចាស់​បុណ្យ​អញ្ជើញ​ទៅ​ដល់​ក្រុម​​ គ្រួសារ​លោក​ខេមរៈ សិរីមន្ត ​អស់​ហើយ​នោះ។
កាល ​​ពី​យប់​​ថ្ងៃ​​​ទី៨​ លោក​ខេមរៈ សិរីមន្ត ​បាន​លេខ​មុខ​មក​ចូល​បុណ្យ​សព​កូន​ប្រុស​យាយ​​ណាង​ម្ដង​រួច​មក​ហើយ​ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​មាន​សំណាង​រួច​ផុត​ពី​​គ្រោះ​ថ្នាក់​ដ៏​ អាក្រក់​លើ​រូប​លោក​នោះ។ ប៉ុន្តែ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​នៅ​មក​ គេ​មិន​ទាន់​ឃើញ​លោក​ចេញ​មុខ​បក​ស្រាយ​រឿង​បញ្ហា​ឧប្បត្តិ​ហេតុ​នេះ​ជា​ សាធារណៈ​ សូម្បី​ប៉ូលិស​ចរាចរណ៍​នៅ​ឡើយ​ទេ។
ចុះ​អ្នក​​វិញ​គិត​ថា តារា​ចម្រៀង​​ ខេមរៈ សិរីមន្ត នឹង​មក​ចូល​បុណ្យ​គម្រប់​៧​ថ្ងៃ​សមាជិក​ក្រុម​រាំ​របស់​លោក​អត់?
អត្ថបទ៖ ខុត សីហា  From sabay

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan