ស្នេហាបានកសាងទំនុកចិត្តដល់គូស្នេហ៍បន្តិចម្ដងៗ។ នៅគ្រាដំបូងគឺ
យុវជនច្បាស់ជាសុំគេ
ឌុបដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។
តើនៅពេលបានឌុបគេលើកដំបូង មានអារម្មណ៍ម៉េចទៅណ៎?
យុវជន ស៊ុយ ម៉េងហុង និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យធនធានមនុស្ស
ពិបាកណាស់ទម្រាំបានឌុបគេ ពេលនោះ ដូចជាសប្បាយចិត្តខ្លាំងណាស់ ជិះបណ្ដើរញញឹមបណ្ដើរបិទមាត់មិនជិតទេ គ្មានខ្វល់អ្វីទាំងអស់។
យុវជន ធី វណ្ណា អតីតនិស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា
ពេលដំបូង គ្រាន់តែគេ ព្រមឲ្យឌុប ភ្លាម ខ្ញុំជិះកង់ឡើងភ្នំប្រុស ខេត្តកំពង់ចាមគ្មានហត់អីសោះតែម្ដង ខុសពីមុន ជិះតែម្នាក់ឯង ឡើងចង់សន្លប់ទម្រាំដល់លើភ្នំម្ដងៗ។
យុវជន សីហា និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង
ខ្ញុំមានអារម្មណ៍ដូចជិះម៉ូតូហោះ អីចឹង ព្រោះក្នុងចិត្តសប្បាយរីករាយ ឈប់នៅតាមស្តុបក៏លែងក្ដៅដែរ ខុសកាលពីមុន ចាំតែ ៣០វិនាទី ធុញចង់ងាប់ ទ្រាំមិនបានសោះ” និយាយរួមចង់តែនៅក្បែររហូតហ្មងមិនចង់បែកគ្នាទៅផ្ទះរៀងៗ ខ្លួនទេ។
យុវជន តារា និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
ខ្ញុំមានក្ដីសុខណាស់ពេលគេឱបចង្កេះ ខ្ញុំពីក្រោយ ប៉ុន្តែពេលមិត្តភ័ក្ដិគេ ឃើញដូចអៀនខ្លាំងណាស់ ពិសេសពេល នាងផ្ដេកខ្លួនលើយើង។
ចុះអ្នកវិញធ្លាប់អត់? មានអារម្មណ៍ដូចគេដែរអត់?
អត្ថបទ កង ចាន់បញ្ញា
0 comments:
Post a Comment