ថ្ងៃ ព្រហស្បត្ត៏ ទី ៤ ខែ មេសា ឆ្នាំ ២០១៣
រាជធានីភ្នំពេញ ៖ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានហៅការព្រមានទុកមុនរបស់ថៃក្នុងការដើរ ចេញពីកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ប្រសិនបើកម្ពុជាលើកយកផែនការអភិវឌ្ឍប្រាសាទព្រះវិហារដាក់ចូល ក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧នោះ ថា ជាសិទ្ឋិ សម្រេចរបស់ថៃ និងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃកិច្ចប្រជុំនោះទេ ។
លោកផៃ ស៊ីផាន អ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៤ មេសា ២០១៣នេះ ដោយបញ្ជាក់ទៀតថា គម្រោងដើរចេញពីកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៧របស់ថៃនោះ វាមិនមែនជារឿងចម្លែកនោះទេ ពីព្រោះជាច្រើនលើកមកហើយ ថៃតែងតែដើរចេញរហូតមក នៅពេលមានកិច្ចប្រជុំ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនិយាយដល់ប្រាសាទព្រះវិហាររបស់ខ្មែរនោះ ។
លោកផៃ ស៊ីផាន អ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី៣ មេសា ២០១៣ម្សិលមិញ លោកចូទ ត្រាជូ លេខាអចិន្ត្រៃយ៍របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ ត្រូវបាន កាសែតបាងកកប៉ុស្តិ៍ ស្រង់សម្តីចុះផ្សាយនៅថ្ងៃទី៤ មេសា នេះ ដោយព្រមានថា គណៈប្រតិភូថៃ អាចនឹងដើរចេញពីបន្ទប់នៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រសិនបើកម្ពុជា លើកយកផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រាសាទព្រះវិហារមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិ ការបេតិកភណ្ឌពិភពលោកលើកទី៣៧ នៅពេលដែល តុលាការយុត្តិធម៌អន្តរជាតិ(ICJ) មិនទាន់សម្រេចអំពីទឹកដីជាប់ប្រាសាទព្រះវិហារនោះ ។
គួរបញ្ជាក់ថា កម្ពុជាដែលជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ លើកទី៣៧នៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលតាមគម្រោងនឹងផ្តើមប្រារព្ធធ្វើនៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាបនៅពាក់កណ្តាលខែមិថុនា២០១៣ខាងមុខ ។ ជាមួយគ្នានេះដែរ តុលាការយុត្តិធ៌ម អន្តរជាតិក្រុងឡាអេ (ICJ) នៃប្រទេសហូឡង់ តាមគម្រោងនឹងបើកសវនាការផ្ទាល់មាត់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មេសា ២០១៣នេះ ពាក់ព័ននឹងបណ្តឹងរបស់កម្ពុជាដែលសុំឲ្យមានការបកស្រាយសាលដីកា១៥ មិថុនា ១៩៦២ ដែលសម្រេចប្រគល់ប្រាសាទព្រះវិហារនិងទឹកដីនៅជុំវិញមកឲ្យកម្ពុជានោះ ៕

0 comments:
Post a Comment