2013-03-11
ដោយ យន់ សាមៀន និង តាំង សារ៉ាដា
Radio Free Asia
លោក សម រង្ស៊ី ជាគូប្រជែងអំណាចសំខាន់ម្នាក់របស់លោក ហ៊ុន សែន កំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា ក្រោយពេលតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេលប្រមាណ ១២ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែន និងបរិហារកេរ្តិ៍។
ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ (AFP) ដកស្រងសំដីលោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ទី១១ មីនា ថា លោកចាត់ទុកលោក ហ៊ុន សែន ជាមនុស្សកំសាក ដោយសារតែការបោះឆ្នោតមានតែមនុស្សពីរនាក់គត់ជាគូប្រជែងអំណាចនឹងគ្នា គឺលោកនិងលោក ហ៊ុន សែន។
លោក សម រង្ស៊ី កំពុងស្នាក់នៅទីក្រុងយ៉ាងហ្គូន (Yangon) ទីដែលលោកបានជួបជាមួយមេដឹកនាំប្រជាធិបតេយ្យ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi)។ លោក សម រង្ស៊ី បានប្រៀបធៀបប្រជាធិបតេយ្យនៅភូមាថា កំពុងបោះជំហានលូតលាស់ទៅមុខ ប៉ុន្តែនៅកម្ពុជាវិញកំពុងដើរថយក្រោយ។
សូមស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយលោក សម រង្ស៊ី ដែលបានចូលរួមសមាជរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៅ ប្រទេសភូមា ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ ដែលមានសេចក្ដីដូចតទៅ៖
0 comments:
Post a Comment