ទ្រង់រណរិទ្ធិ
(ថ្ងៃទី 10 មីនា 2013, ម៉ោង 06:50:PM) | ដោយ: រតនា CEN
ភ្នំពេញ:
ប្រភពពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា
សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ
ព្រះអង្គបានសម្រេចចិត្តទៅចូលគណបក្សសង្គ្រោះជាតិមានឋានៈជា
ប្រធានកិត្តិយសគណបក្ស។ប្រភពដដែលបានឲ្យដឹងបន្តថា
នៅក្នុងពិធីសមាជនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ គណបក្ស
សង្គ្រោះជាតិនៅពេលខាងមុខនេះ
គេនឹងធ្វើពិធីបញ្ចូលសម្តេចក្រុមព្រះជាផ្លូវការទៅក្នុងគណបក្ស
ពីព្រោះលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកឹម សុខា
អនុប្រធានគណបក្សបានចាត់ទុកសម្តេចក្រុមព្រះ
ជាអ្នកនយោបាយដែលមានការពេញនិយមនៅក្នុងចំណោម ប្រជា ពលរដ្ឋវ័យចំ
ណាស់មួយចំនួនហើយ នៅពេលដែលសម្តេចក្រុមព្រះជួយចេញឃោសនានោះ
គឺអាចស្រូបសម្លេងគាំទ្រពីសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណ
បក្សមួយចំនួនមកចូលរួមបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ យោងតាមប្រភពដដែលបានឲ្យដឹងបន្តថា
សម្តេចក្រុមព្រះបានទាមទារឈរឈ្មោះជាបេក្ខភាពសមាជិកសភាក្នុងការ
បោះឆ្នោត អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣
នៅមណ្ឌលលកណ្តាលលំដាប់ទី១ នៃគណបក្សសង្គ្រោះជាតិផងដែរ
ដោយរុញលោកអេង ឆៃ អ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ប្រចាំខេត្តកណ្តាលឲ្យមកឈរនៅលេខរៀងទី២វិញ
ដែលទង្វើនេះបានធ្វើឲ្យលោក អេង ឆៃអ៊ាង
មិនសប្បាយចិត្តជាមួយនិងសម្តេចក្រុមព្រះទេ។
សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ ដែលព្រះអង្គមានចរិកនយោបាយ ដូចសត្វអន្ទង់នោះ ពុំត្រូវបានសមាជិកនៃគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់អារម្មណ៍សុំយាងព្រះអង្គមកគង់ដឹកនាំនៅក្នុងគណបក្ស ហ្វ៊ុនស៊ិនប៉ិចវិញឡើយ ដោយក្រុមមន្ត្រីទាំងនោះបានស្គាល់ពីចរិតនយោបាយក្រោមកន្ទុយក្បិន របស់ព្រះអង្គយ៉ាងច្បាស់ ក្រឡែត ពីព្រោះស្ថិតនៅក្នុងកាលៈទេសៈនេះ ព្រះអង្គពុំអាចជួយខ្លួនឯងបានទេ សូម្បីក្រុមគ្រួសារតូចមួយរបស់ខ្លួននោះ។ លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ពុំបានចាត់ទុកសម្តេចក្រុមព្រះថាជាមនុស្ស សំខាន់ទេ និងពុំអាចជួយឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមានសម្លេងច្រើនបានឡើងវិញឡើយ ៕

0 comments:
Post a Comment